សុខភាពផ្លូវចិត្ត ផ្លូវកាយ កត្តាអាយុ អាចធ្វើចំណង់ផ្លូវភេទថយចុះ ពិសេសស្រីៗ អស់អារម្មណ៍។ ប៉ុន្តែ បើខានរួមភេទយូរ ឬឈប់រួមភេទ ស្រីៗអាចជួបបញ្ហាសុខភាពច្រើន។ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីគុណវិបត្តិពេលស្រីៗខានរួមភេទយូរ។
១- ទ្វារមាសលែងតឹងណែន
រួមភេទអាចជួយដល់សុខភាពទ្វារមាសច្រើន។ ដល់វ័យកណ្តាលទៅ អ័រម៉ូនភេទស្រីៗនឹងប្រែប្រួល ធ្វើឲ្យទ្វារមាសស្ងួត និងមិនសូវតឹងដូចមុន ប៉ុន្តែការរួមភេទជួយឲ្យសរសៃឈាមទៅចិញ្ចឹមទ្វារមាសបានកាន់តែច្រើន ការពារបញ្ហាចុះខ្សោយសាច់ដុំ ជួយរក្សាសភាពតឹងណែនរបស់ទ្វារមាស។
២- ជាតិរំអិលក្នុងទ្វារមាសថយចុះ
ពេលទ្វារមាសស្ងួត ធ្វើឲ្យស្រីៗពិបាកស្គាល់អ្វីសេចក្តីសុខស្រួលនៅពេលរួមភេទ ប៉ុន្តែពេលស្រីៗមានអារម្មណ៍រោលរាល វានឹងទៅភ្ញោចក្រពេញប្រដាប់ភេទ ឲ្យបញ្ចេញទឹករំអិល ដើម្បីត្រៀមធ្វើប្រតិបត្តិការ។ ហេតុនេះ បើគ្មានការរំញោចផ្លូវភេទវិញ ប្រដាប់ភេទស្រីៗងាយនឹងស្ងួត ធ្វើឲ្យមានការឈឺចាប់ពេលរួមភេទ។
មានមូលហេតុច្រើន អាចធ្វើឲ្យស្រីៗស្ងួតទ្វារមាស តែការរួមភេទញឹកញាប់ អាចជួយការពារយើងពីបញ្ហានេះបានមួយចំណែកធំ។
៣- តានតឹងអារម្មណ៍
ពេលពិបាកចិត្ត យើងមិនចង់រួមភេទឡើយ តែការរួមភេទធ្វើឲ្យយើងមានអារម្មណ៍រីករាយពិសេស។ ហេតុនេះ បើអត់រួមភេទ នឹងធ្វើឲ្យអារម្មណ៍កាន់តែយ៉ាប់យ៉ឺនជាងមុនទៀត។ បើសិនជាតានតឹងអារម្មណ៍ គួរបន្ធូរចេញខ្លះ។
៤- សុខភាពបេះដូង
រួមភេទមានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង តែបើមានជំងឺបេះដូងវិញ ក៏នឹងមានបញ្ហាដល់ការរួមភេទ ពិសេសពេលឈានដល់កំពូល ខណៈពេលខ្លះទៀត អាចនឹងធ្វើឲ្យមិនអាចរួមភេទបានតែម្តង។ ការសិក្សារបស់សមាគមគ្រូពេទ្យឯកទេសបេះដូងនៅអាមេរិក ផ្តោតលើទំនាក់ទំនងរវាងការមិនសូវរួមភេទ និងការកើនឡើងជំងឺបេះដូង ដោយលទ្ធផលបង្ហាញថា រួមភេទមានប្រយោជន៍ជួយឲ្យមានសុខភាពបេះដូងកាន់តែល្អ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាប់សកម្មរឿងផ្លូវភេទ ដល់ឈប់វិញ អាចប្រឈមរឿងអាក្រក់ៗទាំងនេះ
- រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
៥- ប្រព័ន្ធការពារចុះខ្សោយ
រួមភេទធ្វើឲ្យយើងមានភាពត្រេកត្រអាល រីករាយ បាត់ស្រ្តេស ឬភាពតានតឹងអារម្មណ៍។ ចំណុចនេះហើយ ជួយឲ្យប្រព័ន្ធការពាររាងកាយយើងកាន់តែរឹងមាំ។ តែមិនមែនមានន័យថា រួមភេទអាចការពារយើងពីជំងឺបាននោះទេ ផ្ទុយមកវិញ វាកាន់តែបង្កើនភាពប្រឈមជាមួយជំងឺមួយចំនួនទៀត ពេលមិនបានការពារ។
៦- ថយចំណង់ផ្លូវភេទ
ចំណង់ផ្លូវភេទ បើមិនប្រើវាទេ នឹងបាត់បង់បន្តិចម្តងៗមិនខាន។ ពេលយើងមិនសូវរួមភេទ យូរៗទៅរាងកាយយើងនឹងស៊ាំ រហូតដល់លែងនឹកឃើញសោះ ក៏មាន។
[embed-health-tool-ovulation]