backup og meta

អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគ

អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគ

ថ្ងៃនេះ សុំ​និយាយ​រឿងបច្ចេកទេស​រួមភេទបន្តិច! ការពិតទៅ បច្ចេកទេសរ​រួម​ភេទ​មាន​ច្រើន អាស្រ័យ​លើ​ដៃគូ​ចង់​ផ្លាស់ប្ដូរ​បរិយាកាស​លើ​គ្រែ​ប៉ុនណា ខណៈការ​រួម​ភេទ​តាម​មាត់ ក៏ពេញ​និយម​ដែរ។ មិន​ថា​​យើង​ចូលចិត្ត​រួម​ភេទ​បែប​នេះ ឬ​មិន​ធ្លាប់​ទេ “Hello គ្រូពេទ្យ’ មាន​រឿង​ចង់​ប្រាប់​គ្នា​យើងពាក់​ព័ន្ធ​រឿង​រួម​ភេទ​តាម​មាត់ ព្រោះ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​កាម​រោគ​ជាច្រើន។

១- រួម​ភេទ​តាម​មាត់​មិន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទេ

ទោះ​បី​រួម​ភេទ​តាម​មាត់ មិន​អាច​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​ក៏​ពិត​មែន ប៉ុន្តែ​រួម​ភេទ​បែប​នេះ អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​ជាមួយ​ជំងឺ​កាម​រោគ​ជា​ច្រើន ដូច​ជា ជំងឺ​រើម (Herpes) ប្រមេះ​ទឹក​បាយ (Gonorrhea) និង​ជំងឺ​ស្វាយ (Syphilis) ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ នៅ​មាន​មេរោគ​មួយ​ចំនួន​ទៀត អាច​ឆ្លង​តាម​ការ​រួម​ភេទ​តាម​មាត់ រួម​មាន ជំងឺ​ប្រមេះ​ទឹក​ថ្លា (Chlamydia) អេដស៍ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង​ប្រភេទ C ជំងឺសិរ​មាន់ ឆ្លង​ចៃ​នៅ​លើ​ថ្ងាស ជា​ដើម។

រួម​ភេទ​តាម​មាត់ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ឆ្លង​មេរោគ​កាម​រោគ ជាង​កា​ររួម​ភេទ​ធម្មតា ព្រោះ​តែ​យើង​បាន​​ប៉ះ​ផ្ទាល់​ជាមួយ​ទឹក​រម្អិល​ចេញ​ពី​ប្រដាប់​ភេទ​ដៃ​គូ​យើង ពិសេស​ពេល​មាន​ដាច់​រលាត់​ មាន​​ឈឺ ឬ​ដំបៅ​ក្នុង​មាត់ សុទ្ធ​តែ​អាច​ប្រឈម​ខ្ពស់​ឆ្លង​មេរោគ​កាម​រោគ​ទាំង​អស់​នោះ។

ក្នុង​ករណី​យើង​​សង្ស័យ​ថា អាច​ឆ្លង​មេរោគ​កាម​រោគ​ពី​ដៃ​គូ គួរ​ប្រញាប់​ទៅ​ជួបគ្រូពេទ្យ ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​កាម​រោគ ដើម្បី​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ។

២- រួម​ភេទ​តាម​មាត់​អាច​បង្ក​ជា​មហារីក​បំពង់​ក

ការ​ពិត​ទៅ រួម​ភេទ​តាម​មាត់​មិនមែន​មូលហេតុ​ធ្វើ​ឲ្យ​យើង​កើត​មហារីក​នោះ​ទេ ប៉ុន្តែ​មេរោគ Human Papillomavirus (HPV) អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​​រួម​ភេទ ទោះ​បី​ជា​​រួម​ភេទ​តាម​មាត់​ក៏​ដោយ។

មាន​មេរោគ HPV ច្បាស់​លាស់​មួយ​ចំនួន ត្រូវ​បាន​គ្រូពេទ្យ​បាន​រក​ឃើញ​ថា អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​បំពង់​អាហារ​ខាង​លើ និង​នៅ​ក្រពេញ​អាមីដាល់ (សាច់​បំពង់​ក)។ ទំនាក់​ទំនង​រវាង​មេរោគ HPV ជាមួយ ​មហារីក​បំពង់​អាហារ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អំឡុង​ឆ្នាំ ១៩៨០ និង​នៅ​ដើម​ឆ្នាំ ១៩៩០។

ការ​សិក្សា​របស់​កាសែត​វេជ្ជសាស្ត្រ New England Journal of Medicine កាល​ពី​ឆ្នាំ ២០០៧ បង្ហាញ​ថា រួម​ភេទ​តាម​មាត់​កាន់​តែ​ច្រើន​ អត្រា​កើត​ជំងឺ​ មហារីក​បំពង់​អាហារ​ កាន់​តែ​ខ្ពស់។ DNA មេរោគ HPV ប្រភេទ​ទី ១៦ ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​កើត​មហារីក​បំពង់​អាហារ ចំពោះ​គ្នា​យើង​មាន​ដៃ​គូរ​រួម​ភេទ​តាម​មាត់​ច្រើន ហើយ​មេរោគ​នេះ ក៏​មិន​រើស​អើង​ភេទ​នោះ​ដែល អាច​កើត​ទាំង​ស្រីៗ ទាំង​ប្រុសៗ។

ចូល​ចិត្ត​រួម​ភេទ​តាម​មាត់ Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ៖

  • នុ៎ះ! កុំចេះ​តែ​មិន​អី អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ
  • វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង

៣- របៀប​រួមភេទ​តាម​មាត់​ដោយ​សុវត្ថិភាព

រឿង​សំខាន់​បំផុត​យើង​ត្រូវ​ដឹង ខ្លួន​យើង​ផ្ទាល់ ឬ​ដៃ​គូ មាន​ផ្ទុក​មេរោគ​កាម​រោគ ឬ​អត់ ហើយ​គួរ​ព្យាយាម​កុំ​រួម​ភេទ​តាម​មាត់​អី។ យ៉ាង​ណា បើ​មិន​អាច​ចៀស​បាន គួរ​ប្រើ​វិធី​ការពារ​មួយ​ចំនួន​ ដើម្បី​សុវត្ថិភាព ដូច​ជា៖

– ពេល​រួម​ភេទ​តាម​មាត់​​ជាមួយ​ដៃ​គូ​ជា​មនុស្ស​ប្រុស រឿង​ប្រើ​ប្រាស់​ស្រោម​អនាម័យ អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​កាម​រោគ​បាន។ ក្នុង​ករណី​ស្រោម​អនាម័យ​ធម្មតា​មិន​ផ្តល់​ភាគ​ងាយ​ស្រួល យើង​អាច​ប្រើ​ស្រោម​មាន​រស​ជាតិ និង​ក្លិន​យើង​ចូល​ចិត្ត។

– ពេល​រួម​ភេទ​តាម​មាត់​ជាមួយ​ដៃ​គូ​មនុស្ស​ស្រី ឬ​រួម​ភេទ​តាម​មាត់​នៅ​រន្ធ​គូទ គួរ​ប្រើ​កម្រាល​ប្លាស្ទិក​ការពារ។ ប្លាស្ទិក​នោះ​មាន​រាង​តូច ស្តើង​រាង​ជា​ការ៉េ អាច​ធ្វើ​ជា​រនាំង​ការ​ពារ​រវាង​ទ្វារ​មាស និង​រន្ធ​គូទ ក៏​ដូច​ជា​មាត់​របស់​យើង។ លើស​ពី​នេះ ក៏​អាច​ការ​ពារ​ករណី​ឆ្លង​មេរោគ​កាម​រោគ​បាន​ដូច​គ្នា។

– មិន​ត្រូវ​រួម​ភេទ​តាម​មាត់​ជា​ដាច់​ខាត បើ​មាន​ដាច់​រលាត់ ឬ​ដំបៅ​លើ​ស្បែក​ក្នុង​មាត់ ឬ​នៅ​លើ​ប្រដាប់​ភេទ។

– មិន​ត្រូវ​ដុស​ធ្មេញ ឬ​ប្រើ​ខ្សែ​អំបោះ​សម្អាត​ធ្មេញមុន​ពេល​រួម​ភេទ​តាម​មាត់​ជា​ដាច់​ខាត ព្រោះ​ធ្វើ​បែប​នេះ​អាច នាំ​ឲ្យ​អញ្ចាញ​ធ្មេញ​ដាច់​រលាត់​បាន ឬ​ត្រូវ​ចាំ​យ៉ាង​ហោច​ណាស់ ៣០​នាទី ក្រោយ​ដុសធ្មេញ​រួច ឬ​អាច​ប្រើ​ទឹក​ថ្នាំ​ខ្ពុល​មាត់​ជំនួស​វិញ​ កាន់​តែ​ប្រសើរ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is oral sex? http://www.nhs.uk/chq/pages/1685.aspx?categoryid=118. Accessed May 15, 2017.

4 Things You Didn’t Know About Oral Sex. http://www.webmd.com/sex-relationships/features/4-things-you-didnt-know-about-oral-sex#1. Accessed May 15, 2017.

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សម្រាលកូនរួច បើមិនទាន់មានរដូវ រួមភេទអាចមានកូនទេ? (វីដេអូ)

ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម