backup og meta

សមាធិអាច​ជួយឲ្យស្រីៗឡើង​ឋាន​សួគ៌ដល់ចំណុចកំពូល?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 20, 2019

    សមាធិអាច​ជួយឲ្យស្រីៗឡើង​ឋាន​សួគ៌ដល់ចំណុចកំពូល?

    បើ​និយាយ​ដល់​ការ​ឈាន​ដល់​កំពូល ពេល​រួម​ដំណេក ប្រុសៗ​ងាយ​ជាង​ខាង​ស្រី។ អារម្មណ៍​មិន​ស្ងប់ រវើរវាយ កត្តា​សុខភាព ពេលវេលា​មិន​សមប្រកប ឬខ្វះ​ការ​បបោសអង្អែល សុទ្ធ​តែ​ជា​ចំណែក​សំខាន់ៗរាំង​ខ្ទប់មិនឲ្យ​អារម្មណ៍​ស្រីៗដល់​កំពូល។

    ប៉ុន្តែ រឿងមួយគេ​ស្មាន​មិន​ដល់ គឺ “ធ្វើ​សមាធិ” ដើម្បី​បន្ថយ​ស្ត្រេស ផ្ចង់​អារម្មណ៍ ក៏បង្កើន​ថាមពល និង​អារម្មណ៍​ស្រើប​ស្រាល។ តើ​ការ​អះអាង​នេះ មាន​ការ​ពន្យល់​យ៉ាង​ម៉េច​ខ្លះ?

    ១-​ សមាធិអាចជួយយ៉ាងម៉េច?

    ម្ង៉ៃៗ​ហត់​ពេក រឿង​ច្រើន ការងារ​ច្រើន ពិត​ជា រុញ​ច្រាន​ឲ្យ​ស្រីៗមួយ​ចំនួន​នៅ​ឆ្ងាយពី​អារម្មណ៍​កញ្ជ្រោលចង់​រួមភេទ​ណាស់ ឬ​បើ​ធ្វើ ក៏​មិន​ងាយ​ដល់​ចំណុច​កំពូល​ដែរ។ ផល​ល្អ​របស់​សមាធិ គឺ​ជួយ​កាត់​បន្ថយ​កម្រិត​ស្រ្តេស​អ័រម៉ូន ក័រទីសុល (Cortisol)។ ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​នេះ ជួយ​ឲ្យ​អារម្មណ៍​ល្អ បង្កើន​ចំណង់ និង​ជួយ​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល​បាន។

    ស្ត្រេស​ផ្ដល់​សម្ពាធ បង្កើន​អារម្មណ៍​ស្មុគស្មាញ និង​បាត់​បង់​ញាណ។ ពេល​ស្ត្រេស ភាគ​ច្រើន​យើង​អត់​សូវ​ឃ្លាន​ទេ ឬ​បើ​ញ៉ាំ​អី​ក៏​អត់​ដឹង​ជាតិ អត់​ដឹង​ឆ្ងាញ់​ដូចគ្នា។ មូល​ហេតុ​នេះ ក៏​ធ្វើ​ការ​ដូច​គ្នានៅ​កន្លែង​ដឹង​ញាណតំបន់​ប្រដាប់​ភេទ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ អ្នក​ជំនាញ​អះអាង​ថា ព្យាយាម​ចំណាយ​ពេល​ហោច​ណាស់ ១០-២០នាទី ដើម្បីធ្វើ​សមាធិ ឲ្យ​អារម្មណ៍​ស្ងប់ បន្ថយ​ស្ត្រេស រាល់​ថ្ងៃ ឬ​ហោច​ណាស់ ២-៣ ដង មួយ​សប្ដាហ៍ បើ​ចង់​បង្កើន​ឱកាសឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​សិច។ បើ​មាន​លទ្ធភាព អាច​ទៅ​រក​អ្នក​ជំនាញ ដើម្បី​សមាធិតាម​ក្បួន ប៉ុន្តែ​ប្រសិន​បើ​អត់​ពេល ឬ​ធនធាន​ទេ ព្យាយាម​ស្វែងយល់​ពី​របៀប​ហាត់ ហើយ​ធ្វើ​ខ្លួន​ឯងនៅ​ផ្ទះ​ក៏​បាន។

    ២- វិធីធ្វើសមាធិសម្រាប់អ្នកចាប់ផ្ដើមដំបូង

    ពិត​ជា​ពិបាក​បំផុត​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ធ្វើ តែ​អ្វី​ដែល​អាច​យក​ឈ្នះ​ការ​រារែក​នេះ​បាន គឺការ​តាំង​ចិត្ត ប្ដេជ្ញាថា​ធ្វើ​ឲ្យ​បាន។ អារម្មណ៍​អត់​មូល អង្គុយ​យូរ​មិន​បាន សុទ្ធ​តែ​ជា​មារ។ រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​គឺ មុន​ចាប់​ផ្ដើម​បិទ​ភ្នែក អង្គុយ​សមាធិ គឺ​ប្រាប់​ខ្លួន​ឯង​ថា ឈប់​គិត​រឿង​ឈឺក្បាលសិន ហើយ​ប្រមូល​អារម្មណ៍​លើ​អី​ដែល​សប្បាយៗ ឬ​យើង​ពេញ​ចិត្ត ឬ​តាំង​ចិត្ត​លើ​ការ​រាប់លេខ ដក​ដង្ហើម​វែងៗ ដោយ

    • ​ផ្ដោត​លើ​ខ្យល់​ដង្ហើម​ចេញ​ចូល​
    • អង្គុយ​ឲ្យ​ត្រង់​ដង​ខ្លួន (ឬ​រក​អ្វី​មក​ផ្អែក​ខ្នង)
    • ផ្ដោត​អារម្មណ៍​លើ​ចង្វាក់​ដង្ហើម
    • ចាប់​ផ្ដើម​រាប់​លេខ​ចាប់​ពី​លេខ ១ ដើម្បី​ផ្ចង់​អារម្មណ៍
    • បន្ទាប់​ពី​ធ្វើ​បែប​នេះ​បាន​ ៥ នាទី ចាប់​ផ្ដើម​គិត​លើ​រឿង​ល្អ​ៗ​បាន​កើត
    • អាច​នៅ​មានរបៀប​ចាប់​ផ្ដើម​ផ្សេងៗ​ទៀត ព្រោះ​អ្វី​ដែល​ចាំបាច់ គឺ​ធ្វើ​យ៉ាង​ណាឲ្យ​អារម្មណ៍​ស្ងប់​សិន​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖

    • ទម្លាយ​អាថ៌កំបាំង​ពី​ការ​សម្រេច​កាម​របស់​ស្រីៗ
    • បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន
    • បើ​ស្រីៗ ខ្សោយ ឬ​អត់​អារម្មណ៍​រួម​ភេទ អាច​មក​ពី​មូលហេតុ​ទាំង​នេះ
    • ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម