backup og meta

ចូលចិត្តសម្រេច​កាម​ខ្លួន​ឯង ត្រូវដឹងវិធី​សាស្ត្រ​មានសុវត្ថិភាពកុំឲ្យឆ្លងរោគ

ចូលចិត្តសម្រេច​កាម​ខ្លួន​ឯង ត្រូវដឹងវិធី​សាស្ត្រ​មានសុវត្ថិភាពកុំឲ្យឆ្លងរោគ

និយាយ​ដល់​រឿង​សម្រេច​កាម​ខ្លួន​ឯង អាច​ធ្វើ​ឲ្យ​គ្នា​យើង​អៀន​ខ្មាស​តិច​ហើយ យ៉ាង​ណា​រឿង​នេះ​គ្មាន​អី​គួរ​ឲ្យ​ខ្មាស​ទេ ព្រោះ​ជា​ធម្មជាតិ​របស់​មនុស្ស​ ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ផ្លូវ​ភេទ​បែប​នេះ ហើយ​ចំណុច​ល្អ​នោះ អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​អំពើ​ឧក្រិដ្ឋ​ជាច្រើន ពិសេស​រឿង​ចាប់​រំលោភ​ជា​ដើម។ ទោះ​បែប​នេះ​ក៏​ដោយ អ្វី​យើង​គួរ​ដឹង គួរ​សម្រេច​កាម​បែប​ណា​ទើប​មាន​សុវត្ថិភាព។

១- សម្រេច​កាម​ខ្លួន​ឯង ​អាច​ធ្វើ​ញឹក​ញាប់បាន​ដែរ​ទេ?

ការ​ពិត​ទៅ ចំពោះ​សំណួរ​នេះ នៅ​មិន​ទាន់​​មាន​ចម្លើយ​ជាក់​លាក់​នោះ​ទេ ដោយ​សារ​យើង​ម្នាក់ៗ មាន​ចំណង់​ផ្លូវ​ភេទ​ខុសៗ​គ្នា។ គ្រូពេទ្យ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យើង​អាច​សម្រេច​កាម​បាន​ជា​រៀង​រហូត ទាល់​តែ​យើង​អស់​ចំណង់។ ប៉ុន្តែ​ ពេទ្យ​ខ្លះ​ទៀត​ណែ​នាំ​ថា ត្រូវ​កាត់​បន្ថយ​ចំនួន​សម្រេច​កាម ឲ្យ​មក​នៅ​ត្រឹម ២-៣ ដង/សប្ដាហ៍ ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​ល្អៗ​សម្រាប់​ខ្លួន​យើង។

ដរាប​ណា​យើង​មិន​មាន​បញ្ហា​ផ្លូវ​ភេទ​ណា​មួយ ឬ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ទេ​នោះ ការ​សម្រេច​កាម គឺ​មិន​ត្រូវ​បាន​គេ​កំណត់​ចំនួន​នោះ​ទេ។ ប៉ុន្តែ​ ក៏​មិន​គួរ​សម្រេច​កាមញឹក​ញាប់​ពេក​ដែរ។

២- ផលវិបាក​បណ្ដាល​មក​ពី​សម្រេច​កាម​ញឹកញាប់?

ផល​វិបាកមាន​ដូច​ជា អស់​កម្លាំង បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ដៃ​គូ ពិបាក​ផ្ចង់​អារម្មណ៍ ​និង​បញ្ហា​ជា​ច្រើន​ផ្សេងទៀត សុទ្ធ​សឹង​តែ​បណ្ដាល​មក​ពី​ការ​សម្រេច​កាម​ញឹក​ញាប់​ពេក។ ប៉ុន្តែ​ បើ​យើង​កំពុង​តែ​ជួប​បញ្ហា​ទាំង​អស់​នេះ​ ហើយ​នៅ​តែ​​មាន​អារម្មណ៍​ចង់​សម្រេច​កាម​ទៀត​នោះ គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ផ្លូវ​ចិត្ត ដើម្បី​រក​ដំណោះ​ស្រាយ​ហើយ។ អ្នក​ចូល​ចិត្ត​សម្រេច​កាម​ញឹក​ញាប់​ពេក តែង​​ជួប​បញ្ហា​អស់​កម្លាំង​ខ្លាំង​ពេល​រួម​ភេទ និង​មាន​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន។ ចំពោះ​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក អាច​ជួប​បញ្ហា​ហៀរ​ទឹក​កាម ដោយ​សារ​តែ​ប្រឹស​សម្រាប់​បញ្ចេញ​ទឹក​កាម ខូច​មុខងារ។

សម្រេចកាមខ្លួនឯង Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • លម្អិត​ខ្ទេចរឿងថ្នាំ​សម្រាប់​ស្រីៗ​ Pink Viagra ដឹង​គេ​ប្រើ​ដើម្បី​អីអត់?
  • វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ

៣- ការ​ណែនាំ​ពី​ការ​សម្រេច​កាម​សម្រាប់​ប្រុសៗ

ប្រុសៗមាន​វិធី​ និ​ងក្បាច់​ជា​ច្រើ​ន​ដើម្បី​សម្រេច​កាម ​អាច​ប្រើ​ដៃ​តែ​ម្ខាង ឬ​ទាំង​សង​ខាង ប្រើ​ទឹក​រម្អិល​ច្រើន​ប្រភេទ ឬ​ប្រើ​ឧបករណ៍​ផ្សេង​ៗ។ ប្រុសៗ​ច្រើន​គិត​ថា ក្បាច់​សម្រេច​កាម​ដូន​តា​ចែក​ឲ្យ គឺ​មាន​សុវត្ថិភាព និង​មាន​គុណ​សម្បត្តិ​ច្រើន។ ផ្ទុយ​ទៅ​វិញ​ ការ​សម្រេច​កាម​សម័យ​ទំនើប ដោយ​ប្រើ​ក្បាច់​ខ្លាំងៗ គឺ​អាច​ទាក់​ទង​ជាមួយ​សុវត្ថិ​ភាព​សម្រេច​កាម​យើង​បាន។

ត្រូវ​លាង​សម្អាត​ដៃ និង​ឧបករណ៍​ប្រើ​សម្រាប់​សម្រេច​កាម ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ការ​បង្ក​រោគ​កើត​ឡើង។ សម្រាប់​ប្រុសៗ​ប្រើ​ឧបករណ៍​ជំនួយ គួរ​ប្រើ​ឧបករណ៍​ផលិត​ឡើង​សម្រាប់​ការ​សម្រេច​កាម មិន​គួរ​ប្រើ​ឧបករណ៍​ណា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់ ឬ​មាន​ផល​រំខាន ឬបង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​នោះ​ទេ ហើយ​ចៀស​វាង​ប្រើ​វិធី​ខ្លាំងៗ ព្រោះ​អាច​ធ្វើ​ឲ្យ​លិង្គ​ឈឺ​ចាប់។

៤- ការ​ណែនាំ​ពី​ការ​សម្រេចកាម​សម្រាប់​ស្រីៗ

ចំពោះ​ស្រីៗ ការ​សម្រេច​កាម​ដោយ​ប្រើ​ដៃ គឺ​ជា​ជម្រើស​ល្អ​បំផុត ស្រីៗ​អាច​សាក​ល្បង​ចំណាយ​ពេល​វេលា​ខុស​គ្នា និង​ប៉ះ​តំបន់​ផ្សេងៗ​នៅ​តាម​មាត់​ទ្វារ​មាស ក៏​ដូច​ជា​នៅ​តាម​ដង​ខ្លួន​យើង។ យ៉ាង​ណា ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចាប់​ផ្តើម​សម្រេច​កាម។

ក្នុង​ករណី​ត្រូវ​ប្រើ​ឧបករណ៍​ជំនួយ ដូចជា​ លិង្គ​សិប្បនិម្មិត្ត ឬ​ប្រដាប់​រំញ័រ ត្រូវ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព និង​អនាម័យ​ឧបករណ៍​ទាំង​អស់​នោះ។ បើ​ចង់​ប្រើ​ឧបករណ៍​ណា​មួយ​ក្នុង​ផ្ទះ ​ត្រូវប្រាកដ​ថា ឧបករណ៍​ទាំង​នោះ មិន​​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​បង្ក​រោគ​បាន​ឡើយ។ មុន​ពេល​ប្រើ​ឧបករណ៍​ជំនួយ ត្រូវ​គិត​ដល់​រឿង​ពីរ តើ​ឧបករណ៍​​នោះ​បាន​លាង​សម្អាត​ស្អាត​ហើយ​ឬ​នៅ? និង​តើ​ឧបករណ៍​ទាំង​នោះ​អាច​បង្ក​ឲ្យ​ជា​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ​អត់?។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Masturbation guide. http://www.webmd.com/sex-relationships/guide/masturbation-guide#1. Accessed May 9. 2017.

Masturbation frequency concerns and recommendations.http://www.steadyhealth.com/medical-answers/masturbation-frequency-concerns-and-recommendations  Accessed May 9. 2017.

Women using household item to masturbate. http://www.steadyhealth.com/medical-answers/women-using-household-items-to-masturbate. Accessed May 9. 2017.

កំណែ​ប្រែបច្ចុប្បន្ន

04/06/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម