backup og meta

ធ្វើ​រឿង​ក្តៅ​សាច់ប្រើ​ក្បាច់ពិសេស​ទាំង​នេះ អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន

ធ្វើ​រឿង​ក្តៅ​សាច់ប្រើ​ក្បាច់ពិសេស​ទាំង​នេះ អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន

រួម​ភេទ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ ក៏​ជាវិធី​បង្ក​កំណើត​តាម​បែប​ធម្មជាតិ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ច្បាស់​ពី​សមរភូមិ​លើ​គ្រែ​នេះ មិន​ចាំ​បាច់​អ្នក​ណា​ប្រាប់​ទេ។ ប៉ុន្តែ​មាន​គ្នា​យើង​ប៉ុន្មាន​នាក់ ធ្លាប់​ប្រើ​ក្បាច់​ពិសេសៗ ដើម្បី​​ជួយ​ឲ្យ​ឡើង​ឋានសួគ៌​កាន់​តែ​ស្រណុកស្រួល ចុះ​មាន​ដឹង​ថា ក្បាច់​ពិសេសទាំង​នេះ​ជួយ​បាន​កូន​ស្រី និង​កូន​ប្រុសអត់? បើ​មិន​ទាន់​ដឹង អត្ថបទ​នេះ​នឹង​ប្រាប់​ឲ្យ​អស់​តែ​ម្តង។

បើ​យោង​តាម​វេជ្ជបណ្ឌិត Sheryl A. Kingsberg មក​ពី​សកល​វិទ្យាល័យ Case Western Reserve University School of Medicine នៅ​ទីក្រុង Cleveland សហរដ្ឋ​អាមេរិក ក្បាច់​រួម​ភេទ​មិន​មាន​អ្វី​ទាក់​ទង​ការ​បង្ករ​កំណើត​ទេ។ ប៉ុន្តែ​បី​ទោះ​ជា​អ្នក​វិទ្យាសាស្រ្ត មិន​បាន​បញ្ជាក់​អំពី​ក្បាច់​ល្អ​ពេល​សម្រាប់​យើង​រួម​ភេទ​ក្ដី យើង​នៅ​តែ​អាច​សាក​ល្បង​ក្បាច់​មួយ​ចំនួន​ខាង​ក្រោម​នេះ ដោយ​សារ​មនុស្ស​ជាច្រើន​មាន​ជំនឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន និង​ភាគ​រយ​ខ្ពស់​ទោះ​ទាយ​ កូន​ប្រុស ឬ​ក៏​ស្រី​ទៀត​ផង។

១- ក្បាច់​ឆ្កែ​ពាក់​គ្នា (Doggy) អាច​បាន​កូន​ប្រុស

គេ​ជឿ​ថា ពេល​យើង​ប្រុសៗ​ប្រើ​ក្បាច់​ពី​ក្រោយ​ស្រីៗ ជា​ប្លង់​ល្អ​មួយ​សម្រាប់​ការ​បង្ករ​កំណើត​ឲ្យ​បាន​កូន​ប្រុស។ នេះ​ក៏​ដោយ​សារ គេ​ពឹង​ផ្អែក​លើ​ក្រូម៉ូសូម X (ក្រូម៉ូសូម​ភេទ​ស្រី) ហែល​យឺត​ជាង​ក្រូម៉ូសូម Y (ក្រូម៉ូសូម​ភេទ​ប្រុស) ដូច​នេះ​ក្រូម៉ូសូម Y អាច​ហែល​ទៅ​បង្ករ​កំណើត​បាន​លឿន​ជាង។ ក្បាច់ Doggy ឬ​ឆ្កែ​ពាក់​គ្នា អាច​ជួយ​បង្កើន​ល្បឿន​របស់​ក្រូម៉ូសូម Y បាន​កាន់​តែ​លឿន។

២- ក្បាច់​ម៉ែ​ចែក​ឲ្យ (Missionary) អាច​បាន​កូន​ស្រី

បើ​គ្នា​យើង​ចង់​បាន​កូន​ស្រី អាច​សាក​ក្បាច់​មួយ​នេះ ដោយ​ឲ្យ​ភាគី​ខាង​ប្រុស​នៅ​ពី​លើ។ សម្រាប់​ក្បាច់​មួយ​នេះ ត្រូវ​ការ​ឲ្យ​ស៊ក​លិង្គ​ចូល​ក្នុង​ទ្វារ​មាស​រាក់ៗ ប៉ុន្តែ​មេជីវិត​ឈ្មោល វា​ត្រូវ​ប្រើ​រយៈ​ពេល​វែង ដើម្បី​ទៅ​ជួប​មេជីវិត​ញី។ ដំណាក់​កាល​មួយ​នេះ ក្រូម៉ូសូម X ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​ក្រូម៉ូសូម Y ដោយ​សារ​តែ ក្រូម៉ូសូម​កំណត់​ភេទ​ស្រី ​អាច​រស់​នៅ​បាន​យូរ​ជាង​ក្រូម៉ូសូម​កំណត់​ភេទ​ប្រុស ។

៣- ខាង​ស្រី​នៅ​ពី​លើ

សម្រាប់​ស្រីៗ​មួយ​ចំនួន ចូល​ចិត្ត​ក្បាច់​មួយ​នេះ​ណាស់។ គ្រូពេទ្យ​ភាគ​ច្រើន ក៏​បាន​ឯក​ភាព​ថា ក្បាច់​មួយ​នេះ​ល្អ​សម្រាប់​បង្ករ​កំណើត​ផង​ដែរ។ មាន​វេជ្ជបណ្ឌិត Allison Hill វេជ្ជបណ្ឌិត Yvonne Bohn និង​វេជ្ជបញ្ឌិត Alane Park ដែល​ធ្វើ​ការ​នៅ​ទីក្រុង Los Angeles សុទ្ធ​តែ​បាន​លើក​ឡើង​ថា ក្បាច់​នេះ​ជួយ​ឲ្យ​ស្រីៗ​មាន​ក្ដី​សុខ ឈាន​ដល់​ចំណុច​កំពូល​បាន​ងាយ ហើយ​កាន់​តែ​មាន​ប្រយោជន៍​ដល់​ការ​បង្ករ​កំណើត​ទៀត​ផង។

ក្បាច់ពិសេសៗជួយឲ្យឆាប់មានកូន Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ៖

  • ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?
  • នេះហើយ​មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

៤- ឥរិយាបថ​ក្រោយ​រួម​ភេទ

ស្រីៗ​អាច​សាក​ល្បង​ប្រើ​ក្បាច់​មួយ​នេះ​បាន ដោយ​អ្នក​គ្រាន់​តែ​យក​ខ្នើយ​មក​កល់​ក្រោម​ត្រគៀក​ឲ្យ​បាន​ប្រហែល​ជា ២០​នាទី ក្រោយ​រួម​ភេទ​បាន​សម្រេច។ ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​មេ​ជីវិត​ឈ្មោល​ហែល​ទៅ​ជួប​ជាមួយ​មេជីវិត​ញី​បាន​កាន់​តែ​លឿន។ មាន​ប្រសិទ្ធ​ភាព​ជាង​គ្នា​យើង​គេង​ប្លង់​ធម្មតា​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១៥ នាទី។

៥- ពេល​ស្រីៗ​ឡើង​ដល់​ឋានសួគ៌

ជំនាញ​ជឿ​ថា ពេល​ស្រីៗ​ឈាន​ដល់​ចំណុច​កំពូល កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជួយ​ក្នុង​ការ​បង្ករ​កំណើត។ ពេល​ស្រីៗ​ឈាន​ឡើង​ដល់​ឋានសួគ៌ នឹង​មាន​ការ​កន្រ្តាក់​របស់​មាត់​ស្បូន​ចូល​មក​កាន់​តែ​ជិត​ទ្វារ​មាស ហើយ​ជួយ​ឲ្យ​មាត់​ស្បូន​អាច​ស្រូប​យក​មេជីវិត​ឈ្មោល​ចូល​ក្នុង​ស្បូន​កាន់​តែ​ច្រើន។

រួម​ភេទ​ និង​ការ​ព្យាយាម​យក​កូន ​ជា​រឿង​សំខាន់​មួយ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ ពិសេស​ប្តី​ប្រពន្ធ​ថ្មី​ថ្មោង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្យាយាម​ចង់​យក​កូន ក៏មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ។ គ្នា​យើង​បាន​សាក​ល្បង​វិធី​ជា​ច្រើន​រួច​ហើយ ប៉ុន្តែ​នៅ​មិន​អាច​មាន​កូន​បាន គួរ​តែ​សាក​ល្បង​វិធី​នេះ​ម្តង​ទៅ ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ​ល្អ​មួយ​សម្រាប់​យើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The truth about sexual positions and getting pregnant, http://www.webmd.com/infertility-and-reproduction/features/truth-about-sexual-positions-getting-pregnant  Accessed March 22, 2017.

Best Sexual Positions for Getting pregnant, http://www.early-pregnancy-tests.com/best-sexual-positions-for-getting-pregnant  Accessed March 22, 2017.

Can your sex position make it easier to conceive?, https://www.thebump.com/a/best-sex-positions-for-getting-pregnant  Accessed March 22, 2017.

Conception position, http://www.fertility-health.com/conception-positions.html  Accessed March 22, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/05/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម