backup og meta

ទម្លាប់​អាក្រក់​ទាំង​នេះ អាច​បំផ្លាញ​អាពាហ៍ពិពាហ៍​​ប្ដី​ប្រពន្ធ​ដល់​ចំណុច​សូន្យ

ទម្លាប់​អាក្រក់​ទាំង​នេះ អាច​បំផ្លាញ​អាពាហ៍ពិពាហ៍​​ប្ដី​ប្រពន្ធ​ដល់​ចំណុច​សូន្យ

អាពាហ៍​ពិពាហ៍ ជាការ​ចាប់​ផ្តើម​ជីវិត​គ្រួសារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយវា​បង្ហាញ​ពី​ក្តី​ស្រលាញ់ ការ​គោរព ភាព​អត់​ធ្មត់ អត់​ឱន លើក​ទឹក​ចិត្ត សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ព្រម​ចាប់​ដៃ​គ្នា​ដើរ​លើ​ផ្លូវ​មួយ​នេះ។ ប៉ុន្តែ​ ពេល​ខ្លះ​វា​ក៏​ជា​ផ្លូវ​ដើរ​ដ៏​ពិបាក​បំផុត​សម្រាប់​យើង​ដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​ទម្លាប់​អាក្រក់​មួយ​ចំនួន​សម្រាប់​ប្តី​ប្រពន្ធ ដែល​អាច​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​ឈាន​ដល់​ចំណុច​សូន្យ។

១- មិន​ចង់​រួម​ភេទ

សម្ព័ន្ធ​មេត្រី​ភាព​នៅ​លើ​គ្រែ​រវាង​ប្តី​ប្រពន្ធ ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ចង​ចំណង​អាពាហ៍​ពិពាហ៍​យើង​ឲ្យ​កាន់​តែ​ស្អិត​រមួត និង​យូរអង្វែង។ នៅ​ពេល​ប្តី ឬ​ប្រពន្ធ​ចាប់​ផ្ដើម​គេច​វេះ​ការ​រួម​ភេទ ឬ​ច្រាន​ចោល​ផល​ប្រយោជន៍​ពី​ការ​រួម​ភេទ នោះ​យើង​ប្រហែល​ជា​អាច​ឈាន​ដល់​ចំណុច​បែក​បាក់​មិន​ខាន។ ពេល​ខ្លះ​ អាច​ដោយ​សារ​យើង​មិន​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​បើ​បន្ត​ធ្វើ​បែប​នេះ វា​ប្រហែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បែក​បាក់​ចំណង​ស្នេហ៍ ១០០ឆ្នាំ នេះ​ហើយ។

អ្នក​ជំនាញ​ដោះ​ស្រាយ​ទំនាស់​ក្នុង​គ្រួសារ វេជ្ជ​បណ្ឌិត Shinbaum នៅ​អាមេរិក បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​គិត​វិជ្ជមាន​ទៅ​លើ​ដៃ​គូ ល្អ​ជា​ជាង​រើស​យក​ចំណុច​មិន​ល្អ​មក​វាយ​ប្រហារ​ប្តី ឬ​ប្រពន្ធ​យើង។ ដំណោះ​ស្រាយ​ក្នុង​រឿង​នេះ ត្រូវ​ប្រកាន់​ភ្ជាប់​លើ​គំនិត​វិជ្ជមាន ហើយ​មិន​ត្រូវ​ប្រើ​ពាក្យ​ថា​ “No” នៅ​ពេល​ប្ដី ឬ​ប្រពន្ធ​យើង ចាប់​ផ្ដើម​និយាយ​ពី​រឿង​លើ​គ្រែ​នោះ​ឡើយ។

២- ទំនាក់​ទំនង​តិច​តួច

ការ​ប្រាស្រ័យ​ទាក់​ទង​មិន​បាន​ល្អ អាច​ឈាន​ទៅ​រក​ការ​ឈ្លោះ​ទាស់​ទែងគ្នា ហើយ​នៅ​ពេល​ប្តី​ប្រពន្ធ​មិន​និយាយ​រក​គ្នា​សោះ កាន់​តែ​ជា​រឿង​អាក្រក់​បំផុត។ និយាយ​គ្នា និង​ស្ដាប់​ហេតុ​ផល​គ្នា​ទៅ​វិញ​ទៅ​មក អាច​ជួយ​យើង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​អាច​ជួយ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ប្តី ឬ​ប្រពន្ធ​យើង​កំពុង​តែ​ត្រូវ​ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​អាច​ជួយ​ស្រាយ​ទំនាស់ កំពុង​តែ​កើត​មាន​ថែម​ទៀត​ផង។ មិន​មាន​ទំនាក់​ទំនង ឬ​និយាយ​គ្នា​មិន​ច្បាស់​លាស់ អាច​ធ្វើ​ឲ្យ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ផ្ដេស​ផ្ដាស ឬ​​ឈាន​ដល់​កើត​ជម្លោះ​ធំ​ក៏​មាន។

៣- ឈ្លោះគ្នា និង​ការ​រក្សា​សន្ដិភាព

បន្ទាប់​ពី​មាន​រឿង​មិន​ល្អ​កើត​ឡើង​មួយ​ថ្ងៃ​ពេញ យើង​ប្រហែល​ជា​ចង់​បញ្ចេញ​កំហឹង​មិន​ខាន។ ការ​បញ្ចេញ​កំហឹង​ទៅ​លើ​ប្តី ឬ​ប្រពន្ធ​ខ្លួន​ឯង មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ យើង​នឹង​កាន់​តែ​ក្ដៅ​ក្រហាយ នៅ​ពេល​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​បញ្ចេញ​កំហឹង​រៀង​ខ្លួន។ ប៉ុន្តែ​ មាន​ប្ដី​ប្រពន្ធ​មួយ​ចំនួន​ទៀត ខ្លាច​ការ​ឈ្លោះ​គ្នា​បែប​នេះ​ណាស់ ហើយ​ពួក​គាត់​ព្យាយាម​រក​វិធី​ជា​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​មួយ​នេះ។

ដំណោះ​ស្រាយ​ល្អ​បំផុត​នោះ ត្រូវ​នៅ​ចំណុច​កណ្ដាល អាច​ប្រកែក​គ្នា​នៅ​ពេល​មានការ​យល់​ច្រឡំ និង​ត្រូវ​រក្សា​សន្តិភាព​ពេល​ចាំ​បាច់។

ជីវិតអាពាហ៍ពិពាហ៍ Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ៖

  • “អាពាហ៍​ពិពាហ៍” ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?
  • ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

៤- បញ្ហា​លុយ​កាក់

ឈ្លោះ​គ្នា​ដោយ​សារ​រឿង​លុយ ជាមូល​ហេតុ​ចម្បង​មួយធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​បែក​បាក់។ នៅ​ពេល​មាន​ទំនាស់​រឿង​លុយ ប្ដី​ប្រពន្ធ​ចូល​ចិត្ដ​ប្រើ​ពាក្យ​សម្ដី​អាក្រក់ ហើយ​ជា​លទ្ធ​ផល ភាគី​ទាំង​សង​ខាង​នឹង​ទទួល​រង​ការ​ឈឺ​ចាប់ ដែល​មិន​ងាយ​នឹង​ជា​សះ​ស្បើយ។

៥- វត្តមាន​ជន​ទី​៣

យើង​ត្រូវ​ប្រកាន់​ភ្ជាប់​ថា ប្ដី ឬ​ប្រពន្ធ​យើង គឺ​ជា​មនុស្ស​សំខាន់ ​មនុស្ស​ទី ១ ដែល​យើង​ត្រូវ​គិត​ដល់​មុន​គេ។ មិន​ថា​យើង​ជិត​ស្និទ្ធ​ជាមួយ​មិត្ត​ភក្តិ បង​ប្អូន​បង្កើត ឬ​កូនៗ​ខ្លាំង​យ៉ាង​ណា ត្រូវ​តែ​ចេះ​បែង​ចែក ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង រវាង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង។

៦- រអ៊ូ​រទាំ​រឿង​តូច​តាច

បើ​យើង​ចូលចិត្ត​រអ៊ូ​រទាំ​ច្រើន សូម្បី​តែ​រឿង​តូច​តាច ឬ​មិន​ពេញ​ចិត្ត​អ្វី​មួយ​នៅ​ក្នុង​ផ្ទះ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ប្ដី ឬ​ប្រពន្ធ​យើង​ដូច​គ្នា។

៧- ញៀន​អ្វី​មួយ

សួរ​ខ្លួន​ឯង​មើល ​កំពុង​តែ​ជក់​លេង​ Facebook លេងហ្គេម ឬញៀន​ស្រា ល្បែង ដែរអត់? បើ​យើង​ភ្លេច​ខ្លួន ហើយ​ឲ្យ​ទម្លាប់​ទាំង​អស់​នេះ​ជ្រៀត​​ចូល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន មាន​ន័យ​ថា យើង​បាន​បង្កើត​គម្លាត​រវាង​ខ្លួន​ឯងជាមួយ​ប្ដី ឬ​ប្រពន្ធ​យើង​ហើយ។

៨- សម្រេច​ចិត្ដ​លើ​អ្វី​មួយ​រឿង​ដោយ​ឯកតោ​ភាគី

ត្រូវ​ចាំ​ថា​ ទោះ​មិន​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ​មិន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ទេ ត្រូវ​តែ​ពិភាក្សា​ជាមួយ​ប្តី ឬ​ប្រពន្ធ​យើង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ មុន​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿង​ធំ​អ្វី​មួយ ដើម្បី​ចៀស​វាង​រាល់​ជម្លោ អាច​កើត​មាន​នៅ​ថ្ងៃ​មុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Bad Habits That Could Ruin Your Marriage. http://www.lifescript.com/well-being/articles/0/10_bad_habits_that_could_ruin_your_marriage.aspx/ Accessed March 23, 2017

8 Habits That Kill Your Marriage. https://anydayguide.com/post/425/ Accessed march 23, 2017

កំណែ​ប្រែបច្ចុប្បន្ន

10/05/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម