កន្លងមក Helloគ្រូពេទ្យ ធ្លាប់បានចេញផ្សាយអត្ថបទពីការជួយខ្លួនឯងពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប តែថ្ងៃនេះវិញយើងសូមបង្ហាញពីក្រុមមនុស្សទាំង ៤ ពេលប្រើពពួកថ្នាំសម្រើបហើយ ងាយគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមការឲ្យដឹងពីឱសថការី គីម កាណែល។
១- មនុស្សចាស់
ចំពោះមនុស្សចាស់ ប្រព័ន្ធសរសៃឈាមបេះដូងខ្សោយ ហើយមុខងារប្រព័ន្ធតម្រងនោម និងថ្លើមក៏ខ្សោយដូចគ្នាដែរ។ ដូចនេះនៅពេលដែលប្រើថ្នាំសម្រើបទៅ ឥទ្ធិពលរបស់ថ្នាំនឹងកើនឡើង ជាហេតុនាំឲ្យប្រឈមផលរំខានរបស់ថ្នាំខ្លាំងជាងមនុស្សធម្មតា។ ផលរំខានថ្នាំខ្លាំងជាងគេពេលប្រើលើមនុស្សចាស់ គឺធ្វើឲ្យមានសម្ពាធខ្លាំងទៅលើបេះដូង អាចងាយគាំងបេះដូង។
២- អ្នកជំងឺបេះដូង
សម្រាប់អ្នកមានជំងឺបេះដូងវិញ ក៏មិនគួរប្រើដែរ ពីព្រោះថ្នាំជំនួយផ្លូវភេទមានឥទ្ធិពលធ្វើឲ្យបេះដូងច្របាច់ឈាមខ្លាំង ធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងបញ្ហាគាំងបេះដូងក្រោយថ្នាំបញ្ចេញឥទ្ធិពល។
៣- អ្នកប្រតិកម្មជាមួយថ្នាំ
អ្នកដែលធ្លាប់មានបញ្ហាប្រតិកម្មជាមួយថ្នាំ ពុំគួរប្រើថ្នាំសម្រើបឡើយ ព្រោះវាធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងប្រតិកម្មធ្ងន់ធ្ងរ។
៤- អ្នកមានបញ្ហាប្រព័ន្ធសរសៃឈាម
បើអ្នកមានជំងឺលើសឈាមដែលកំពុងប្រើពពួកថ្នាំ Alpha blockers មិនគួរប្រើថ្នាំសម្រើបឡើយ ព្រោះវានឹងធ្វើឲ្យសម្ពាធឈាមកាន់តែធ្លាក់ចុះខ្លាំង ។
ក្រៅពីក្រុមមនុស្ស ៤ ប្រភេទខាងលើនេះ ថ្នាំសម្រើបហាមប្រើដាច់ខាតចំពោះអ្នកមានជំងឺ ដែលកំពុងប្រើថ្នាំពពួកនីត្រាត និងអ្នកជំងឺ PVOD (ជំងឺកម្រដែលបណ្ដាលមកពីស្ទះសរសៃវ៉ែនក្នុងសួត)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]