backup og meta

"រួម​ភេទតាមមាត់" មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 03, 2019

    "រួម​ភេទតាមមាត់" មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

    ​ការ​រួម​ភេទ​មាន​ច្រើន​ទម្រង់ យើង​អាច​រួម​ភេទ​តាម​ទ្វារ​មាស រន្ធគូទ និងបច្ចុប្បន្ន​ ​គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​រួម​ភេទ​តាម​មាត់​ ដោយ​ហៅ​ជា​ភាសា​បច្ចេក​ទេស Fellatio មាន​ន័យ​ថា ការ​ភ្ញោច​អារម្មណ៍​ផ្លូវភេទ​លើ​លិង្គ និង​យោនី​ ដោយ​ប្រើ​មាត់។ រួមភេទ​តាម​មាត់ គឺ​ជា​ទម្រង់​រួម​ភេទ ពេញ​និយម​ច្រើន ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​បង្ហាញ​ខ្លះ​ពាក់​ព័ន្ធគុណ​សម្បត្តិ និង​គុណ​វិបត្តិ​រួម​ភេទ​តាម​មាត់​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- គុណ​ប្រយោជន៍រួម​ភេទ​តាម​មាត់

    – បង្កើន​ទំនាក់​ទំនង ​និង​ចំណង់ផ្លូវ​ភេទ៖ អារម្មណ៍​ពិត​ និង​ភាព​ស្មោះ​ត្រង់​ នៃ​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ ​នឹង​កាន់​តែ​ស្និទ្ធ​ស្នាល ​ពេញ​លេញ​នៅ​ពេល​ដៃ​គូ​ទាំង​ពីរ​ប្រើ​វិធី​រួម​ភេទ​តាម​មាត់។ ដូច​នេះ ​នឹង​ជួយ​ឲ្យ​​ជីវិត​ផ្លូវ​ភេទ ​ក៏​ដូច​ជា​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​ល្អ​ប្រសើរ។

    – បង្កើន​អារម្មណ៍​ និង​កាត់​បន្ថយ​​ស្ត្រេស៖ ទឹក​កាម​ មាន​ស្ពែមម៉ាតូសូអ៊ីត និង​ករ​ទីស៊ូល ដែល​គេ​ដឹង​ថា ​ជួយ​បង្កើន​អារម្មណ៍​ និង​អុកស៊ីហ្សែន ទៅ​កាន់​ខួរ​ក្បាល។ ដូច​នេះ វា​នឹង​បង្កើន​អារម្មណ៍​ រួម​នឹង​កាត់​​បន្ថយ​ស្ត្រេស ទាំង​យើង​ ​និង​ដៃ​គូបាន។

    – កាត់​បន្ថយ​ការ​ឈឺ​ចាប់៖ អំឡុង​ពេល​រួម​ភេទ​ រួម​ទាំង​ការ​រួម​ភេទ​តាម​មាត់​ផង រាង​កាយ​នឹង​បញ្ចេញ អ័រម៉ូន Oxytocin អ័រម៉ូន Endorphins និង​សារធាតុ​ផ្សេង​ទៀត ជួយ​​រាង​កាយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

    – ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ត៖ គុណ​ប្រយោជន៍​ខាង​លើ​ទាំង​អស់​នេះ អាច​ធ្វើ​អារម្មណ៍​ស្ត្រេស​ថយ​ចុះ កាត់​បន្ថយ​អាការៈឈឺ​ចាប់ ជួយឲ្យ​​សុខភាព​កាន់​តែ​ល្អ និង​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត។

    អត្ថបទ​ពាក់ព័ន្ធ៖

    • រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
    • ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍

    ២- គុណវិបត្តិ​​រួម​ភេទ​តាម​មាត់

    – គ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​មហារីក​បំពង់​ក៖ វេជ្ជបណ្ឌិត Otis Brawley នាយក​ផ្នែក​វេជ្ជសាស្ត្រ ​នៃ​សមាគម​ជំងឺ​មហារីក​អាមេរិក បាន​និយាយ​ថា ជំងឺ​មហារីក​បំពង់​ក ​ងាយ​នឹង​កើតចំពោះក្រុម​មនុស្ស​ឧស្សាហ៍​រួម​ភេទ​តាម​មាត់​ណាស់។ លើ​សពី​នេះ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ប្រសិន​បើយើង​មាន​​ឆ្លង​វីរុស HPV (Human papillomavirus) យើង​​នឹង​ប្រឈម​មុខកាន់​តែ​ខ្ពស់​ជា​មួយ​ជំងឺ​មហារីក​ប្រភេទ​នេះ។

    – ជំងឺ​កាមរោគ​៖ ជំងឺ​កាមរោគ​ខ្លះ ដូច​ជា​ជំងឺអេដស៍ (HIV) ជំងឺ​រើម (Herpes) ជំងឺ​ស្វាយ​ ជំងឺ​ប្រមេះ វីរុស HPV ជំងឺរលាក​ថ្លើម​បង្ក​ដោយ​វីរុស សុទ្ធ​តែ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​តាម​មាត់។

    – ជំងឺ​ស្វាយ៖ ជំងឺ​ស្វាយ​ ជា​ទូទៅ​ច្រើន​ឃើញ​នៅ​លើ​ប្រដាប់​ភេទ ឬ​រន្ធ​គូទ ហើយ​កម្រ​ឃើញ​នៅ​លើ​ក្បាល​ដោះ​ណាស់។ ជំងឺ​នេះ ជួន​កាល​អាច​ឃើញ​នៅ​លើ​មាត់ ឬ​អណ្ដាត​​ឆ្លង​ពី​មាន​ជំងឺ​នេះ។

    រួម​ភេទ​តាម​មាត់ មើល​ទៅ ​មាន​គុណ​ប្រយោជន៍​ សម្រាប់​គូ​ស្នេហ៍​អំឡុង​ពេល​ពិសេសណា​មួយ ដូច​ជា​ ពេល​មាន​ផ្ទៃ​ពោះ​ជា​ដើម។ តែ​យ៉ាង​នេះ​ក្ដី ​នៅ​តែ​មាន​ផល​មិន​ល្អ​ចំពោះ​សុខភាព​យើង។ ប្រសិនបើ​ឆ្លង​ជំងឺ​ណា​មួយ​ ដោយ​សារ​ការ​រួម​ភេទ​តាម​មាត់ សូម​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ដំបូន្មាន​ល្អៗ ​បើ​មាន​លេច​ចេញ​សញ្ញា​ជំងឺអ្វី​មួយ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​ អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម