backup og meta

តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ

    រួមភេទ មិន​ត្រឹម​តែ​អាច​ផ្តល់​ក្តី​សុខក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ថែម​ទាំង​អាច​ជួយ​ឲ្យ​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ កាន់​តែ​ប្រសើរ​ទៀតផង នាំ​ឲ្យអ្នកជំនាញ​ផ្នែកសុខភាព​ផ្លូវ​ភេទ មក​ពី​ចក្រ​ភពអង់គ្លេស ​​លោក​ស្រី Tracey Cox ពេល​ថ្មី​ៗ​​នេះ​ បាន​បង្ហាញ​ពី​តិច​និក​​រួម​ភេទ​មួយ​ចំនួន សម្រាប់​គូ​ស្នេហ៍អាច​បង្កើន​អារម្មណ៍​ស្រើប​ស្រាល​ផង និង​ដុត​បំផ្លាញ​កាឡូរី​បានផង ព្រោះ​វា​មើល​ទៅ​ដូច​ជា​ការ​ហាត់​ប្រាណ​ពេល​រួម​ភេទ​អ៊ីចឹង។

    ​​១. តិច​និក​ឈរ​

    តិចនិក​នេះ គឺ​តម្រូវ​ឲ្យ​ភាគី​ខាង​ប្រុស ជា​អ្នក​ឈរ ខាង​ស្រី​ជា​អ្នក​តោង ដោយ​​យក​ជើង​​ព័ទ្ធ​ជុំ​វិញ​​ត្រង់​ចង្កេះ​ខាងប្រុស នឹង​ទុក​ធ្វើ​ប្រតិបត្តិការផ្សេង​ឲ្យ​ខាង​ប្រុស​ជា​អ្នក​អនុវត្ត ចំណែកខាងស្រី​​ក៏​អាច​ធ្វើ​ចលនា​តាម​​ចង្វាក់ដូច​គ្នា​។ អ្នក​ជំនាញ​ថា នេះ​ប្រៀប​ដូចជា​ការ​រួម​ភេទ​ផង និងហាត់​ប្រាណ​​ផង និងអាច​ដុត​បំផ្លាញ​​ជាតិ​កាឡូរីទាំង​សង​ខាង​ បាន​កាន់​តែ​ល្អ។

    ២. តិច​និកខាង​ប្រុស​នៅពី​ក្រោយ

    ក្បាច់​នេះ បាន​ជួយ​​​​ដាស់​សាច់​ដុំ​ផ្នែក​​ភ្លៅ​ និង​ចង្កេះ​ខាង​ក្រោយរបស់ប្រុសៗ ខណៈ​ផល​ប្រយោជន៍​ពី​ក្បាច់​រួម​ភេទ​មួយ​នេះ ចំពោះ​ស្រីៗ គឺ​អាច​ជួយ​ឲ្យ​ស្មា ដើម​ដៃ និង​ខ្នង​ ​ធ្វើ​ចលនា​​បាន​ល្អ​ ដូច​ទៅ​នឹង​ហាត់​ប្រាណ​ដែរ។ អ្នក​ជំនាញ​​ថា ពេល​ដៃគូ​ខាង​ប្រុស ដាក់​អាអូន​តូច​ចូល​ប្រដាប់​ភេទ​ខាង​ស្រី​ពី​ខាង​​ក្រោយ ​រួច​ធ្វើ​ចលនា ស្រប​ពេល​ខាង​ស្រី​កំពុង​ទប់​លំនឹង​ខ្លួន មិន​ត្រឹម​តែជួយ​ឲ្យ​ឆាប់​​​ដល់​ចំណុច​កំពូល​នោះ​ទេ ថែម​ទាំង​បាន​អត្ថប្រយោជន៍​ល្អ ​ដូច​​ទៅ​នឹង​លំហាត់​ប្រាណ​ខ្លាំង​ៗទៀត​​ផង​។

    ៣. តិច​និ​កឲ្យ​ខាង​ស្រី​នៅ​ពី​លើ

    តាម​ធម្មជាតិ ប្រុសៗតែ​ង​តែជា​អ្នក​ផ្តើម​ប្រតិបត្តិ​ការ​លើ​គ្រែ តែ​ក្បាច់​​នេះ គឺ​ទុក​ពេល​ឲ្យ​ខាង​ស្រី​ជាអ្នក​ចាត់​ការ​ម្តង ដោយត្រូវ​​នៅលើ​ប្រុសៗ​ រួច​ធ្វើ​ចលនា ដែល​ជា​ការ​ជួយ​ដល់​​ចលនា​​សាច់​ដុំ​ និង​ភ្លៅ​ស្រីៗ​​ធ្វើ​ការ ​​ដូចគ្នា​ទៅ​នឹង​​ការ​ហាត់​ប្រាណ ដោយ​អាច​​​ដុត​កាឡូរី​ដល់​ទៅ​ ១៧០ ​កាឡូរី​ ឯ​ណោះ ត្រឹម​​រយៈ​ពេល​ ៣​នាទី នេះ​បើ​តាម​អ្នក​ជំនាញបាន​​បញ្ជាក់។

    ៤. តិចនិក​បែបធម្មជាតិ​

    ក្បាច់​​នេះ គឺខាង​ប្រុស​ជា​អ្នក​នៅ​ពី​លើ ហើយ​ធ្វើ​ចលនា តែ​​ខាង​ស្រី​ត្រូវ​ព្យាយាម លើក​ជើង​ទាំង​ពីរ​ឲ្យ​​ត្រង់​​ ឬ​គាប​ចង្កេះ​​ខាង​ប្រុស អំឡុង​​កំពុង​ប្រតិបត្តិការ។ តិចនិក​នេះ អាច​ដុត​កាល់ឡូរី​ភាគី​ជា​មធ្យម​ ៤៤ ​កាឡូរី ឯខាង​ប្រុស ដុតបាន​ដល់​ទៅ ១៤៤ ​កា​ឡូរី ក្នុ​ងមួយ​ប្រតិបត្តិ​ការ។

    តិចនិកសិច

    ៥. តិចនិក​ដុត​អារម្មណ៍​កាន់​តែ​ពុះ​កញ្ជ្រោល​ជាមួយ​សំឡេង​ថ្ងូរ

    គ្រប់​ពេល​ដៃ​គូ​ខាង​ស្រី បញ្ចេញ​សម្លេង​ មិន​ត្រឹម​ធ្វើ​​ឲ្យ​ចង្វាក់​ប្រតិបត្តិការ​ផ្អែម​ល្អែមប៉ុណ្ណោះទេ ថែម​ទាំង​បាន​ដុត​បំផ្លាញ​កា​ឡូរី​​បាន​ ៥​កាឡូរី​បន្ថែម​ទៀត​ ដែល​ជាប្រយោជន៍សម្រាប់​ដៃ​គូ​ទាំងពីរតែម្តង។

    អត្ថបទពាក់ព័ន្ធ៖

    យ៉ាង​ណា​មិញ ខាង​លើ​នេះ ជា​​គុណ​​សម្បត្តិ​​ពីនិក​តិច​រួម​ភេទ ដែល​អាច​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណដែរ ហេតុនេះ ​គួរ​ស្វែង​យល់​បន្ថែម​ពី​ គុណ​វិបតិ្ត​មួយ​ចំនួន​ដូច​គ្នា​ ជាក់​ស្តែង ​រួម​ភេទ​ខ្លាំង​ៗ ឬ​ញឹក​ញាប់ពេក។ ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​សុខភាព​ផ្លូវ​ភេទ ​ប្រសើរឡើង​ ចៀស​ផុត​ពី​ផល​រំខាន និង​ជំងឺ​ផ្សេងៗ​​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម