backup og meta

៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

និយាយដល់រឿងរួមភេទ អាចធ្វើ​ឲ្យ​​ខ្មាសអៀន​ច្រើន ពិសេស​ស្រីៗ ប៉ុន្តែ​ព័ត៌មាន​សុខភាព​ផ្លូវ​ភេទ គឺចាំបាច់​ណាស់ ដើម្បី​ទទួល​បានជីវិតផ្លូវភេទ​រីករាយ និង​មាន​សុវត្ថិភាព។ បើគ្នា​យើង​មាន​ចម្ងល់អ្វីពាក់​ព័ន្ធសុខភាព​ផ្លូវភេទ​ខ្លួន គួរ​សួរនាំ​អ្នក​ជំនាញ ដើម្បីទទួល​បានព័ត៌មាន​ត្រឹមត្រូវ មិនគួរលាក់​ក្នុង​ចិត្ត​ទេ! ខណៈ​ចម្ងល់​ឧស្សាហ៍​មាន​បំផុតពាក់ព័ន្ធការរួម​ភេទ គ្នា​យើង​ភាគ​ច្រើន​អត់​ហ៊ាន​សួរ មាន​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ’ នេះឯង។

១- សុខភាពផ្លូវភេទខ្ញុំមានបញ្ហាអីដែរទេ?

គ្នាយើងភាគ​ច្រើន តែងចង់​ដឹង​​ តើ​ចំណង់ផ្លូវភេទ និងការ​ឆ្លើយ​តប ឬ​ដង​ខ្លួនយើង​បញ្ហា​ដែរ​ ឬ​អត់? ចំពោះ​គ្នា​យើងកំពុង​ពេញ​វ័យ តែង​តែ​ចង់​ដឹង​ប្រាកដថា ​រាងកាយ​ និង​សុខភាព​ផ្លូវ​ភេទយើង គ្មាន​​បញ្ហា​អ្វីទាំង​អស់។

ចម្លើយសម្រាប់សំណួរ​នេះ​ ពិត​ណាស់ សុខភាព​ផ្លូវភេទយើង​គ្មានបញ្ហា​អ្វី​ឡើយ ​បើ​ជីវិត​​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ឬ​ខ្លួន​យើង​ផ្ទាល់​ទេ​នោះ ក៏​​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ។ គ្នាយើង​ ក៏មិន​ចាំ​បាច់​​មាន​អារម្មណ៍​ខ្មាសអៀន នៅ​ពេល​យើ់ង​​មាន​ចំណង់​ផ្លូវ​ភេទខ្លាំង និង​ច្រើនដង ឬ​មិនអាច​ទប់​អារម្មណ៍​ខ្លួន​ឯង ក្នុង​ស្ថានភាព​រំជើប​រំជួល​បាន។ បើ​យើង​អាច​​ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​មួយ​នេះបាន អាចបញ្ជាក់បានថា​ សុខភាព​ផ្លូវ​ភេទ​យើង​ គ្មានបញ្ហា​ទេ។

គ្នា​យើង​មួយ​ចំនួន ​មិន​បាន​ដឹង​ ខ្លួនឯង​ត្រូវ​ការ​អ្វី​ឲ្យ​ប្រាកដ​ទេ ហេតុនេះ យើង​​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង ​ជា​មនុស្ស​ធម្មតា ហើយ​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​តាម​វិធី​ត្រឹម​ត្រូវ ​អាច​ជួយ​យើង​វិល​ទៅ​រក​ជីវិត​ផ្លូវ​ភេទ​ ដ៏​កកក្តៅ និង​សុខស្រួល ដូចប្រាថ្នា​បាន។

២- ធម្មតាយើង​រួមភេទញឹកញាប់ប៉ុណ្ណា?

គ្នា​យើង​ភាគ​ច្រើន ​តែង​មាន​អារម្មណ៍​គិត​ពី​រឿង​មួយ​ “អ្នក​ដទៃ​រួម​ភេទ​ញឹក​ញាប់ ឬ​រួម​ភេទ​តិច​ជាង​ខ្លួន’។ កុំ​ខ្វាយ​ខ្វល់​ពី​អារម្មណ៍​មួយ​នេះខ្លាំង​ពេក ព្រោះ​ការ​សិក្សា​នៅ​​អាមេរិកបង្ហាញ​ថា​ ប្ដី​ប្រពន្ធរៀប​ការ​ច្រើន​ឆ្នាំ ហើយ​រួម​ភេទ ១-២ ​ដង/​សប្ដាហ៍ ជួយ​ឲ្យ​សុខភាព​ល្អ មិន​សូវឈឺស្កាត់ ឆាប់មាន​ផ្ទៃ​ពោះ ក៏​ដូច​ជា​​មិន​សូវ​ជួប​បញ្ហា​ស្ត្រេស​ដោយ​សារ​រឿង​លុយ​កាក់ជាដើម។ ចំពោះ​​ប្ដី​ប្រពន្ធ​ទើប​រៀប​ការ​ថ្មី​ថ្មោង ​​អាច​រួម​ភេទ​ញឹក​ញាប់​បន្តិច ប៉ុន្តែ​គ្នា​យើង ក៏​​នឹង​ចាប់​ផ្ដើម​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ ​តាម​ពេល​វេលា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​យើង​ដូច​គ្នា។

៣​- ពេលយើងចង់​រួម​ភេទ គួរប្រាប់ដៃគូដោយវិធីណា?​

ត្រូវ​ចាំ​ថា ដៃ​គូ​យើង ទាំង​សង្ហា ឬប្តីប្រពន្ធ ​មិន​មែន​ជា​គ្រូទាយ ​ចេះ​មើល​ទឹក​មុខ​ ដឹង​ថាយើង​ចង់​បាន​អ្វីឲ្យ​ប្រាកដ​នោះ​ទេ ហេតុនេះ​ បើ​យើង​មាន​អ្វី​ចង់​និយាយ​ ឬ​ចង់​បាន​ ត្រូវ​និយាយ​ជា​មួយគ្នា​។ ត្រូវ​និយាយ​ត្រង់ៗ មិន​ត្រូវប្រកាន់​ច្រើន​ពេកទេ ហើយព្យាយាម​ប្ដូរពី​អ្វី​យើង​ចង់​បាន​ពីដៃគូ ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​សរសើរ​វិញ។ មិន​ថា​ប្រុសៗ ឬ​ស្រីៗ ​បើយើង​ចូល​ចិត្ដ​តិចនិក​បបោសអង្អែល​​អាច​និយាយ “អូន​សម្លាញ់ យប់មិញពេលអូន​បបោសអង្អែលបង មុនពួកយើង​ចាប់​ផ្តើម អារម្មណ៍​បងពិត​ជា​អស្ចារ្យខ្លាំង​ណាស់ បងចូល​ចិត្ត​អូន​ធ្វើ​បែប​នេះ អូន​ពិត​មិន​យល់​ចិត្ត​បង ស្រលាញ់​បង បង​មិន​ដែល​មាន​អារម្មណ៍​ពិសេស​ដូច​យប់​មិញ​ទេ’។ នៅ​ពេល​យើង​ប្រើ​សម្តី​បែ​បនេះ នោះ​ដៃ​គូយើង​ នឹង​បន្ដ​ប្រើ​វិធី​ដដែល​នេះ​កាន់​តែ​ច្រើនជាមួយ​យើង មុន​ពេល​ប្រតិបត្តិការ។

ពេល​ខ្លះ​មិន​ចាំ​បាច់​និយាយ​អ្វី​ទាំង​អស់ ​អាច​បង្ហាញ​ពី​សកម្មភាព​ណា​មួយ​​​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ដ។ ត្រូវ​ចាំ​ក្នុង​ចិត្ដ​ថា​ ដៃ​គូ​ ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ក្រៅ​ពី​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា​នោះ​ទេ ហេតុនេះ​បើ​មាន​អ្វី​មួយ​កើត​ឡើង​ ​គួរ​និយាយ​ជា​មួយ​គ្នា​។

៤- អត់សូវ​មាន​អារម្មណ៍​ដូច​មុន មក​ពី​មូលហេតុ​អីទៅ?

ចំណង់​ផ្លូវភេទ​ថយ​ចុះ ​ច្រើន​កើត​ឡើង​នៅពេល​យើង​​មាន​អាយុ​កាន់​តែ​ច្រើន ហើយ​ចំពោះ​ស្រីៗ អាច​កើត​មាន​អំឡុង​ពេលបម្រែ​បម្រួល​អ័រម៉ូន​​ក្រោយ​អស់​រដូវ។ ​បើគ្នាយើង​​បាត់ចំណង់​ផ្លូវ​ភេទ ជំហាន​ដំបូង​ ត្រូវ​រក​មូល​ហេតុ​​ឲ្យ​ឃើញជាមុន អាច​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ញឹក​ញាប់ និង​ធ្វើ​តេស្ដ​​ឈាម​មួយ​ចំនួន​ ដើម្បី​រក​មើល​បម្រែ​បម្រួល​អ័រម៉ូន។ ត្រូវ​ប្រាកដ​ថា ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ អាច​បណ្ដាល​មក​ពី​ប្រសិទ្ធ​ភាពថ្នាំ​ពេទ្យ​ណា​មួយ​ដែរអត់?​ ត្រូវគេង​ឲ្យបាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព។ បន្ទាប់​មក ​ពិនិត្យ​មើល​កម្រិត​ស្ត្រេស​យើង​កំពុង​មាន​ផងទៅ ​បើ​ស្ត្រេស​ខ្លាំង​ ហើយ​ត្រូវ​ការ​រក​ជំនួយ ​ត្រូវ​ក្លាហាន​ស្វែង​រក​ប្រឹក្សា​ឲ្យ​បាន​ឆាប់​រហ័ស។​ ជា​ចុង​ក្រោយ ​ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង ​ធ្វើ​រឿង​សប្បាយ​យើង​ខ្លួន​ចង់​ធ្វើ។

មិនចង់រួមភេទHello_គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ
  • តំបន់ G-Spot អាថ៌កំបាំង និងសម្រើប​បំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?

៥- ដៃគូធ្លាប់​លួច​មាន​អ្នក​ក្រៅ ធ្វើ​ម៉េច​ទើប​អាច​បំភ្លេច​អតីកាល​នេះបាន?

ក្រោយ​ពី​មាន​រឿង​ផិត​ក្បត់​កើត​ឡើង គ្នាយើង​ទាំងសង​ខាង ​នៅ​តែ​អាច​ជួស​ជុល​ទំនាក់​ទំនង​ឲ្យ​ប្រសើរ​វិញ​បាន។ ហើយ​ជំហាន​ដំបូង ​ចំពោះ​ខាង​ប្រុស ឬ​ខាង​ស្រី ដែល​លួច​មាន​អ្នក​ក្រៅ ត្រូវប្រាប់​ឲ្យ​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនងទាំង​​នោះ​ឲ្យ​អស់ និង​អះអាងឲ្យ​បាន​ច្បាស់ ដើម្បីរក្សា​ចំណង​អាពាហ៍​ពិពាហ៍​យើង។ អ្នក​ជំនាញ បាន​ណែ​នាំ​ ឲ្យយើង​ទៅ​​ប្រឹក្សា ដើម្បី​ជួយ​ឲ្យយើង​រក​ឃើញ​មូល​ហេតុ​បណ្ដាល​ធ្វើ​ឲ្យ​ដៃ​គូ​យើង កើត​ចិត្ត​ផិត​ក្បត់ ទៅ​រក​អ្នក​ថ្មី និង​ស្វែង​រក​វិធី​ជួស​ជុល​ទំនាក់​ទំនង​ស្នេហាឡើង​វិញ។ របួស​ផ្លូវ​ចិត្ដ​ក្នុង​គ្រួសារ​កាន់​តែ​ច្រើន​ អាច​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​រឿង​នេះ​កើត​ឡើង។ បើ​យើង​អាច​​យល់ពី​អារម្មណ៍ប្តី ឬប្រពន្ធយើង ស្វែង​យល់ ស្តាប់ និង​បង្ហាញ​ការ​គាំទ្រ​គ្រប់​ពេល​ដៃ​គូ​យើង​ត្រូវ​ការ នោះ​ចំណងស្នេហាយើង នឹង​ដើរ​ទៅ​មុខ​ដោយ​រលូន ទោះ​ជា​មាន​ឧបសគ្គ​អ្វី​ក៏​ដោយ។

៦- គួរ​ប្រាប់​អារម្មណ៍​រួមភេទ​ក្នុង​ក្តីស្រមៃយើងទៅដៃគូដោយ​វិធី​ណា?

ការ​ចែក​រំលែក​កអារម្មណ៍ស្រមើ​ស្រមៃពី​រឿង​រួម​ភេទ​​របស់​យើង​ទៅ​កាន់​ដៃ​គូ អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច ​ពិសេស​បើ​​មិនធ្វើបែប​នេះ​​ពី​មុន​មក។ ត្រូវ​​ចាប់​ផ្ដើម​​បង្កើតក្តី​ស្រមៃ​ទាំង​នោះ និង​រក្សា​វា​ទុក​ក្នុង​បន្ទប់​គេងយើង។ គ្នា​យើង ​អាច​សរសេរ​អ្វីយើង​កំពុង​​ស្រមៃ​នៅ​លើ​ក្រដាស់សៀវ​ភៅ ម្នាក់​មួយ​ខាង ហើយយក​​បិទ​វា​បញ្ចូល​គ្នា។ ពេល​ណា​មួយ​សកម្មភាពរួមភេទធម្មតា​​របស់​យើង​ពុះ​កញ្ជ្រោល ឬ​សុខស្រួល​នោះ ​អាច​ទាញ​យក​បញ្ជីមក​ធ្វើ​តាម​បាន។ មាន​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ ​ប្រើ​វិធី​នេះ​បាន​ជោគ​ជ័យ ហើយបើ​ទោះ​ជា​ស្ដាប់សំដី​នេះ​ទៅ​ ដូច​ឆ្កួតក៏​ពិត​មែន ប៉ុន្តែ​បើយើង​ទាំងសង​ខាង ​យល់​ព្រម​បង្កើន​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​ក្តី​ស្រមៃ​នេះ ចង់​សាក​ល្បង​អ្វី​​ថ្មី យើង​ច្បាស់​ជា​ភ្ញាក់​ផ្អើល ​ដោយ​សារ​លទ្ធ​ផល​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ​ តាម​រយៈ​​វិធីសាស្ត្រ​មួយ​នេះ។

៧- គួរ​បង្កើត​ពេល​រួម​ភេទ​ជា​មួយ​បរិយាកាស​រ៉ូមែនទិក​ដោយ​វិធី​ណា?

ប្ដី​ប្រពន្ធ​​រវល់​ច្រើន ​អាច​នឹង​ភ្លេច​ពី​រឿង​លើ​គ្រែ ដោយ​សារ​តែ​ពួក​គេ​ រវល់​ជា​មួយ​ការ​ងារ​ច្រើន​ពេក ឬ​មាន​បន្ទុក​ខ្លាំង​ពេក ហត់​​ពេក ឬ​បញ្ហា​ទាំង​អស់​កំពុង​តែ​លាយ​ឡំចូល​គ្នា។ ប៉ុន្តែគ្នា​យើង​​ចាំ​បាច់​ ត្រូវ​តែ​ផ្ដល់​ពេល​វេលា​សម្រាប់​ជីវិត​អាពាហ៍​ពិពាហ៍​ខ្លួន ទោះ​បី​ជា​រវល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ជីវិត​ប្ដី​ប្រពន្ធ​ទាម​ទារ​ ការ​ផ្ដោត​អារម្មណ៍​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន។ មិន​ត្រូវ​ចាំ​រហូត​ដល់​មាន​ពេល​ទំនេរ​ទើបរួម​ភេទ​នោះ​ទេ ត្រូវ​ចេះ​ឆ្លៀត​ពេល​បន្តិច​បន្តួច​ពី​ការ​ងារ​ប្រចាំ ដើម្បី​បង្កើត​សេចក្តី​សុខផ្លូវ​ភេទ។ ត្រូវ​មាន​ពេល​វេលា​ពិសេសៗតែ​ ២នាក់ រៀងរាល់អាទិត្យ ​ចេះ​រៀប​ចំពេល​វេលា​ប្រចាំ​ថ្ងៃ ហើយក៏​មិន​ត្រូវ​បដិសេធ​រឿង​លើ​គ្រែ​ច្រើន​ពេកដែរ។ ត្រូវ​យក​ទំនាក់​ទំនង និង​ជីវិត​ផ្លូវ​ភេទធ្វើ​ជា​រឿង​សំខាន់ ព្រោះ​​បើ​យើង​មិនបាន​​រៀប​ពេល​វេលា​ត្រឹម​ត្រូវ​ទេ​នោះ វាក៏​មិន​អាច​កើត​ឡើង​បាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 of Your Most Common Questions About Sex. http://www.webmd.com/sex-relationships/features/8-of-your-most-common-questions-about-sex. Accessed: 10 January 2017

កំណែ​ប្រែបច្ចុប្បន្ន

05/09/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម