រួមភេទដែលពោរពេញដោយសេចក្ដីសុខដល់កំពូល អាស្រ័យលើបច្ចេកទេស និងការគ្រប់គ្រងអារម្មណ៍ ក្នុងនោះការបបោសអង្អែលកន្លែងដែលស្រើបស្រាលភ្ញោចអារម្មណ៍ ជារឿងសំខាន់មួយ។ ចុះត្រង់ណាខ្លះជាតំបន់ស្រើបស្រាលរបស់ដៃគូ?
រួមភេទដែលពោរពេញដោយសេចក្ដីសុខដល់កំពូល អាស្រ័យលើបច្ចេកទេស និងការគ្រប់គ្រងអារម្មណ៍ ក្នុងនោះការបបោសអង្អែលកន្លែងដែលស្រើបស្រាលភ្ញោចអារម្មណ៍ ជារឿងសំខាន់មួយ។ ចុះត្រង់ណាខ្លះជាតំបន់ស្រើបស្រាលរបស់ដៃគូ?

១- កញ្ចឹងក
កញ្ចឹងក ជាកន្លែងតំបន់មួយបណ្ដុំដោយសរសៃប្រសាទជាច្រើន ហេតុនេះហើយសូម្បីតែពេលស្ទាប ឬផ្លុំដង្ហើមដាក់ត្រូវកតែបន្តិច ក៏អាចធ្វើឲ្យដៃគូយើង មិនថាប្រុស មិនថាស្រី មានអារម្មណ៍ញាប់ញ័របានដែរ។ ដូចនេះ គួរចេះប្រើតិចនិកយកដៃស្ទាប ឬមាត់ថើបថ្នមៗ បូកជាមួយដង្ហើមក្ដៅឧណ្ហៗ នឹងអាចដាស់អារម្មណ៍ផ្លូវភេទដៃគូយើងកាន់តែស្រើបស្រាលថែមទៀត។
២- ត្រចៀក
នៅពេលយើងថើបថ្មមៗនៅតំបន់ត្រចៀក ដៃគូយើងនឹងកាន់តែមានអារម្មណ៍ស្រើបស្រាលខ្លាំង។ គ្រាន់តែសំឡេងខ្សឹបថ្នមៗក្បែរត្រចៀក ក៏អាចជួយដាស់អារម្មណ៍ឲ្យស្រៀវស្រើបបានដែរ ហើយបើប្រើអណ្ដាតគ្រលៀសថ្នមៗទៀត ដៃគូយើង ច្បាស់ជាទ្រាំលែងបានមិនខាន ដោយដំបូងត្រូវចាប់ផ្តើមនិយាយបែបសិចស៊ី ខ្សឹបដាក់ត្រចៀកជាមុនសិន សឹមចាប់ផ្ដើមប្រើអណ្ដាតវាយលុក។
៣- អណ្ដាត
ការថើបមាត់ទល់នឹងមាត់បែបស៊ីជម្រៅ អាចដាស់អារម្មណ៍ដៃគូបាន ប៉ុន្តែអ្នកខ្លះមិនសូវជាចេះតិចនិកប៉ុណ្ណោះ។ អ្វីត្រូវធ្វើ គឺប្រើអណ្ដាតក្នុងកាយវិការ និងមានចង្វាក់ត្រឹមត្រូវ បន្ទាប់មក ត្បុលរកគ្នា ជាតិចនិកដាស់អារម្មណ៍ផ្លូវភេទឲ្យពុះកញ្រ្ជោលបំផុត។
៤- បបូរមាត់
មិនចាំបាច់ត្រូវចាប់ផ្ដើមថើបបែបស៊ីជម្រៅភ្លាមៗមុនពេលរួមភេទក៏បាន យើងអាចចាប់ផ្ដើមដោយថើបបបូរមាត់ខាងស្រី ដែលជាកន្លែងប្រមូលផ្តុំសរសៃប្រសាទរាប់រយពាន់ ដើម្បីភ្ញោចអារម្មណ៍ឲ្យការតែប្រសើរ។ ការភ្ញោចនេះ អាចជួយផ្ដល់ភាពស្រើបស្រាលពេញដងខ្លួនតែម្តង ហើយដើម្បីជួយឲ្យដៃគូខាងស្រីមានអារម្មណ៍តាមរយៈភ្ញោចបបូរមាត់។ ក្រៅថើប យើងនៅអាចប្រើអណ្ដាត ធ្មេញ និងម្រាមដៃ ដើម្បីប្រើដាស់អារម្មណ៍ដៃគូបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
៥- ចុងសុដន់
ចុងសុដន់ ជាកន្លែងប្រុសៗទាំងអស់សុទ្ធតែដឹងថា អាចធ្វើឲ្យស្រីៗស្រើបស្រាលខ្លាំងពេញដងខ្លួនបាន។ ប៉ុន្តែមិនចំពោះតែស្រីៗប៉ុណ្ណោះទេ ចុងសុដន់ប្រុសៗ ក៏អាចធ្វើឲ្យដៃគូខាងប្រុសស្រើបស្រាលដូចគ្នា។ យ៉ាងណា តិចនិកនេះគេតែសំដៅលើប្រុសៗជាតួអង្គភ្ញោចអារម្មណ៍ច្រើនជាង។
អាចយកដៃក្រសោបសុដន់ឲ្យពេញ ហើយប្រើដៃម្ខាងទៀតបបោសអង្អែលស្បែកជុំវិញសុដន់ថ្នមៗ នោះនឹងធ្វើឲ្យដងខ្លួនស្រីៗចាប់ផ្ដើមរំញោចបន្តិចម្ដងៗ។ បន្ទាប់មក ចាប់ផ្ដើមផ្ដោតលើចុងសុដន់ អាចប្រើអណ្ដាតមកគ្រលៀស និងប្រើធ្មេញខាំតិចៗ ប៉ុន្តែក៏ត្រូវសង្កេតអារ្មណ៍ខាងស្រីផង ដើម្បីដឹងបានថា តិចនិកនេះមានប្រសិទ្ធភាព ឬអត់ ព្រោះពេលខ្លះ ស្រីៗក៏មិនពេញចិត្តការប៉ះពាល់ខ្លាំងលើសុដន់ដូចគ្នា។
៦- ភ្លៅខាងក្នុង
មុនពេលរួមភេទ យើងអាចនឹងស្ដាយក្រោយ បើភ្លេចភ្ញោចទៅលើតំបន់ពិសេសមួយនេះ។ វិធីភ្ញោចតំបន់ភ្លៅខាងក្នុង គឺគ្រាន់តែយកដៃ ឬអណ្ដាតទៅប៉ះថ្នមៗជាការស្រេច ដោយការភ្ញោចនេះអាចជួយដល់ចរន្ដឈាមរត់ទៅកាន់ប្រដាប់ភេទបានកាន់តែល្អ មិនថាប្រុស មិនថាស្រី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Body spots your man wants you to touch. http://www.idiva.com/photogallery-relationships/10-body-spots-your-man-wants-you-to-touch/26906/8 Accessed: 11 February 2017
5 most sensitive parts of your girl’s body. http://www.newhealthadvisor.com/5-Most-Sensitive-Parts.html Accessed: 11 February 2017
កំណែប្រែបច្ចុប្បន្ន
15/08/2019
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
គឹម កាណែល