backup og meta

តិចនិកមួយចំនួន និយាយរឿងលើគ្រែជាមួយដៃគូ

តិចនិកមួយចំនួន និយាយរឿងលើគ្រែជាមួយដៃគូ

និយាយ​រឿង​លើ​គ្រែ​ អាច​ធ្វើ​ឲ្យ​យើងសប្បាយ​រីក​រាយ ពិសេស​បើកំពុង​នៅ​លើ​គ្រែ​ជា​មួយ​ដៃគូ ឬ​ទើប​រួម​ភេទ​ហើយ។ គ្នាយើង​​ជា​ច្រើន​ សុទ្ធ​តែ​បាន​ដឹង​ពី​រឿង​នេះ ប៉ុន្តែ​មិន​មាន​​ន័យ​ថា​ យើង​​ទាំង​អស់ សុទ្ធ​តែ​អាច​ធ្វើ​និយាយ​វា​ចេញ​មក​ ឬ​និយាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ។ យ៉ាងណា បើ​យើង​មាន​បញ្ហា​ពាក់ព័ន្ធ​ជីវិត​ផ្លូវ​ភេទជា​មួយ​ដៃ​គូ គួរ​និយាយ​ចេញ​ដោយ​ចំហ ទើបជួយ​ឲ្យ​ទាំង​សង​ខាងសប្បាយ​រីករាយ​បាន កុំ​លាក់​ក្នុង​ចិត្ត​ម្នាក់​ឯង​អី “Hello គ្រូពេទ្យ’ នឹង​ប្រាប់​តិចនិក​និយាយ​រឿង​លើ​គ្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ​ កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ។

១- ចាប់ផ្ដើមនិយាយអំពីរឿងតូចៗមុន

នៅ​ពេល​យើង​មាន​រឿង​ច្រើន​ចង់​និយាយ គួរ​និយាយ​រឿង​តូចតាច​ជា​មុន​សិន ហើយត្រូវ​សង្កេត​មើលការ​ឆ្លើយ​តបរបស់​​ដៃ​គូយើង​ផង។ ​បើ​​គិត​ថា​ ការ​និយាយ​ចេញ​មក​​ដំណើរ​ការ​បានល្អ អាច​ចាប់​ផ្ដើម​និយាយ​ស៊ី​ជម្រៅ​បាន​ហើយ។ កាន់​តែ​ងាយ​ស្រួល​ទៀត​នោះ ​អាច​សាក​ល្បង​ថ្ងូរ បញ្ចេញ​សញ្ញា និង​ហៅ​ឈ្មោះដៃ​គូក៏បាន​។ បើ​ទាំងសងខាង​ ចាប់​ផ្ដើម​ទទួល​យក​ វិធី​និយាយ​គ្នា​បែប​នេះ​បាន​ហើយ យើង​ក៏​​អាច​ចាប់​ផ្ដើម​និយាយ​ឲ្យ​ចំ​ចំណុច​តែ​ម្តង​ទៅ។ ពេល​ខ្លះ​ មិន​ចាំ​បាច់​ត្រូវ​និយាយ​គ្នា​អំពី​រឿង​លើ​គ្រែ​រាល់​យប់​ ត្រូវ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ។

២- ចេះ​ប្រើពាក្យពេចន៍ត្រឹមត្រូវ

​បើ​ចង់​និយាយ​ពី​កន្លែង​​សម្ងាត់​ដៃ​គូ ​មិន​ត្រូវ​ប្រើ​ពាក្យ​ណា​​កំប្លែង​ពេក​ទេ ព្រោះ​ធ្វើ​ឲ្យ​ដៃ​គូយើង​គិត​ថា​ ជា​រឿង​កំប្លែង​ អាច​នឹង​សើច​ដោយ​សារ​ពាក្យ​សម្ដី​។ ពេល​នេះ ​ក៏​មិន​ចាំ​បាច់​​និយាយ​បែប​ត្រឹម​ត្រូវ​ពេក​ដែរ ពាក្យ​គ្រូពេទ្យ​ប្រើ​ហៅ​ចំ​ៗ ដូច​ជា​ លិង្គ ទ្វារ​មាស ឬ​មាត់​ទ្វារ​មាស សុទ្ធ​តែ​ជា​ពាក្យ​ បង្ក​ឲ្យ​បរិយាកាសលើ​គ្រែ​អាប់​អួរ​បាន។ ​បើ​មិន​ដឹង​ថា​ត្រូវ​ប្រើ​ពាក្យ​បែប​ណា​​នោះ ​អាច​ប្រើ​ពាក្យ​សាមញ្ញ ដូច​ជា “របស់បង’ ឬ “របស់អូន’ ក៏​បាន​ ហើយ​កុំ​បង្ខំ​ខ្លួន​ឯងដើម្បី​និយាយ​ចេញ​មកឲ្យ​ចំៗ​ត្រូវ​ចំណុច​ពេកអី។

៣- ប្រើសំឡេងថ្នមៗ

អាច​និយាយ​អ្វី​យើង​​ចង់​និយាយ​បាន​ទាំង​អស់ ប៉ុន្តែ​ត្រូវ​និយាយ​ដោយ​ប្រើ​សំឡេងបែប​ស្រទន់ និង​បែប​ស្រាល។ ពេល​ខ្លះ​ យើង​អាចមិន​ចាប់​អារម្មណ៍ថា​​មាន​ភាព​ខុស​គ្នា​ក្ដី ប៉ុន្តែ​បើ​និយាយ​ប្រើ​សំឡេង​​បែប​នេះ ​ធ្វើ​ឲ្យ​កាន់​តែ​សិច​ស៊ី ព្រោះ​​​ការស្រាវ​ជ្រាវ​​រក​ឃើញ​ថា ប្រុសៗ​ចេះ​ប្រើ​សំឡេងបែបស្រទន់ គឺ​​គួរ​ឲ្យ​ទាក់​ទាញបំផុត​សម្រាប់​ស្រីៗ។

៤- សរសើរដៃគូឲ្យច្រើន

ស្រីៗ​ចូល​ចិត្ដ​ប្រុសៗ​​សរសើរ​ថា ​ជើង​នាង​​ស្រឡូន​ វែង ​ស្អាត ខណៈ​ប្រុសៗ ក៏​ចង់​បាន​​ពាក្យ​​សរសើរ​ដូច​​មនុស្ស​ស្រី​ដែរ។ ត្រូវ​ចេះ​ប្រាប់​​ចំណុច​យើង​ចូល​ចិត្ដ​ឲ្យ​ដៃ​គូ​ដឹង ដូច​ជា​ សំឡេង​ពិរោះ​ រូប​រាង​ស្រស់​ស្អាត និង​ក្លិន​ខ្លួនក៏​ក្រអូបជា​ដើម។ អ្វី​​កំពុង​តែ​អាន​នេះ ​ស្ដាប់​ទៅ​ដូច​ជា​សាមញ្ញ ប៉ុន្តែ​​បើយើង​​យក​វា​ទៅ​ប្រើ​អំឡុង​​ពេល​នៅ​លើ​គ្រែ អាច​បង្កើត​បរិយាកាស​ឲ្យ​កាន់​តែ​ស្រើប​ស្រាល។

រួមភេទ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័​ន្ធ៖

៥- ត្រូវមានភាពស្មោះត្រង់ជាមួយដៃគូ

ការ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែមិន​គួរ​ប្រឌិត​រឿងលើស​ពី​ការ​ពិត​នោះទេ។ ព្រោះ​កាយ​វិការយើង ​នឹង​ប្រាប់​ការ​ពិត​ទាំង​អស់ទៅ​កាន់​ដៃ​គូ។ ​បើ​​និយាយ​កុហក​ ហើយ​កាយវិការ​​ចេញ​មក​មិន​ដូច​គ្នា យើង​អាច​នឹង​​ស្ដាយ​ក្រោយ​ជា​មិន​ខាន។ ត្រូវ​ចាំ​ថា​ រាល់​រឿង​ទាក់​ទងផ្លូវ​ភេទ ត្រូវ​តែ​និយាយ​ដោយ​ស្មោះ​ត្រង់។

៦- ត្រូវនិយាយឲ្យចំៗ

ត្រូវ​ប្រាប់​ដៃ​គូឲ្យ​ចំ​ៗ ថាយើង​ចូល​ចិត្ដ​គាត់​ត្រង់​កន្លែង​ណា​ខ្លះ។ ពាក្យ​ថា “អូន​ស្អាត​ណាស់​ថ្ងៃ​នេះ’ គឺ​មិន​​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ យើង​ត្រូវ​គិត​បន្ថែម​​ទៀត គួរ​និយាយ​អ្វី​ខ្លះ។ ដោយ​សារទាំង​សង​ខាន​​កំពុង​គេង​លើ​គ្រែ​ជា​មួយ​គ្នា ដូច​នេះ​ ​មិន​ពិបាក​ការ​រក​ពាក្យ​ល្អ​ៗនិយាយពី​ដៃ​គូ​​នោះ​ទេ និងត្រូវ​និយាយ​ឲ្យ​បាន​ក្បោះ​ក្បាយ​តាម​ដែល​អាច​ធ្វើ​បាន។

៧- មិនត្រូវនៅស្ងៀមបន្ទាប់ពីរួមភេទ

និយាយ​ពី​រឿង​លើ​គ្រែ​ នៅ​តែ​សំខាន់​ ទោះ​បី​ជាយើង​ទើប​​រួម​ភេទ​រួច​ហើយ​ក្ដី។ ​អាច​និយាយ​ដោយ​ប្រើ​ពាក្យ​រំភើប​ ដូច​ជា “WOW’ នៅ​ពេល​យើង​​ទ្រោបខ្លួន​ទៅ​​លើ​ដៃ​គូ ក្រោយ​ដល់​ចំណុច​កំពូល​រួច។ ​កុំ​ភ្លេច​និយាយ​ពាក្យ “Thank You’ ទៅ​កាន់​ដៃ​គូ​យើង​ផង។ ​រួម​ភេទ ​ដូច​ជា​កាដូ​មួយ​អញ្ចឹង ដូច​នេះ​ពាក្យ Thank You សម្រាប់​ដៃ​គូយើង ដូចគ្នា​ ​ពេលនិយាយ​ទៅ​កាន់នរ​ណា​ម្នាក់​ ដែល​ជូន​អំណោយ​មក​ឲ្យ​យើង​ដូច​គ្នា។ ​

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Talk Dirty Without Feeling Ridiculous. http://www.womenshealthmag.com/sex-and-love/talk-dirty. Accessed April 17, 2016.

The Best Things to Say before, during, and after Sex. http://www.menshealth.com/sex-women/what-to-say-during-sex. Accessed April 17, 2016.

កំណែ​ប្រែបច្ចុប្បន្ន

10/06/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម