ការវាយតម្លៃ សម្គាល់ទៅលើបញ្ហាញៀនសិច ជាប្រធានបទក្តៅគគុក ត្រូវគេលើកយកមកពិភាក្សាច្រើនឆ្នាំមកហើយ។ ប៉ុន្តែដោយសារចំណង់ចំណូលសិចយើងម្នាក់ៗខុសប្លែកពីគ្នា អាចធ្វើឲ្យងាយច្រឡំ ឬវាយតម្លៃខុស ថាយើង ឬនរណាម្នាក់ជាមនុស្សញៀនសិចណាស់។សព្វថ្ងៃ មានចំណុច ៥ ងាយធ្វើឲ្យច្រឡំថា មនុស្សម្នាក់ញៀនសិចណាស់ ដែលការពិត គឺមិនមែនទាល់តែសោះ ហេតុនេះ “Hello គ្រូពេទ្យ” នឹងបកស្រាយកក្នុងអត្ថបទនេះ។
១- ញៀនសិច គឺមានតែរឿងរួមភេទមួយមុខប៉ុណ្ណោះ?
ញៀនសិច មិនមែនផ្ដោតតែលើរឿងលើគ្រែមួយមុខនោះទេ។ វាកើតឡើងដោយសារតែមិនអាចគ្រប់គ្រងអត្តចរិតផ្លូវភេទខ្លួនបាន។ ញៀនជាមួយសិច មិនមែនមានន័យថា គ្រាន់តែចង់រួមភេទតែមួយមុខនោះទេ វាអាចមានមូលហេតុទាក់ទងផ្លូវចិត្ដជាច្រើនបណ្ដាលឲ្យប៉ះពាល់ដល់អត្តចរិតផ្លូវភេទ ដូចជា ស្ត្រេស ជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឬអៀនខ្មាស ជាដើម។ អាការៈញៀនសិច ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់គ្នាយើង អាចនឹងមានបញ្ហាធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងសកម្មភាព និងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។ ចំពោះបញ្ហានេះ មានអ្នកជំនាញមួយចំនួន ចូលចិត្តប្រើពាក្យ បញ្ហាចង់រួមភេទខ្លាំង (Hypersexual disorder) ជាជាងពាក្យថា ញៀនសិច (Sex addiction)។
២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច?
ជាការពិត សម្រេចកាមច្រើនពេក អាចជាសញ្ញាដំបូងនៃបញ្ហាញៀនសិច ប៉ុន្តែបើការសម្រេចកាម មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃទេនោះ មានន័យថា យើងមិនបានញៀនសិចដូចការលើកឡើងនោះទេ។ ផ្ទុយមកវិញ សម្រេចកាមញឹកញាប់ អាចផ្ដល់គុណសម្បត្តិជាច្រើនដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ម្យ៉ាងវិញទៀត បញ្ហាញៀនសិច គឺមិនមែនសំដៅលើរឿងសម្រេចកាមតែមួយមុខនោះទេ វាអាចមានទម្រង់ជាច្រើនបែបទៀត ដូចជា ញៀនជាមួយភាពយន្ដអាសអាភាស ចូលចិត្តទៅផ្ទះបន ការបង្ហាញប្រដាប់ភេទជាសារធារណៈ ចូលចិត្ដលួចមើលគេរួមភេទ និងសកម្មភាពមួយចំនួនទៀត ដូចជាមានដៃគូរួមភេទច្រើន បៀតបៀនផ្លូវភេទអ្នកដទៃ ចាប់រំលោភ និងសកម្មភាពច្រើនផ្សេងទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣- ចូលចិត្តផិតក្បត់ស្នេហា ជាមនុស្សញៀនសិច?
ពិតណាស់ បើមានបញ្ហាញៀនសិច អាចនឹងមានអំពើក្បត់លួចលាក់កើតឡើងច្រើនដង អាចប្ដូរដៃគូរួមភេទច្រើន ហើយគ្នាយើងស្ថិតក្នុងជំពូកនេះ ក៏មិនមែនជាមនុស្សស្មោះមួយនឹងមួយដែរ។ យ៉ាងណា ក៏យើងមិនអាចចាត់ទុកគ្នាយើង ដែលក្បត់ប្ដី ឬប្រពន្ធខ្លួនឯង ជាមនុស្សញៀនសិចបានដែរ។ គ្នាយើង មានបញ្ហាញៀនសិច ភាគច្រើនមានអារម្មណ៍ថាធ្វើខុស ខ្មាសរាល់សកម្មភាពបានធ្វើ និងព្យាយាមចង់បញ្ឈប់ កាត់បន្ថយ ឬគ្រប់គ្រងសកម្មភាពប្រថុយប្រថានបែបនេះទៀត។ គ្នាយើងញៀនសិច មានការពិបាកក្នុងការគ្រប់គ្រងចំណង់ផ្លូវភេទ ប៉ុន្តែចំពោះគ្នាយើងក្បត់ប្ដី ក្បត់ប្រពន្ធវិញ ចូលចិត្ដទាក់ទងជាមួយដៃគូខ្លួនតាមរយៈផ្ញើសារបែបញ៉ែ ផ្ញើសារតាមអនឡាញ ឬទូរសព្ទទៅញ៉ែគ្នាជាដើម។
៤- មើលរឿងអាសអាភាព ជាមនុស្សញៀនសិច?
ចំណុចនេះ គឺខុសទាំងស្រុងតែម្តង ព្រោះការពិតទៅ រឿងអាសអាភាស មានអត្ថប្រយោជន៍ច្រើន ដោយសារអាចជួយឲ្យយើងបានរៀន និងស្វែងយល់ពីផ្លូវភេទកាន់តែច្បាស់។ យើងអាចចាត់ទុករឿងអាសអាភាស ជាប្រភពមួយ ជួយឲ្យយើងរៀនចេះពីតិចនិក ក៏ដូចជាគំនិតថ្មីៗដើម្បីយកមកអនុវត្ដក្នុងជីវិតផ្លូវភេទយើងផ្ទាល់។ មើលរឿងសិចដើម្បីរំសាយអារម្មណ៍ បង្កើនភាពស្រើបស្រាល និងរៀនពីអ្វីដែលថ្មីគ្មានទាក់ទងគ្នា ជាមួយបញ្ហាញៀនសិចឡើយ បើសកម្មភាពនេះ មិនបានគំរាមកំហែងដល់ទំនាក់ទំនង ឬជីវិតប្រចាំថ្ងៃយើងនោះ។
[embed-health-tool-heart-rate]
៥- មានតែប្រុសៗទើបញៀនសិច?
គ្មានការសិក្សាណា អាចបញ្ជាក់ថា ភេទណាមួយញៀនសិចច្រើនជាងភេទណាមួយនោះឡើយ។ អ្នកជំនាញបានលើកឡើងថា ទាំងប្រុសទាំងស្រី សុទ្ធអាចញៀនសិចស្មើគ្នា។ ប៉ុន្តែប្រុសៗច្រើនញៀនរួមភេទ ឬសម្រេចកាមច្រើន ចំណែកឯស្រីៗវិញ ចូលចិត្ដរួមភេទបែបចម្រុះ ទទួលក្ដីស្រលាញ់ និងមានភាពរ៉ូមែនទិក។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?