ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការសម្រេចកាមដោយខ្លួនឯង គឺជាតម្រូវការមូលដ្ឋានមួយរបស់មនុស្សដែលមិនមានគូដើម្បីបំពេញតម្រូវការផ្លូវភេទរបស់ខ្លួន ហើយការសម្រេចកាមនេះក៏ជាសកម្មភាពរួមភេទធម្មតាដែលមនុស្សយើងតែងតែធ្វើផងដែរ។
មិនថាបុរសនិងស្ត្រី គឺសុទ្ធតែអាចសម្រេចកាមដោយខ្លួនឯងបាន ប៉ុន្តែត្រង់ថាអ្នកខ្លះទទួលស្គាល់ថាបានធ្វើ អ្នកខ្លះក៏បដិសេធដែរ។ ការសម្រេចកាមដោយខ្លួនឯងនេះក៏ជាសកម្មភាពពេញនិយម ហើយក៏មានរឿងនិយាយផ្សេងៗពីវាផងដែរ។ ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើវត្ថុដែលមនុស្សយើងបង្កើតឡើង។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំនួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។
១- តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា?
មិនមានចំនួនបញ្ជាក់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ ឬមួយអាទិត្យ ឬមួយខែនោះទេ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាពនេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។
ក្នុងករណីជាច្រើន អ្នកខ្លះសម្រេចកាមច្រើនដងក្នុងមួយថ្ងៃ ប៉ុន្តែទាំងនោះនៅតែរស់នៅមានសុខភាពល្អ និងរីករាយ ក៏ប៉ុន្តែ បើសិនជាការសម្រេចកាមខ្លួនឯងធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរបស់ជីវិតច្រើន ដូចជាយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាធ្ងន់ធ្ងរហើយ។
ការសម្រេចកាមដោយខ្លួនឯងគឺជារឿងធម្មតាទេនៅលើលោកនេះ ប៉ុន្តែមានតែខ្លួនយើងប៉ុណ្ណោះដែលអាចកំណត់ចំនួនដងក្នុងការសម្រេចកាមនេះបាន។ ការសិក្សាជាច្រើនប្រភេទ បង្ហាញ់ថាបុរសអាចសម្រេចកាមដោយខ្លួនឯង ៣ដងក្នុងមួយថ្ងៃ និងប្រហែល៥ដងក្នុងមួយសប្ដាហ៍។ ទាំងនេះគឺជាចំនួនដងដែលច្រើនបំផុត និងបណ្ដោយរំលងពេលផ្សេងទៀត មុននឹងធ្វើឲ្យវាក្លាយជាសកម្មភាពសប្បាយកាន់តែខ្លាំង។
តែទោះជាយ៉ាងនេះក្ដី នេះមិនមែនជាការលើកទឹកចិត្តឲ្យសម្រេចកាមដោយខ្លួនេងឡើយ ហើយសកម្មភាពសិចដែលធម្មតានោះគឺការរួមភេទជាមួយដៃគូ ដែលជាសកម្មភាពតាមធម្មជាតិ។ អ្នកខ្លះនិយាយថាពេលដែលចំណង់ឡើងដល់កំពូល វាអាចនឹងកាន់តែខ្លាំង ដូចនេះ យើងគួរគិតពីថាមពលទៅលើអ្វីផ្សេងវិញបើសិនជាយើងមិនចង់បាត់បង់ថាមពលច្រើនដោយសារតែការសម្រេចកាមដោយខ្លួនឯងទេនោះ។
អត្ថបទពាក់ព័ន្ធ៖
- ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!
- ដៃគូនៅឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបានឬអត់?
២- អាត្រានៃការសម្រេចកាមដោយខ្លួនឯង
ការស្រាវជ្រាវជាច្រើនស្ដីពីសកម្មភាពផ្លូវភេទ ការសម្រេចកាមដោយខ្លួនឯងក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយក្នុងចំណោមនោះដែរ។ វាអាស្រ័យលើទំលាប់របស់មនុស្សម្នាក់ៗ តម្រូវការ និងភាពចាំបាច់ដែលអ្នកចង់បាន។ ដំបូង ការសម្រេចកាមដែលញឹកញាប់បំផុត គឺ ៤ដងក្នុងមួយសប្ដាហ៍ ចំពោះមនុស្សស្រីចំនួន ៥% នៅចន្លោះពីអាយុ ២៥ ទៅ២៩ឆ្នាំ ប៉ុន្តែចំពោះមនុស្សប្រុសវិញគឺដល់ទៅ២០,១%ឯណោះ។ ទីពីរ មានបុរសចំនួន ២៥,៤% និងស្ត្រី ២១,៥% ពីអាយុ ២៥ទៅ២៩ឆ្នាំ សម្រេចកាមច្រើនដងនៅក្នុងមួយខែ។ ហើយចុងក្រោយ គឺថានៅពេលដែលអ្នកកាន់តែចាស់ អ្នកនឹងមិនមានអារម្មណ៍សម្រេចកាមដោយខ្លួនឯងទាល់តែសោះ ទាំងមនុស្សប្រុសនិងស្រី។
ការសម្រេចកាមដោយខ្លួនឯងនឹងធ្វើឲ្យជីវិតមនុស្សសប្បាយ ងាយស្រួល និងកាត់បន្ថយស្ត្រេស ប៉ុន្តែមូលហេតុចំបងនោះគឺពិតជាគួរឲ្យចង់សើចណាស់។ វាមានផលប្រយោជន៍ខ្លះចំពោះការសម្រេចកាមដោយខ្លួនឯង ដើម្បីបញ្ចេញទឹកកាមដែលចាស់ចោល ចំពោះមនុស្សប្រុស ហើយបង្កើនសារធាតុរាវជំនួយផ្លូវភេទចំពោះស្ត្រី។ ការសម្រេចកាមដោយខ្លួនឯងគឺជាអំណោយដែលអាចធ្វើបានជារៀងរហូត ទោះបីជាអ្នករៀបការហើយ ឬនៅលីវក៏ដោយ ក្មេងឬក៏ចាស់ បុរសឬស្ត្រីក៏ដោយ គឺសុទ្ធតែអាចធ្វើវាបាន។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ?
- តិចនិកនិយាយរឿងលើគ្រែជាមួយដៃគូ ដើម្បីការរួមភេទកាន់តែប្រសើរ
- ចូលចិត្តប្រើដៃ ឆាប់បាក់កម្លាំង និងអត់មានកូន?
[embed-health-tool-ovulation]