backup og meta

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

រលាក​ថ្លើម មាន​មូល​ហេតុ​បង្ក​ច្រើន​យើង​នឹក​ស្មាន​មិន​ដល់ ហើយ​មួយ​ក្នុង​ករណី​ឆ្លង​ជំងឺ​ថ្លើម គឺ​ការ​រួម​ភេទ​តែម្តង។ ហេតុ​នេះ គ្នា​យើង​មិន​ថា​ប្រុស​មិន​ថា​ស្រី គួរ​ចេះ​ការ​ពារ​ខ្លួន​ផង ព្រោះ​សូម្បី​តែ​ប្រើ​ស្រោម ក៏​អាច​ឆ្លង​ដែរ។

១- រលាក​ថ្លើម​ឆ្លង​តាម​ការ​រួមភេទ

គ្រប់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម មិន​ថា​ A B ឬ C សុទ្ធ​តែ​ឆ្លង​តាម​ការ​រួម​ភេទ ដោយ​គ្រាន់​តែ​ផ្អែក​លើ​កត្តា​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ ដូច​ជា៖

– រលាក​ថ្លើម​ប្រភេទ A៖ ឆ្លង​តាម​ការ​ប៉ះពាល់​លាមក​ចូល​មាត់ ឆ្លង​ផ្ទាល់​មក​យើង​តាម​រយៈ​លាមក​ជាប់​នឹង​រន្ធ​គូទ ពេល​មាន​ការ​ប៉ះ​ពាល់​ចូល​ដល់​ក្នុង​មាត់​យើង។ ករណី​នេះ បើ​យើង​រួម​ភេទ ដោយ​ប្រើ​មាត់ ឬ​រួម​ភេទ​តាម​រន្ធ​គូទ អាច​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ដៃ​គូ​យើង​តែ​ម្តង។

– រលាក​ថ្លើម​ប្រភេទ B៖ រលាក​ថ្លើម​ប្រភេទ​នេះ ងាយ​ឆ្លង​បំផុត​តាម​ការ​រួមភេទ ដូចជា ទឹក​រំអិល​ចេញ​ពី​ប្រដាប់​ភេទ​ស្រី្ត ទឹក​មាត់ និង​ទឹក​កាម។ រួមភេទ​តាម​មាត់ និង​រុន្ធ​គូទ ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​បំផុត។

យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ​ B មិន​ឆ្លង​តាម​ការ​កាន់​ដៃ​ ឬ​អោប​ថើប​ធម្មតា​នោះ​ទេ។ នៅ​មិន​ទាន់​ច្បាស់​ថា តើ​វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ទឹកមាត់​អ្នក​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​ក្នុង​ទឹក​មាត់​គ្នា​យើង​កើត​រលាក​ថ្លើម​ប្រភេទ B គឺ​មាន​មេរោគ ដូច​នេះ​អាច​ប្រឈម​ឆ្លង​ជំងឺ​ដោយ​ការ​ថើប​លក្ខណៈ​ស៊ី​ជម្រៅ។

– រលាក​ថ្លើម​ប្រភេទ C៖ ឆ្លង​តាម​ការ​ប៉ះពាល់​ឈាម​ ដំបៅ​នៅ​ប្រដាប់​ភេទ ឬ​ឈាម​រដូវ។ រលាក​ថ្លើម​ប្រភេទ​ C មាន​អត្រា​ឆ្លង​ខ្ពស់​ចំពោះ​គ្នា​យើង​ធ្លាប់​មាន​ប្រវត្តិ​ឆ្លង​ជំងឺ​កាមរោគ​តាម​ការ​រួមភេទ រួមភេទ​ជា​មួយ​ស្រី​រក​ស៊ីផ្លូវភេទ ឬ​ជា​មួយ​អ្នក​មាន​ដៃ​គូ​រួមភេទ​ច្រើន។

២- ប្រុសៗ និង​ស្រីៗ អ្នកណា​ប្រឈម​ការ​ឆ្លង​រលាក​ថ្លើម​ខ្ពស់​ជាង​គេ?

ការ​ប្រឈម​ឆ្លង​ជំងឺ​រលាក​ថ្លើម មិន​អាស្រ័យ​លើ​ភេទ​នោះ​ទេ​ តែ​អាស្រ័យ​លើ​ឥរិយាបទ​រស់​នៅ​របស់​យើង។ ការ​សិក្សា​មួយ​លើក​ឡើង​ថា ប្រុសៗ​ទំនង​ជា​អាច​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ទៅ​កាន់​ស្រីៗ​ច្រើន​ជាង​ ឬ​ក៏​ផ្ទុយ​ពី​នេះ​ក៏​ថា​បាន។ ប្រុសៗ​ចូល​ចិត្ត​រួមភេទ​ជាមួយ​ដៃគូ​ភេទ​ដូច​គ្នា ទំនង​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ Bខ្ពស់​ជាង​គេ អាច​ចន្លោះ​ពី ១០-១៥ ដង​ឯណោះ ។

អត្ថបទ​ពាក់ព័ន្ធ៖

  • វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C
  • នុ៎ះ! កុំចេះ​តែ​មិន​អី អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម Hello គ្រូពេទ្យ

៣-ធ្វើ​ម៉េច​ដឹង​ថា​ដៃ​គូ​គ្មាន​ជំងឺ​រលាក​ថ្លើម?

រឿង​នេះ យើង​ពិបាក​ដឹង​បន្តិច ព្រោះ​ភាគ​ច្រើន​គ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម មើល​ទៅ​នៅ​ហាក់​មាន​សុខភាព​ល្អ មិន​មាន​រោគ​សញ្ញា​អ្វី​ជា​ដុំ​កំភួន​ទេ ទោះបី​​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់​បន្តិច​ក៏​ដោយ។ ហេតុ​នេះ​ ដើម្បី​បង្ក​បញ្ហា យើង​គួរ​និយាយ​បើក​ចំហ​ជាមួយ​ដៃ​គូពី​ហានិភ័យ​គ្រោះថ្នាក់​ជំងឺ​រលាក​ថ្លើម និង​ជំងឺ​កាមរោគ​ផ្សេងៗ។ យ៉ាងណា បើ​ដៃ​គូ​យើង​មាន​ស្បែក​លឿង​ ឬ​ខាន់លឿង យើង​ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់​មុន​ពេល​សម្រេច​ចិត្ត​រួមភេទ​ជាមួយ​គ្នា។ មាន​សញ្ញា​សម្គាល់​ផ្សេង​ទៀត អាច​ឲ្យ​យើង​សង្ស័យ​ដៃ​គូ​មាន​ផ្ទុក​មេរោគ​ថ្លើម ដូចជា គ្រុន​ក្ដៅ​ អស់​កម្លាំង​ មិន​ឃ្លាន​អាហារ​ ក្អួត​ចង្អោរ​ ឈឺ​សន្លាក់ និង​ឈឺ​ចាប់​ក្នុង​ពោះ​ជាដើម។

៤- ប្រើ​ឧបករណ៍​សិច ឬ​ម៉ាស៊ីន​ម៉ាស្សា​អាច​ឆ្លង​រលាក​ថ្លើម​ដែរ​ទេ?

កត្តា​នេះ ក៏​គួរ​តែ​ប្រុង​ប្រយ័ត្ន​បន្តិច របស់​ប្រើ​ទាំង​ពីរ​មុខ​នេះ ក៏​អាច​ចម្លង​រលាក​ថ្លើម​ប្រភេទ B បាន​ ព្រោះ មេរោគ​អាច​មាន​ជីវិត​បាន​យូរ​ជាង​មួយ​សប្ដាហ៍។ ហេតុ​នេះ មុន​នឹង​ប្រើ​ឧបករណ៍ ឬ​តុក្កតា​សិច​ សូម​លាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ​ជា​មុន ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង។ យ៉ាងណា គួរ​នៅ​ឆ្ងាយ​ពី​ដៃ​គូ​ រហូត​ដល់​ខ្លួនឯង​ប្រាកដ​ថា ដៃគូ​យើង​គ្មាន​ផ្ទុក​​រលាក​ថ្លើម​ប្រភេទ B ទេ ប្រសើរ​បំផុត ត្រូវ​នាំ​គ្នា​ចាក់​វ៉ាក់សាំង​ការពារ។

៥- ស្រោម​អនាម័យ​អាច​ការពារ​ឆ្លង​រលាក​ថ្លើម​ដែរ​ទេ?

មាន​ការ​ជឿជាក់​ថា​ស្រោម​អនាម័យ​ផលិត​ពី​ជ័រ​កៅស៊ូ​មាន​ប្រសិទ្ធិភាព​ ៩៩% ការពារ​ប្រឆាំង​នឹង​ជំងឺ​រលាក​ថ្លើម។ បើ​ដៃគូ​គ្នា​យើង មិន​ថា​ប្រុស មិន​ថា​ស្រី មាន​ដៃគូ​រួមភេទ​ខាង​ក្រៅ​ផ្សេង​ទៀត យើង​គួរ​ប្រើ​ស្រោម​អនាម័យ​ការពារ។ អ្នក​ជំនាញ​ជឿជាក់​ថា ស្រោមអនាម័យ​ធម្មតា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ហើយ ខណៈ​ស្រោម​អនាម័យ​មាន​​ក្លិន​ក្រអូប មិន​អាច​ចាត់​ទុក​ថា​ស្រោម​មាន​ប្រសិទ្ធិភាព​ទេ ហើយ​ចៀស​វាង​ការ​ប្រើ​ទឹក​រំអិល​​មាន​ជាតិ​ប្រេង ព្រោះ​អាច​ធ្វើ​ឲ្យ​ស្រោម​សឹក ដាច់​រហែក​បាន​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hepatitis and Sex: Frequently Asked Questions. http://www.webmd.com/hepatitis/hepatitis-and-sex-frequently-asked-questions#1. Accessed July 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/03/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Mar 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម