ប្រមេះ ស្វាយ សិរមាន់ រលាកក្បាលលិង្គ ជំងឺ ៤ មុខ ដែលឆ្លងតាមរយៈការរួមភេទ និងកង្វះអនាម័យនេះ ប្រុសៗឧស្សាហ៍កើតញឹកញាប់ជាងគេ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត។
១- ជំងឺប្រមេះ
ប្រមេះ ជាជំងឺកាមរោគបង្កដោយបាក់តេរី មាន ២ ប្រភេទ គឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទដោយមិនបានប្រើស្រាមអនាម័យ តាមទ្វារមាស មាត់ និងរន្ធគូទ។ ឯរោគសញ្ញាវិញមាន ចេញសារធាតុរាវ ឬទឹករងៃ ពណ៌បៃតងចាស់ ឬក៏ពណ៌លឿងចេញពីប្រដាប់ភេទ ឈឺចាប់ពេលនោម ឈឺពងស្វាស។
អត្ថបទពាក់ព័ន្ធ៖កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?
២- ជំងឺស្វាយ
ស្វាយ ជាជំងឺកាមរោគបង្កឡើងដោយបាក់តេរី អាចកើតនៅលើស្បែក មាត់ អវយវៈភេទ និងប្រព័ន្ធប្រសាទ។ ករណីកម្រខ្លះ ជំងឺស្វាយ អាចឆ្លងតាមរយៈការដាច់ស្បែក បន្ទាប់ពីប៉ះដំបៅអ្នកជំងឺ។ ជំងឺនេះនឹងវិវត្តជា ៣ ដំណាក់កាល ប្រសិនបើយើងមិនព្យាបាល។ ចំណែកឯរោគសញ្ញាវិញមាន គ្រុនក្ដៅ ឈឺក្បាល ឈឺសន្លាក់ មិនឃ្លានអាហារ កន្ទួលរមាស់ (កន្ទួលក្រហមតូចៗនៅលើលិង្គ ឬមាត់ និងជាពិសេសនៅលើបាតដៃ និងបាតជើង) ឈឺក ហើមក្រពេញទឹករងៃ (ក្លៀក ក្រលៀន ក) និងអស់កម្លាំង។
អត្ថបទពាក់ព័ន្ធ៖ ជំងឺអុតស្វាយ
៣- ជំងឺសិរមាន់
ជំងឺសិរមាន់បង្កឡើងដោយ វីរុស HPV មានលក្ខណៈស្មុគស្មាញជាជំងឺកាមរោគដទៃទៀត ដែលករណីខ្លះជំងឺនេះអាចវិវត្តទៅជាជំងឺមហារីកប្រដាប់ភេទ។ ជំងឺសិរមានកើតឡើដំបូងជាដុំពក រួចរីកដុះដាល មានទម្រង់ផ្កាកញ្ចុំតូចៗ ដូចផ្កាខាត់ណា អាចលេចឡើងនៅគ្រប់ទីកន្លែងនៃផ្លូវបន្តពូជ និងតំបន់ជុំវិញគូទ រួមមាន ពងស្វាស និងក្រលៀន។
អត្ថបទពាក់ព័ន្ធ៖ ដឹងមូលហេតុបង្ក និងរោគសញ្ញា ទើបការពារខ្លួនពីមេរោគ HPV
៤- រលាកក្បាលលិង្គ
ជាជំងឺដែលភាគច្រើនកើតដោយសារមិនសូវមានអនាម័យ និងបណ្តាលមកពីស្បែកគ្របលិង្គ ដែលប្រុសៗខ្លះមិនបានវះកាត់ពន្លាត់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យពិបាកសម្អាតនៅតំបន់នោះ កើតជារលាកក្បាលលិង្គ។
[embed-health-tool-ovulation]