អ្នកកើតជំងឺស្វាយ ទទួលការព្យាបាលមិនត្រឹមត្រូវ អាចមានគ្រោះថ្នាក់ដល់ពិការភ្នែក
តើជំងឺស្វាយគឺជាអ្វី? ជំងឺស្វាយ(syphillis)គឺជាជំងឺឆ្លងតាមការរួមភេទ។ ជំងឺនេះបង្កដោយបាក់តេរីឈ្មោះ bacteriumTreponemapallidum។ ការដែលមិនបានព្យាបាលបានត្រឹមត្រូវ ជំងឺស្វាយអាចបណ្ដាលឲ្យមានផលវិបាកដូចជារលាកសន្លាក់ ខូចខួរក្បាល និងពិការភ្នែក។ ជំហានដំបូងក្នុងការចម្លងរោគ មនុស្សភាគច្រើនឆ្លងជំងឺស្វាយតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំបៅដែលមានលើរាងកាយអ្នកជំងឺ។ ដំបៅទាំងនោះអាចរកឃើញនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ រន្ធគូទ ឬចុងពោះវៀនធំ។ នៅក្នុងករណីខ្លះដំបៅអាចដុះចេញនៅលើមាត់ក៏មាន។ ការចម្លងច្រើនកើតឡើងអំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ តាមមាត់ និងសកម្មភាពរួមភេទផ្សេងទៀត។ តើជំងឺស្វាយអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែរឬទេ? ដោយសារតែបាក់តេរីដែលបង្កជំងឺស្វាយមិនអាចវាយប្រហារក្រៅពីម្ចាស់ជំងឺបាន ហេតុនេះជំងឺស្វាយមិនអាចចម្លងទៅអ្នកផ្សេងតាមទ្រនាប់បង្គន់ អាងទឹក អាងហែលទឹក ឬដៃទ្វារ នោះទេ។ យើងក៏មិនអាចឆ្លងជំងឺស្វាយតាមការប្រើប្រាស់កន្សែងឬឧបករណ៍ផ្ទះបាយរួមនោះដែរ។ [embed-health-tool-bmi] តើអ្នកអាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃដែរឬទេ? ស្ត្រីមានគភ៌អាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃ ដូចនេះហើយការពិនិត្យរកជំងឺស្វាយត្រូវចាំបាច់អំឡុងពេលមកពិនិត្យផ្ទៃពោះលើកដំបូង។ ការធ្វើតេស្តនឹងធ្វើឡើងម្ដងទៀតអំឡុងពេលត្រីមាសទី៣ និងពេលសម្រាល។ ទារកដែលមានម្ដាយមានជំងឺស្វាយគឺមានហានិភ័យស្លាប់ក្នុងផ្ទៃ និងស្លាប់ក្រោយសម្រាល។ ទោះបីជាទារកដែលឆ្លងជំងឺមានជីវិតក៏ដោយ ក៏ទារកទាំងនោះនៅតែត្រូវការ ការព្យាបាលដើម្បីបង្ការផលវិបាកផ្សេងទៀតដែលអាចលេចឡើងនៅសប្ដាហ៍បន្ទាប់។ អត្ថបទពាក់ព័ន្ធ៖ កន្លែងសម្ងាត់របស់ស្រីៗ ហេតុអីងាយនឹងឆ្លងរោគ? កំហុសបច្ចេកទេសប្រុសៗតែងបង្កពេលពាក់ស្រោម ចុងក្រោយនាំគ្នាទឹកភ្នែក តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ ប្រយ័ត្នអ្នកឧស្សាហ៍រកអីៗក្រៅផ្ទះ! ១ថ្ងៃ មានមនុស្ស ១លាននាក់ ឆ្លងកាមរោគ វិធីកាត់បន្ថយហានិភ័យជំងឺម្យ៉ាង ស្រីៗគួរដឹង តើគួរបង្ការជំងឺស្វាយដោយរបៀបណា? គ្រប់គ្នាអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយដោយជៀសវាងការរួមភេទជាមួយអ្នកដែលមានជំងឺ។ ប្រសិនបើយើងមិនប្រាកដអំពីស្ថានភាពរបស់ដៃគូទេ ជម្រើសដ៏ល្អបំផុតនោះគឺការប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ទោះយ៉ាងណាប្រសិនបើដំបៅជំងឺស្វាយកើតមាននៅកន្លែងដែលមិនបានបិទបាំងដោយស្រោមអនាម័យ នោះការចម្លងនៅតែកើតមានដដែល។ ហេតុនេះយើងគួរតែប្រុងប្រយ័ត្នទោះបីនៅពេលប្រើស្រោមអានាម័យក៏ដោយ។ វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្វាយស្របទៅនឹងជំងឺឆ្លងតាមការរួមភេទផ្សេងទៀតគឺតមរួមភេទ ឬត្រូវស្មោះមួយនឹងមួយជាមួយដៃគូតែមួយដែលគ្មានជំងឺស្វាយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]