និយមន័យ
១- អ្វីជាតេស្តរកមើលមេរោគប្រមេះទឹកថ្លា?
ការធ្វើតេស្តស្វែងរកមេរោគប្រមេះទឹកថ្លា គឺដើម្បីកំណត់មូលហេតុច្បាស់លាស់នាំឲ្យមានជំងឺប្រមេះទឹកថ្លា ដែលបង្កឡើងដោយមេរោគប្រមេះម្យ៉ាង គេស្គាល់ថា Chlamydia។
នៅក្នុងខ្លួនមនុស្សយើងមេរោគប្រមេះមានច្រើនប្រភេទ ហើយសម្រាប់មេរោគប្រមេះឈ្មោះ Chlamydia Psittaci គឺវាបង្ករោគនៅផ្លូវដង្ហើម អាចឆ្លងតាមរយៈការប៉ះពាល់សត្វបក្សីមានជំងឺ។
មេរោគប្រមេះមួយប្រភេទទៀត ហៅថា Chlamydia Trachomatis ជាមេរោគភាគច្រើនឆ្លងតាមការរួមភេទ ពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយមេរោគនេះបង្ករោគនៅលើប្រដាប់ភេទ ព្រមទាំងប្រស្រីភ្នែក បំពង់អាហារ បង្ហួរនោម និងរន្ធគូទ។
ប្រភេទទី ២ នៃមេរោគ Chlamydia Trachomatis បង្កដោយមេរោគ Trachoma ច្រើនបណ្ដាលឲ្យអាចបង្ការពិការភ្នែក។ មេរោគប្រភេទនេះ ឆ្លងពីម្តាយទៅគភ៌ តាមរយៈការប៉ះពាល់ផ្ទាល់ទៅលើទារកទើបចាប់កំណើតតាមទ្វារមាស ដោយម្តាយបានឆ្លងមេរោគនេះអំឡុងពេលរួមភេទ
មេរោគប្រមេះ អាចជាមូលហេតុជំងឺរលាកអាងត្រគាក ជាពិសេសក្នុងស្រទាប់យុវវ័យ ខណៈស្រីៗភាគច្រើនដែលមានមេរោគ Chlamydia មិនលេចចេញនូវរោគសញ្ញានោះទេ។
មានវិធី ២យ៉ាង ក្នុងការធ្វើតេស្តរកមេរោគប្រមេះនេះ ដូចជា៖
– វិធីទី ១៖ ធ្វើការបណ្ដុះជាលិកាចាប់ពីកស្បូន និងទ្វារមាស ដើម្បីកំណត់ថា តើមានមេរោគប្រមេះ ឬអត់?
– វិធីទី ២៖ ស្វែងរកអង់ទីករប្រឆាំងនឹងមេរោគ Chlamydia មានក្នុងរាងកាយ។ ការធ្វើតេស្តនេះ អាចធ្វើបានដោយជូតនឹងសំឡីចេញពីមាត់បង្ហួរនោម កស្បូន ឬទឹកនោម។
២- ហេតុអ្វីចាំបាច់ធ្វើតេស្តរកមេរោគប្រមេះទឹកថ្លា?
ការធ្វើតេស្តនេះ គឺនៅពេលយើងសង្ស័យមានឆ្លងមេរោគនេះ ខណៈគ្រូពេទ្យ ក៏នឹងតម្រូវឲ្យយើងធ្វើតេស្តរកមេរោគប្រមេះទឹកថ្លាក្នុងករណី៖
– យើង ឬដៃគូមានរោគសញ្ញាបង្កដោយមេរោគប្រមេះទឹកថ្លា
– រួមភេទដោយមិនបានការពារជាមួយដៃគូថ្មី
– ស្រោមអនាម័យរហែក
– យើង ឬដៃគូ រួមភេទជាមួយមនុស្សមិនគួរទុកចិត្ត
– គិតថាបានឆ្លងមេរោគតាមការរួមភេទ
– ដៃគូគិតថាបានឆ្លងមេរោគតាមការរួមភេទ
– មានគភ៌ ឬត្រៀមចង់មានកូនរ
– អាងត្រគាកមានការរលាក ឬមានជំងឺទាក់ទងនឹងទ្វារមាស។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុននឹងធ្វើតេស្តរកមេរោគប្រមេះទឹកថ្លា?
បើធ្វើតេស្តដោយប្រើគំរូទឹកនោម យើងនឹងមានសុវត្ថិភាពពេញលេញ គ្មានផលវិបាកក្រោយការធ្វើតេស្តអ្វីទាំងអស់។ តែប្រសិនបើធ្វើតេស្តនៅលើកស្បូន មាត់បង្ហួរនោម រន្ធគូទ ភ្នែក ឬបំពង់ក អាចនឹងមានផលវិបាកមួយចំនួនមិនអាចចៀសបាន។
សម្រាប់ករណីកម្រវិញ អាចសន្លប់ដោយសារតែភ័យខ្លាចពេក ឬរងសម្ពាធខ្លាំងពេក នៅពេលគ្រូពេទ្យចាប់ផ្ដើមយកដាក់សំឡីជូតយកគំរូសម្រាប់ធ្វើតេស្តនៅក្នុងមាត់បង្ហួរនោម។
កត្តាអាចប៉ះពាល់ដល់លទ្ធផលតេស្តរួមមាន៖
– មករដូវ
– មានជំងឺត្រូវព្យាបាលជាមួយថ្នាំផ្សះ
ការធ្វើតេស្តនេះ សំខាន់បំផុត យើងត្រូវយល់អំពីហានិភ័យ និងផលវិបាកជាមុន ហើយបើមានសំណួរ សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬគ្រូពេទ្យវះកាត់សម្រាប់ព័ត៌មានបន្ថែម។
ដំណើរការតេស្ត
៤- តើគួរត្រៀមអ្វីខ្លះមុនធ្វើតេស្តមេរោគប្រមេះទឹកថ្លា?
ការធ្វើតេស្តនេះ គ្រូពេទ្យនឹងប្រើគំរូទឹកនោម ឬសារធាតុរាវពីកន្លែងផ្សេងៗនៃរាងកាយ ដើម្បីយកទៅពិនិត្យ។ ជាទូទៅការយកគំរូសម្រាប់ការធ្វើតេស្ត អាស្រ័យទៅលើកន្លែងបង្ករោគ។ បើយើងប្រើគំរូទឹកនោមសម្រាប់ធ្វើតេស្ត គឺមិនត្រូវនោម ២ម៉ោង មុននឹងធ្វើតេស្តនោះទេ។ បើយកគំរូចេញពីកស្បូន មិនគួរប្រើថ្នាំ ឬជែលលាបលើកស្បូនក្នុងរយៈពេល២៤ម៉ោង មុនធ្វើតេស្តនោះដែរ។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យ នឹងធ្វើការបូមឈាម សម្រាប់ជាគំរូក្នុងការធ្វើតេស្ត ដោយដាក់ចូលទៅក្នុងបំពង់គម្របពណ៌ក្រហម។ បើត្រូវការធ្វើតេស្ត Serological ដើម្បីធ្វើរោគវិនិច្ឆ័យពីការឆ្លងមេរោគស្រួចស្រាល គ្រូពេទ្យត្រូវការគំរូបន្ថែមក្រោយ ២-៣ សប្ដាហ៍។
សម្រាប់ការយកគំរូក្នុងប្រស្រីភ្នែក គ្រូពេទ្យនឹងប្រើសំឡីជូតនៅលើកន្លែងរបួសភ្នែក ឬប្រើសំឡីសម្លាប់មេរោគ រួចជូតទៅលើស្នាមប្រឡាក់លើបន្ទះមីក្រូទស្សន៍។
គ្រូពេទ្យនឹងធ្វើការបណ្ដុះជាលិកាបាក់តេរីចេញពីកំហាក ក្នុងករណីមានការឆ្លងមេរោគ Chlamydia Psittaci នៅក្នុងបំពង់ដង្ហើម។
បើត្រូវការបណ្ដុះជាលិកាបាក់តេរីនៅក្នុងកស្បូន គ្រូពេទ្យនឹងធ្វើតាមជំហានខាងក្រោមដូចជា៖
– យើងមិនត្រូវបាញ់លាងក្នុងប្រដាប់ភេទ និងងូតទឹក មុនគ្រូពេទ្យធ្វើការបណ្ដុះជាលិកាបាក់តេរីក្នុងកស្បូននោះទេ
– គ្រូពេទ្យនឹងតម្រូវគេងដើម្បីឲ្យធូរស្រាល
– គ្រូពេទ្យនឹងប្រើប្រដាប់ពង្រីកទ្វារមាស ដើម្បីមើលឲ្យឃើញកស្បូន
– គ្រូពេទ្យនឹងលាងសម្អាតសារធាតុរាវក្នុងកស្បូន
– គ្រូពេទ្យនឹងប្រើសំឡីសម្លាប់មេរោគរួច ជូតយកគំរូធ្វើតេស្តក្នុងរយៈពេល ៣០ វិនាទី។
បើត្រូវការបណ្ដុះជាលិកាបាក់តេរីចេញពីមាត់បង្ហួរនោម គ្រូពេទ្យនឹងធ្វើតាមជំហានខាងក្រោមដូចជា៖
– គ្រូពេទ្យនឹងយកគំរូធ្វើតេស្តមុនយើងនោម
– គ្រូពេទ្យនឹងយកគំរូ ដោយប្រើសំឡីសម្លាប់មេរោគ រួចជូតក្នុងមាត់បង្ហួរនោម ក្នុងប្រវែង ៣-៤ សង់ទីម៉ែត្រ។
គ្រូពេទ្យត្រូវការរយៈពេលប៉ុន្មាននាទី ក្នុងការយកគំរូដើម្បីធ្វើតេស្ត។ ហេតុនេះ ត្រូវអត់ធ្មត់ និងសហការជាមួយពេទ្យឲ្យបានល្អ ព្រោះអំឡុងពេលយកគំរូធ្វើតេស្ត យើងអាចមានការពិបាកក្នុងខ្លួនបន្តិចបន្តួច។
៦- មានអ្វីកើតឡើងក្រោយធ្វើតេស្ត?
បើគ្រូពេទ្យសង្ស័យថា យើងមានមេរោគប្រមេះទឹកថ្លា យើងមិនត្រូវរួមភេទរហូតដល់ពេលធ្វើតេស្តរួចរាល់ និងទទួលបានលទ្ធផលតេស្តសិន។
បើលទ្ធផលបញ្ជាក់ថា យើងមានឆ្លងមេរោគ គ្រូពេទ្យនឹងព្យាបាលជាមួយថ្នាំផ្សះ ហើយមិនត្រូវរួមភេទរយៈពេល ៧ថ្ងៃអំឡុងពេលរព្យាបាល ខណៈដៃគូយើង ត្រូវធ្វើការព្យាបាលដែរ ព្រោះអាចមានការឆ្លងរោគ។
បើយើងមានផ្ទុកមេរោគប្រមេះទឹកថ្លា អាចប្រឈមការឆ្លងជំងឺតាមការរួមភេទជាបន្តបន្ទាប់។ ហេតុនេះគ្រូពេទ្យនឹងតម្រូវឲ្យធ្វើតេស្ត Screening សម្រាប់ជំងឺឆ្លងតាមការរួមភេទ រួមមាន ជំងឺស្វាយ ប្រមេះទឹកបាយ និងជំងឺអេដស៍ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- តេស្តពិនិត្យលាមក
- តេស្តទឹកកាមបុរស
លទ្ធផល
៧- លទ្ធផលតេស្ត
លទ្ធផលធម្មតា
– សម្រាប់ការធ្វើតេស្តបណ្ដុះមេរោគដាច់ដោយឡែក៖ មិនអាចរកឃើញ។
– សម្រាប់ការធ្វើតេស្តអង់ទីករ៖
- Chlamydophila pneumoniae
IgG <១:៦៤
IgM <១:១០
- Chlamydophila psittaci
IgG <១:៦៤
IgM <១:១០
- Chlamydia trachomatis
IgG <១:៦៤
IgM <១:១០
លទ្ធផលមិនប្រក្រតី (មានឆ្លងមេរោគ)
ដោយអាស្រ័យទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ កម្រិតធម្មតាសម្រាប់ការធ្វើតេស្តរកមេរោគប្រមេះទឹកថ្លា អាចមានការប្រែប្រួល ដូចនេះគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ សម្រាប់ចម្ងល់លើលទ្ធផលក្រោយការធ្វើតេស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]