សុខភាពផ្លូវភេទ ជាផ្នែកសំខាន់មួយនៃសុខភាពទូទៅដែលគ្នាយើងមិនគួរមើលរំលង ហើយសុខភាពផ្លូវភេទនៅតែជាប្រធានបទមួយដែលមនុស្សមួយចំនួនមិនទាន់ហ៊ាននិយាយចំៗនៅឡើយដោយសារភាពអៀនខ្មាស។ ប៉ុន្តែយើងត្រូវដឹងថា ការដែលយល់ដឹងបានច្រើនពីបញ្ហាសុខភាពផ្លូវភេទ យើងអាចរួចផុតពីជំងឺឆ្លង និងសកម្មភាពផ្លូវភេទប្រថុយប្រថានណាដែលងាយបង្កហានិភ័យដល់យើង។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
អ្វីទៅជាសកម្មភាពផ្លូវភេទប្រថុយប្រថាន?
អាកប្បកិរិយា ឬសកម្មភាពផ្លូវភេទប្រថុយប្រថាន ជាសកម្មភាពបង្កើនហានិភ័យដែលមនុស្សប្រឈមនឹងការឆ្លងជំងឺកាមរោគ មានផ្ទៃពោះដោយមិនបានគ្រោងទុក ឬចូលប្រលូកនឹងរឿងផ្លូវភេទមុនគ្រប់អាយុ។ ចំពោះបញ្ហាអាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក្មេងៗវ័យជំទង់ និងមនុស្សពេញវ័យងាយប្រឈមនឹងផលវិបាកច្រើនជាងគេ។
ឧទាហរណ៍នៃសកម្មភាពផ្លូវភេទប្រថុយប្រថានដែលមានហានិភ័យខ្ពស់រួមមាន៖
- រួមភេទដោយមិនការពារ (មិនប្រើស្រោមអនាម័យ) លើកលែងតែក្នុងទំនាក់ទំនងដៃគូតែមួយយូរអង្វែង
- រួមភេទដោយប្រើមាត់ នឹងប្រដាប់បន្តពូជដោយមិនបានការពារ
- រួមភេទដោយមានដៃគូច្រើននាក់
- សកម្មភាពផ្លូវភេទមុនគ្រប់អាយុ (១៨ឆ្នាំ)
- មានដៃគូរួមភេទដែលមានហានិភ័យខ្ពស់ (អ្នកដែលមានដៃគូរួមភេទច្រើន ឬកត្តាហានិភ័យផ្សេងទៀត)
- រួមភេទតាមរន្ធគូទ
- មានដៃគូរួមភេទដែលប្រើប្រាស់គ្រឿងញៀន (ពិសេសចាក់ថ្នាំញៀនចូលខ្លួន)
- ការប្រកបរបរផ្លូវភេទជាដើម។
សកម្មភាពផ្លូវភេទប្រថុយប្រថាន អាចមានផលវិបាកអវិជ្ជមានជាច្រើន ដែលប៉ះពាល់ដល់ខ្លួនយើង និងអ្នកសដទៃទៀត។ អាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក៏អាចបំផ្លាញដល់ការគោរពខ្លួនឯង មុខរបរការងារ សុខភាព និងងាយឆ្លងមេរោគអេដស៍ ជំងឺរលាកថ្លើម ការឆ្លងជំងឺកាមរោគផ្សេងទៀត ឬអាចចម្លងទៅដៃគូ។
ការយល់ដឹងពីសុខភាពផ្លូវភេទមានឥទ្ធិពលវិជ្ជមាន ដែលគ្នាយើង ពិសេសក្មេងៗវ័យជំទង់គួរស្វែងយល់កាន់តែច្បាស់ ដើម្បីជាប្រយោជន៍ដល់សុខភាពបន្តពូជ។ ការអប់រំផ្លូវភេទ ទាំងនៅក្នុង និងក្រៅសាលារៀន មិនបង្កើនចំណង់ធ្វើសកម្មភាពផ្លូវភេទដូចដែលមនុស្សភាគច្រើនគិតឡើយ។
[embed-health-tool-ovulation]