ភ្នែកយើងងាយនឹងរងគ្រោះហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើងមិនចាប់អារម្មណ៍។ យើងមានភ្នែកតែមួយគូប៉ុណ្ណោះក្នុងមួយជីវិត ហេតុនេះពិតជាមានសារៈសំខាន់ណាស់ដែលយើងមិនត្រូវលេងសើច ធ្វេសប្រហែសចំពោះសុខភាពភ្នែកពិសេសពេលមានបញ្ហាណាមួយកើតឡើងនោះទេ។
១.ញុំាអាហារជំនួយភ្នែក
ភ្នែកអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីរបបអាហារដែលសម្បូរទៅដោយអាស៊ីដខ្លាញ់ omega-3 លូទីន ស័ង្កសីនិងវីតាមីនC និងE ខណៈវីតាមីនE អាចមាននៅក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និងប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែជួយរក្សាការមើលឃើញច្បាស់ស្របពេលដែលយើងមានវ័យកាន់តែចាស់ទេ ថែមទាំងជួយបង្ការជំងឺភ្នែកជាច្រើនថែមទៀត។
២.បោះបង់ការជក់បារី
ការជក់បារីគឺបណ្ដាលឲ្យមានជំងឺភ្នែកជាច្រើនរួមមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអ៊ុបទិច និងវិបត្តិកែវភ្នែក ជំងឺជរា។ ការផ្ដាច់បារីពិតជាពិបាកណាស់សម្រាប់គ្នាយើងមួយចំនួន ដោយមនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង។ តួយ៉ាងនៅពេលដែលយើងសាកល្បងកាន់តែច្រើន ឱកាសជោគជ័យក៏មានកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យភ្នែកភ្លឺច្បាស់ល្អ សាកល្បងញ៉ាំកំពូលអាហារទាំងនេះ
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
- អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ
៣.ប្រើវ៉ែនតាការពារកម្ដៅថ្ងៃ
វ៉ែនតាការពារកម្ដៅល្អគឺការពារភ្នែកយើងពីកាំរស្មីUV និងជំងឺភ្នែកឡើងបាយព្រមទាំងវិបត្តិកែវភ្នែករបស់អ្នកជំងឺ ដោយសារការប៉ះពាល់លើសលប់នឹងកាំរស្មីUV។ យើងគួរទិញវ៉ែនតាការពារកម្ដៅថ្ងៃដែលអាចបាំងកាំរស្មី UVAនិងUVB បាន១០០%។ លែនដាក់ក្នុងភ្នែកខ្លះក៏ផ្ដល់នូវការពារពីកាំរស្មីUVផងដែរ ប៉ុន្តែការពាក់វ៉ែនតាការពារកម្ដៅថ្ងៃត្រូវបានណែនាំឲ្យប្រើប្រាស់ច្រើនជាងប្រើលែននេះ។
៤.ហាមភ្លេចពាក់របស់ការពារភ្នែក
ប្រសិនបើយើងធ្វើការដែលប៉ះពាល់ជាមួយសារធាតុពុល ឬភាគល្អិតតូចៗយើងត្រូវពាក់វ៉ែនតាការពារគ្រប់ពេល។ សកម្មភាពផ្សេងទៀតដែលត្រូវការការពារភ្នែកគឺការលេងកីឡាដែលមានគ្រោះថ្នាក់ដូចជាកីឡា hockey racquetball និងlacross។
៥.កំណត់ពេលលើកញ្ចក់អេឡិចត្រូនិច
ការមើលទៅលើកញ្ចក់កុំព្យូទ័រដែលមានរយៈពេលយូរអាចធ្វើឲ្យើងយចុករោយភ្នែក ស្រវាំងស្ងួតភ្នែក ឈឺក្បាល កញ្ចឹងក និងខ្នង។ សាកល្បងសម្រាករាល់២០នាទីម្ដងដោយងាកមើលវត្ថុនៅឆ្ងាយផ្សេងជំនួសវិញហោចណាស់២០វិនាទី។ រាល់២ម៉ោងម្ដងយើងគួរតែសម្រាកមួយភ្លែតពីកញ្ចក់កុំព្យូទ័រ។
៦.រៀបកាលវិភាគសម្រាប់ពិនិត្យភ្នែកឲ្យបានទៀងទាត់
យោងទៅតាមតម្រូវការភ្នែកគឺយើងអាចត្រូវទៅជួបអ្នកឯកទេសភ្នែក ឬគ្រូពេទ្យភ្នែកក្នុងការពិនិត្យ។ គ្រូពេទ្យភ្នែកគឺជាវេជ្ជបណ្ឌិតដែលបានហាត់រៀនពិសេសក្នុងការថែទាំភ្នែក។ គ្រូពេទ្យគឺធ្វើការថែទាំភ្នែកទូទៅ និងព្យាបាលជំងឺភ្នែកព្រមទាំងវះកាត់ភ្នែកផងដែរ។ សម្រាប់អ្នកឯកទេសភ្នែកវិញ គឺជាអ្នកដែលរៀនជំនាញ៤ឆ្នាំក្រោយចប់ថ្នាក់វិទ្យាល័យដែលអាចធ្វើការងារសឹងទាំងអស់ដូចគ្រូពេទ្យភ្នែកលើកលែងតែការវះកាត់ប៉ុណ្ណោះ។
៧.ប្រុងប្រយ័ត្នជាមួយខ្យល់បរិយាកាស
ខ្យល់ស្ងួតអាចជះឥទ្ធិពលអាក្រក់មកលើភ្នែករបស់យើងបាន។ ប្រសិនបើយើងរស់នៅក្នុងកន្លែងដែលស្ងួតគួរតែមានម៉ាស៊ីនhumidifier (ម៉ាស៊ីនផ្ដល់សំំណើម) តាមខ្លួនដើម្បីកុំឲ្យភ្នែកស្រកាំដោយសារភាពស្ងួតក្នុងបរិយាកាស។
នៅពេលដែលនិយាយដល់សុខភាពភ្នែកការបង្ការគឺជាវិធីល្អ១០០ដងជាងការព្យាបាល។ យើងត្រូវតែសកម្មជាទីបំផុតក្នុងការថែរក្សាភ្នែកមិនគួរចាំរហូតទាល់តែមានបញ្ហាទើបដោះស្រាយនោះទេ ព្រោះថាអាចយឺតពេលក៏ថាបាន។
[embed-health-tool-ovulation]