អ្នកខ្លះមិនបានចាប់អារម្មណ៍ឡើយថាទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបង្កផលប៉ះពាល់ដល់សុខភាពភ្នែក។ សុខភាពភ្នែកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់គ្នា ដូច្នេះហើយ ទាមទារការឲ្យមានការថែទាំយ៉ាងយកចិត្ដទុកដាក់ មិនអាចប្រហែសបានឡើយ។ អត្ថបទនេះ នឹងបង្ហាញនូវចំនុចមួយចំនួនអំពីទម្លាប់ប្រចាំថ្ងៃដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពភ្នែក។
គ្នាយើងភាគច្រើន តែងយល់ថា ការជក់បារីអាចបង្ករផលប៉ះពាល់តែលើ សួត និងខួរក្បាលតែប៉ុណ្ណោះ ប៉ុន្ដែមិនដូច្នោះទេ ការជក់បារី ក៏ជះឥទ្ធិពលទៅដល់ភ្នែកផងដែរ។ តាមការសិក្សា ទៅលើដំណើរការចុះខ្សោយនៃភាពមើលច្បាស់របស់ភ្នែកទៅតាមវ័យបានបង្ហាញថា អ្នកជក់បារីអាចប្រឈមនឹងការព្រិលភ្នែក មុនអាយុដល់ទៅ ២០ឆ្នាំ ព្រោះថា ក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីពុលច្រើនប្រភេទ។ សារធាតុពុលទាំងនេះបង្កផលប៉ះពាល់ដល់ប្រស្រីភ្នែកខាងក្នុង និងចរន្ដឈាម នាំឲ្យឈាមរត់ទៅភ្នែកមិនគ្រប់គ្រាន់ទើបអាចបណ្ដាល ភ្នែករបស់យើងមានភាពចុះខ្សោយបាន។ ការជក់បារីមិនត្រឹមតែបង្ករគ្រោះថា្នក់ដល់ខ្លួនឯងទេ សូម្បីអ្នកជុំវិញខ្លួនក៏ទទួលរងផលប៉ះពាល់ដែរ។
២.ត្រូវពន្លឺថ្ងៃខ្លាំង
ពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ ជាប្រភពបញ្ហាខ្លាំងដែលជះឥទ្ធិពលមកលើខ្លួនរបស់យើង។ មិនថាស្បែក ឬភ្នែកនោះទេគឺអាចប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ បើសិនជាមិនបានការពារ។ យ៉ាងណាមិញ ចំពោះភ្នែកវិញ នៅពេលដែលយើងធ្វើដំណើរចេញក្រៅដោយគ្មានការការពារ មានដូចជា ឆ័ត្រ មួកហាមធំ ឬវែនតាការពារពន្លឺ នោះពេលយើងសម្លឹងទៅក្រៅនឹងមានអារម្មណ៍ឆាប់ក្ដៅភ្នែក ខុសពីធម្មតា។ ជាចំណុចនេះហើយ ដែលយើងត្រូវការពារជាមុន មុនពេលពេលធ្វើដំណើរចេញក្រៅ។
៣.ប្រើប្រាស់ឧបករណ៍អេរឡិចត្រូនិកច្រើន
ភ្នែក ក៏មិនខុសពីរាងកាយយើងដែរ គឺត្រូវការសម្រាកដូចគ្នា។ ការប្រើភ្នែក សម្លឹកយូរជាពិសេសពេលនៅពេលយប់ អាចបណ្ដាលឲ្យប៉ះពាល់ដល់ភ្នែក មិនថាយើងសម្លឹងកុំព្យូទ័រ ឬទូរស័ព្ទនោះទេ។ ការសម្លឹងយូរ អាចបណ្ដាលឲ្យភ្នែកកើតជំងឺម្យ៉ាងគឺ ជំងឺភ្នែកស្ងួត។ ជំងឺភ្នែកស្ងួត នឹងវិវត្ដទៅជាជំងឺឈឺភ្នែក ព្រោះរាល់ពេលយើងព្យាយាមសម្លឹងខ្លាំងដោយមិនព្រិចភ្នែក នោះកោសិការខាងក្រៅភ្នែក ជាមួយនឹងត្របកភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់ ដើម្បីផ្សើមគ្រាប់ភ្នែកនោះទេ។ ដូច្នេះដើម្បីការពារ យើងគួតែមានទម្លាប់ព្រិចភ្នែកឲ្យបានញឹកញាប់ និងបន្ថយពន្លឺឧបករណ៍ទាំងនោះ ទើបអាចកាត់បន្ថយគ្រោះថា្នក់នេះបាន។

៤.គេងជាមួយនឹងគ្រឿងសម្អាង និង លែនពាក់ភ្នែក
លែនពាក់ភ្នែក និងគ្រឿងសម្អាងពិតជាមានសារៈសំខាន់ក្នុងការជួយតុបតែង លើកសម្រស់របស់យើង ប៉ុន្ដែមិនមែនមានន័យថា យើងភ្លេចខ្លួនត្រូវរក្សាវាទុកនៅលើមុខរហូតនោះទេ។ ក្រោយពេលចប់ការងារ ឬពេលសម្រាក យើងត្រូវប្រញាប់លាងសម្អាតចេញឲ្យអស់ និងឲ្យលឿនតាមដែរអាចធ្វើបាន។
អត្ថបទគួរអាន៖
អ្នកទាំងអស់គ្នាទំនងបានដឹងស្រាប់ហើយថា ភ្នែកគ្មានផ្នែកណាមានភាពរឹងមាំអាចទប់ទល់នឹងការកកិតធ្ងន់ស្រាលបានឡើយ ដូច្នេះភ្នែកមិនអាចប្រឈមនឹងការញី ដោយដៃឬរបស់រឹងផ្សេងបានទេ។ បើមានភាពចាំបាច់ ដោយមានធូលី អ្វីផ្សេងចូលភ្នែក យើងអាចស្វែងរកទឹកស្អាតលុបលាងត្រង់ភ្នែកដោយថ្នមៗ តាមលទ្ធភាពដែលអាចធ្វើបាន។ នេះដោយសារតែរាល់ធូលីផ្សេងៗ ដែលនៅជាប់ភ្នែក នឹងជ្រុះចេញដោយសារការបញ្ចេញទឹកភ្នែកធ្វើកម្មភាពដោយត្របកភ្នែកជាប្រចាំ។
ចំណុច សំខាន់
ភ្នែកមិនខុសពីរាយកាយយើងនោះទេ គឺត្រូវការការពារ និងសម្រាក ដូចគ្នា។ ដើម្បីឲ្យភ្នែកមានសុខភាពល្អត្រូវចេះការពារភ្នែកពីពន្លឺព្រះអាទិត្យ កុំជក់បារី កុំញីភ្នែកផ្ដេសផ្ដាស និងមិនត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិកយូរម៉ោងនោះទេ។ បើសិនជាយើងប្រើកុំព្យូទ័រយូរម៉ោងក្នុងមួយថ្ងៃៗ គួរតែលៃលករកពេលសម្រាកភ្នែកខ្លះ។