សម្រាប់យើងក្មេងៗមិនសូវជាខ្វាយខ្វល់ប៉ុន្មានទេចំពោះបញ្ហាភ្នែក ព្រោះនៅភ្លឺ មើលឃើញច្បាស់នៅឡើយ។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងមិនចាំបាច់ស្វែងយល់ពីជំងឺភ្នែកដែលអាចប៉ះពាល់ដល់ភ្នែកយើងតែម្ដងសោះនោះទេ។ ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្ដាលឲ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកពិការភ្នែក។ នេះបើតាមការផ្សព្វផ្សាយលើផេកមន្ទីរពេទ្យ កាល់ម៉ែត។
ជំងឺទឹកដក់ក្នុងភ្នែកបណ្ដាលមកពីអ្វី?
– ការកើនឡើងនៃអាយុ
– ទឹកនោមផ្អែម
– ឈាមបាតភ្នែក
– ស្ត្រីកើតច្រើនជាងបុរស
– របួសភ្នែក
ជំងឺទឹកដក់ក្នុងភ្នែកមានរោគសញ្ញាបែបណា?
– ឈឺក្បាលខ្លាំង
– ក្អួតចង្អោរ
– ឈឺចាប់ក្នុងភ្នែកខ្លាំង
– គំហើញថយចុះ
– បាត់បង់ដែនគំហើញ
– ភ្នែកក្រហម
- កូនក្រមុំរីក
– សម្ពាធទឹកនៅក្នុងភ្នែកកើនឡើង។ល។
ជំងឺទឹកដក់ក្នុងភ្នែក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភ្នែក លើសពីធម្មតា ឬសម្ពាធទឹកនៅក្នុងភ្នែកធម្មតា។ ជំងឺភ្នែកនេះកើតមានឡើងលើមនុស្ស ២-៣% ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។
មន្ទីរពេទ្យ កាលម៉ែត បញ្ជាក់ថា ក្នុងករណីដែលយើងព្យាបាលទាន់ពេល អាចបង្ការភាពពិការភ្នែកបានមួយកម្រិតខ្ពស់។ ប៉ុន្តែបើយើងមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភ្នែកមិនខាន។
[embed-health-tool-ovulation]