backup og meta

អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា

    ​ជា​ទូ​ទៅ គ្នា​យើង​​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ភ្នែក​តិចតួច​ ហើយ​អាការៈ​នេះ​នឹង​អាច​វិល​ត្រលប់​​មក​រក​សភាព​ល្អ​ប្រសើរ​វិញ​ ​​ពេល​​​​គេង​​​គ្រប់គ្រាន់​​។​ យ៉ាង​ណា​មិញ​ ​​សញ្ញា​មួយ​ចំនួន​​កើត​ឡើង​ចំពោះ​ភ្នែក​ ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។​ ដូច្នេះ​​​ យើង​គប្បី​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ ​បើ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ភ្នែក​ទាំង​នេះ​។

    ​​​​១. ចំណុច​​សៗ​នៅ​លើ​កញ្ចក់​ភ្នែក​

    បញ្ហា​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ពាក់​Contact Lenses ហើយ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​មេរោគ​លើ​កញ្ចក់​ភ្នែក​។ សូម្បី​តែ​របួស​ភ្នែក​តិចតួច​​ដែល​បណ្ដាល​មក​ពី​ការ​ពាក់​Contact Lenses ​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ និង​ដំបៅ​កញ្ចក់​ភ្នែក​បាន​ដែរ​។ ជា​ទូ​ទៅ​ អ្នក​ដែល​ពាក់Contact Lenses ​​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ ឬ​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​​រយៈពេល​យូរ​ ក៏​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​មេរោគ​លើ​កញ្ចក់​ភ្នែក​នេះ​ដែរ​​។

    ២. ភ្នែក​ក្រហម

    មូលហេតុ​​នៃ​​ភ្នែក​ក្រហម​អាច​​បណ្ដាល​មក​ពី​​ការ​គេង​មិន​គ្រប់គ្រាន់​ ធ្វើការ​យូរ​ពេក​ ឬ​ប៉ះពាល់​នឹង​ខ្យល់​ ឬ​ពន្លឺព្រះអាទិត្យ​។​ ក្នុង​ករណី​ដែល​យើង​កើត​មាន​បញ្ហា​ភ្នែក​ក្រហម​ដោយ​មិន​មាន​មូលហេតុ​ វា​អាច​ជា​​បញ្ជាក់​ពី​ជំងឺ​​ផ្សេងៗ​ ដូចជា​​​ជំងឺ​ទឹក​ដក់​បាត​ភ្នែក  កើនឡើងសម្ពាធ​​នៅ​ក្នុង​លលាដ៍​ក្បាល​ឡើង​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​។

    ៣. រង្វង់​មូល​ពណ៌​ស​នៅ​ជុំវិញ​ប្រស្រី​ភ្នែក

    ភាគ​ច្រើន​ វា​អាច​ជា​សញ្ញា​នៃ​ភាព​ចាស់​ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​វ័យ​ក្មេង​វិញ រង្វង់​មូល​ពណ៌​ស​នេះ​អាច​បញ្ជាក់​ពី​កម្រិត​កូលេស្តេរ៉ូល​ និងខ្លាញ់ទ្រីគ្លីសេរីតខ្ពស់​ ដែល​មាន​ន័យ​ថា​ យើង​កំពុង​តែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    ៤. ភ្នែក​ស្ងួត​

    ចំណែក​ឯ​បញ្ហា​ភ្នែក​ស្ងួត​អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​ភ្នែក​ និង​​ញី​ភ្នែក​ញឹកញាប់​ ដែល​​ទង្វើ​នេះ​នឹង​បំផ្លាញ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ ​បង្ក​ជា​ស្នាម​ដក់​ក្រោម​​ត្របក​ភ្នែក​ និង​ស្នាម​ជ្រីវជ្រួញ។​ មូលហេតុ​ទូទៅ​នៃ​អាការៈ​​​រមាស់​ភ្នែក​ គឺ​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​​តាម​រដូវ​កាល​។​ ​

    ៥. ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​​ជា​ពណ៌​​លឿង

    ​ភាគ​ច្រើន​ មូលហេតុ​នៃ​ការ​ប្រែ​ពណ៌​នេះ​​ គឺ​ដោយ​សារ​តែ​ការ​ថយ​ចុះ​មុខងារ​ថ្លើម​ និង​ថង់​ទឹក​ប្រមាត់​។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​បង្ហាញ​ពី​សញ្ញា​ចម្បង​មួយ​នៃ​ជំងឺ​រលាក​ថ្លើម​ផង​ដែរ​។​

    ៦. ចំណុច​ពណ៌​លឿង​នៅ​ជិត​ប្រស្រី​ភ្នែក

    ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​មួយ​ចំនួន​សង្កេត​ឃើញ​​ចំណុច​ពណ៌​លឿង​​នៅ​លើ​​ភ្នែក​ផ្នែក​ពណ៌​ស ដែល​វា​ជា​សញ្ញា​នៃ​ភាព​ចាស់​ ហើយ​ភាគ​ច្រើន​វា​កើត​លើ​មនុស្ស​វ័យ​ចំណាស់​។ ការវិវត្តនៃ​ជំងឺ​នេះ​ គឺ​បង្ក​ឡើង​ដោយ​កាំរស្មី​យូវី​ ដូច្នេះ​ហើយ​ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​។​ ​លើស​ពី​នេះ​ វា​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​រលាក​ជា​ប្រព័ន្ធ​  ដែល​មាន​ដូចជា​ខ្យល់​ ធូលី និង​ផ្សែង​។

    ៧. ភ្នែក​ហើមក្រហម​ ​

    ​នេះ​ជា​ផលវិបាក​ដែល​​​កើត​ឡើង​ដោយ​សារ​តែ​ការ​អស់​កម្លាំង​ និង​​គេង​មិន​គ្រប់គ្រាន់​។ រោគ​សញ្ញា​នេះ​ក៏​អាច​លេច​ឡើង​​លើ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ ដែល​មាន​Whitening effect​រយៈ​ពេល​យូរ​​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម