ជំងឺខ្សោយភ្នែក ឬភាសាបច្ចេកទេសហៅថា amblyopia កើតឡើងចំពោះក្មេងដែលមានភ្នែកម្ខាងខ្សោយជាងភ្នែកម្ខាងទៀត។ ភ្នែកខាងខ្សោយមានបញ្ហាក្នុងការមើលដែលធ្វើឱ្យខួរក្បាលពិបាកក្នុងការទទួលព័ត៌មានពីភ្នែកខាងដែលខ្សោយនោះ យូរៗទៅខួរក្បាលប្រើតែភ្នែកម្ខាងដែលមើលឃើញច្បាស់ល្អ ជាលទ្ធផលភ្នែកខាងខ្សោយកាន់តែខ្សោយទៅៗ។ តើប៉ាម៉ាក់អាចសម្គាល់ថាអូនតូចមាន ឬមិនមានភ្នែកខ្សោយតាមរយៈរោគសញ្ញា និងអាការៈអ្វីខ្លះ?
អូនតូចមានភ្នែកខ្សោយមានរោគសញ្ញា និងអាការៈដូចខាងក្រោម៖
- ភ្នែកម្ខាងដែលកញ្ចក់ភ្នែករត់ទៅដើមភ្នែក ឬកន្ទុយភ្នែក
- ភ្នែកម្ខាងមិនអាចបង្ហាញព័ត៌មានដូចភ្នែកម្ខាងទៀត
- ភ្នែកម្ខាងមើលឃើញមិនច្បាស់
- ធ្លាក់ត្របកភ្នែកម្ខាង
- ឧស្សាហ៍បិទភ្នែកម្ខាង ឬឧស្សាហ៍បើកភ្នែកម្ខាងព្រឹមៗ
- ជារឿយៗផ្អៀងក្បាលទៅម្ខាង
- ចូលចិត្តមើលដោយប្រើតែភ្នែកម្ខាង
- ភ្នែកម្ខាងមានលទ្ធផលនៃការធ្វើតេស្តភ្នែកមិនប្រក្រតី
អូនតូចមានហានិភ័យភ្នែកខ្សោយ៖
- កើតមិនគ្រប់ខែ
- កើតមិនគ្រប់គីឡូ
- មានប្រវត្តិគ្រួសារមានបញ្ហាភ្នែកខ្សោយ
- មានការអភិវឌ្ឍមិនប្រក្រតី
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានរោគសញ្ញា ឬអាការៈណាមួយដូចដែលបានរៀបរាប់ខាងលើ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឆាប់អាចជួយការពារភ្នែកអូនតូចដែលខ្សោយពីការងងឹតភ្នែកបាន។
[embed-health-tool-ovulation]