ស្រវាំងភ្នែក

ស្រវាំង​ភ្នែក - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ស្រវាំង​ភ្នែក​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ស្រវាំងភ្នែក

ចង់​ដឹង​ថា​​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់​ ​សង្កេតសញ្ញាព្រមានលើ​ភ្នែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ដូចជា​នោម​ញឹកញាប់​ ស្រក​ទម្ងន់​ភ្លាម​ៗ ឃ្លាន​ ​ស្ពឹក​ដៃ​ ឬ​ជើង​ ស្បែក​ស្ងួត ការ​ឆ្លង​មេរោគ​ និង​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ​។ យ៉ាង​ណា​មិញ ជំងឺ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភ្នែក​របស់​យើង​ដូច​គ្នា។​ ខាង​ក្រោម​នេះ ​ជា​សញ្ញា​ព្រមាន​នៃ​ភ្នែក​​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. ព្រិល​ភ្នែក​ ពិត​ណាស់​ ជំងឺ​ទឹក​នោម​ផ្អែម​​​​​​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ កម្រិត​ជាតិ​គ្លុយកូស​របស់​យើង​ខ្ពស់​ពេក​ ឬ​ទាប​ពេក​។ នៅ​ពេល​ដែល​យើង​កើត​ជំងឺ​នេះ​ សារធាតុ​រាវ​ហូរ​ចូល​ទៅ​ក្នុង​កែវ​ភ្នែក​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ព្រិល​ភ្នែក​ ដែល​ជា​លទ្ធផល​ កែវ​ភ្នែក​​ឡើង​ហើម​ និង​ផ្លាស់ប្ដូរ​រូបរាង​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ពិបាក​ផ្ដោត​អារម្មណ៍​​ និង​មើល​​មិន​សូវ​​ច្បាស់​។ ២. ភ្នែក​ហត់​នឿយ​រ៉ាំរ៉ៃ​ ខណៈ​ការ​ធ្វើការ​រយៈពេល​យូរ​ម៉ោង​​ អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ វា​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។ ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​ការ​​អាន​អក្សរ​តូច​ៗ​ ក៏​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ដូច​គ្នា។​ ប៉ុន្តែ ប្រសិនបើ​អាការៈ​នេះ​ មិន​បាត់​ទៅ​វិញ​ភ្លាម​ៗ​ បន្ទាប់​ពី​យើង​សម្រាក​ភ្នែក​ទេ​នោះ ឬ​ប្រសិនបើ​វា​មាន​រយៈពេល​៣​ថ្ងៃ​ ឬ​យូរ​ជាង​នេះ យើង​អាច​​នឹង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. ភ្នែក​រំញោច​នឹង​ពន្លឺ ការ​ឆ្លង​មេរោគ ការ​រហែក​កញ្ចក់​ភ្នែក​ ឬ​ជំងឺ​មួយ​ចំនួន​ ដូចជា​​ជំងឺ​រលាក​ស្រោម​ខួរ​ ​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មាន​រំញោច​ខ្លាំង​ជាមួយ​នឹង​ពន្លឺ​ជាង​ធម្មតា​។ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​នេះ​ ហើយ​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ ៤. មិន​អាច​ផ្ដោត​អារម្មណ៍​ ​​តើ​គ្នា​យើង​ធ្លាប់​មាន​អាការៈ​ព្រិល​ភ្នែក​រាល់​ពេល​​ព្យាយាម​ផ្ដោត​លើ​​វត្ថុ​អ្វី​មួយ​ដែរ​ឬ​ទេ​? ទោះ​បី​​បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​យើង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​អាន​អក្សរ​តូច​ៗ​ក៏​ដោយ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​អាច​ផ្ដោត​លើ​វត្ថុ​អ្វី​មួយ​បាន​ ឬ​សង្កេត​ឃើញ​បញ្ហា​ព្រិល​ភ្នែក យើង​គប្បី​ពិនិត្យ​ភ្នែក​​រក​ជំងឺ​ទឹក​នោម​ផ្អែម […]

ស្វែងរក ស្រវាំងភ្នែក

ស្រវាំងភ្នែក

ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែទាំបែបណា?

ចង់បាន ឬរក្សាភ្នែកឲ្យនៅស្អាតល្អ មិនស្រវាំង មិនព្រិល មិនឈឺថ្កាត់ មិនមែនងាយទេ! គ្នាយើងខំប្រឹងថែដែរ តែអត់ដឹងក្បួន ខណៈមួយចំនួនធំខ្ជិល មិនសូវជាខ្វល់ ទាល់តែដុនដាបទើបភ្ញាក់ខ្លួន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” ប្រាប់របៀបថែភ្នែកឲ្យនៅល្អ៖ ១- រើសចំណី សុខភាពភ្នែកល្អ ចាប់ផ្តើមពីរបបអាហារ។ ដើម្បីការពារពីបញ្ហាភ្នែក​ដោយសារវ័យជ្រេ ខូចចំណុចពណ៌លឿងក្នុងភ្នែក (រេទីនភ្នែក) ឬភ្នែកឡើងបាយ ត្រូវញុំាអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាតិលុយតេអ៊ីន (Lutein) រ៉ែស័ង្កសី វីតាមីន A, C និង E។ ប្រភពទាំងនេះមានក្នុងបន្លែបៃតង ការ៉ុត ត្រីសម្បូរខ្លាញ់ (ជាពិសេសត្រីសាលម៉ុន) ស៊ុត សាច់ក្នុងគ្រាប់រុក្ខជាតិ សណ្តែក ផ្លែក្រូច អយស្ទ័រ និងសាច់ជ្រូក (អត់ខ្លាញ់) ហើយវាអាចជួយបង្ការកុំឲ្យកើតជំងឺធាត់ ឬទឹកនោមផ្អែម (ជាហេតុនាំឲ្យពិការភ្នែក)។ ២- បារី បារី ឬថ្នាំជក់ មានហានិភ័យខ្ពស់ងាយប្រឈមជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងទ្រុឌទ្រោម ខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ ព្យាយាមផ្តាច់បារី ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ ហើយគ្មានអ្វីខ្លាំងជាងការតាំងចិត្តទេ។ ៣- វ៉ែនតាការពារពន្លឺ សម្លឹង ឬភ្នែកប៉ះពន្លឺថ្ងៃច្រើន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ