backup og meta

វ័យ​កាន់​តែ​ច្រើន​ ឧស្សាហ៍​ហើម​ពោះ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    វ័យ​កាន់​តែ​ច្រើន​ ឧស្សាហ៍​ហើម​ពោះ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ហើម​ពោះ​គឺ​ជា​អាការៈ​ទូទៅ​ ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​ ប៉ុន្តែ​ វា​​កើត​មាន​កាន់​តែ​ញឹកញាប់​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ដោយ​សារ​តែ​​​ការ​ប្រែប្រួល​​ផ្នែក​សំខាន់​​ៗ​​នៃ​រាងកាយ​។

    មូលហេតុ​អ្វី​បាន​ជា​អាការៈ​ហើម​ពោះ​ មាន​ទំនាក់ទំនង​នឹង​វ័យ​ចំណាស់​?

    ១. ធ្វើ​មេតាប៉ូលីស​យឺត​

    ​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ការ​ធ្វើ​មេតាប៉ូលីស​ក៏​យឺត​យ៉ាវ​ដូច​គ្នា​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ចលនា​ក្រពះ​ពោះវៀន​មាន​ភាព​យឺតយ៉ាវ​ ។ ប្រសិនបើ​ចលនា​នេះ​​ថយ​ចុះ​ បរិមាណ​ហ្គាស​ដែល​យើង​ផលិត​នឹង​នៅ​ដដែល​ ប៉ុន្តែ​អត្រា​​នៃ​ការ​​កម្ចាត់​ចោល​ហ្គាស​នឹង​ថយ​ចុះ​ ហើយ​​ក្នុង​ករណី​ដែល​យើង​មិន​​បញ្ចេញ​ហ្គាស​​​ ឲ្យ​បាន​ឆាប់​រហ័ស​ដូច​មុន​ទេ​នោះ វា​អាច​នាំ​ឲ្យ​កើត​អាការៈ​ហើម​ពោះ​​។

    ២​. បាត់បង់​សាច់ដុំ

    យើង​បាត់បង់​ម៉ាស​សាច់ដុំ​​នៅ​ពេល​ដែល​យើង​កាន់​តែ​ចាស់​ ​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ក៏​ដូចជា​ប៉ះពាល់​ដល់​ចលនា​ពោះវៀន​។ ពិត​ណាស់​ ពោះវៀន​របស់​យើង​ក៏​មាន​ស្រទាប់​សាច់​ដុំ​ដែរ​ ​ហើយ​វា​នឹង​មាន​ដំណើរការ​មិន​ល្អ​​​ចំពោះ​មនុស្ស​ភាគ​​ច្រើន​ទៅ​តាម​ពេលវេលា​។​ កត្តា​នេះ​ នាំ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ទល់លាមក​ ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ហើម​ពោះ​។

    ៣. ការ​ប្រើប្រាស់​ថ្នាំ​

    នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ យើង​អាច​​នឹង​មាន​ជំងឺ​​រ៉ាំរ៉ៃ​​មួយ​ចំនួន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ជំងឺ​បេះដូង​ ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​។​ យ៉ាង​ណា​មិញ ថ្នាំ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ហើយ​ជា​លទ្ធផល​ គឺ​ការ​ទល់​លាមក​ និង​ហើម​ពោះ​។

    ហើមពោះ២

    ​​៤. ​ការ​អស់​រដូវ

    ការ​អស់​រដូវ​អាច​នាំ​ឲ្យ​មាន​​ការ​ធ្វើ​មេតាប៉ូលីស​​យឺតយ៉ាវ​ ក៏​ដូចជា​បាត់បង់​​សាច់ដុំ​។ នៅ​ពេល​អស់​រដូវ​ មុខងារ​មួយ​ចំនួន​នៃ​ពោះវៀន​ក៏​មាន​ការ​ប្រែប្រួល​ដែរ​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ហើម​ពោះ​​នេះ​ឡើង​។

    ​៥. អសកម្ម​

    ជា​មួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​​ច្រើន​​ យើង​​នឹង​បញ្ចេញ​​សកម្មភាព​រាងកាយ​កាន់​តែ​តិច​ទៅ​ៗ ដែល​កត្តា​នេះ​​ដើរ​តួនាទី​​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​​ចលនា ដែល​អាច​បង្កើន​ហ្គាស​ និង​​ការ​ហើម​ពោះ​។

    ៦. ច្រាល​អាស៊ីដ

    ​ការ​បាត់បង់​សាច់ដុំ​​នៅ​ក្នុង​ក្រពះ​ និង​បំពង់​អាហារ ​នៅ​ពេល​​យើង​កាន់​តែ​ចាស់ អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ច្រាល​អាស៊ីដ ដែល​នាំ​ឲ្យ​កើត​មាន​អាការៈ​ហើម​ពោះ​។

    តិចនិក​ដោះស្រាយ​បញ្ហា​ហើម​ពោះ​

    ​១. បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​​

    ការ​បញ្ចេញ​សកម្មភាព​អាច​ជួយ​បង្កើន​ល្បឿន​ចលនា​ពោះវៀន​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​។ ដូច្នេះ​ហើយ​ មនុស្ស​ពេញ​វ័យ​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​​១៥០​នាទី​​ ក្នុង​មួយ​សប្ដាហ៍​ ទើប​ជា​ការ​ប្រសើរ​។

    ​២. បន្ទោបង់​ឲ្យ​បាន​ទៀងទាត់​​

    ប្រសិនបើ​យើង​បន្ទោបង់​តិច​ជាង​ធម្មតា ​ហើយ​មាន​លាមក​រឹង​ទៀត​នោះ​​ នេះ​បញ្ជាក់​ថា​យើង​កំពុង​ប្រឈម​នឹង​​បញ្ហា​ទល់​លាមក​ហើយ​។​ ក្នុង​ករណី​នេះ​ គ្នា​យើង​គប្បី​​បង្កើន​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ ដូចជា​បន្លែ​ និង​ផ្លែឈើ​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម