របបអាហារសម្រាប់មនុស្សចាស់

របប​អាហារ​សម្រាប់​មនុស្ស​ចាស់ – ចំណី​ចំណុក អាហារ​សម្រាប់​ចាស់ៗ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ ដើម្បី​ឲ្យ​​ សុខភាព​រាងកាយមាំទាំ សុខភាព​ល្អ។ ស្វែងយល់​ពី​របប​អាហារ ដែល​ពួក​គាត់​គួរទទួល​ទាន ត្រឹមត្រូវ​បំផុត​ទីនេះ

ចំណេះដឹងទូទៅ

របបអាហារសម្រាប់មនុស្សចាស់

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់

បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។ ១.ផ្សិត ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.ផ្លែ Cherry ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា […]

ស្វែងរក របបអាហារសម្រាប់មនុស្សចាស់

របបអាហារសម្រាប់មនុស្សចាស់

វ័យជំទង់ពេញរៀនសូត្រ ធ្វើម៉េចខួរក្បាលចងចាំបានល្អ?

ពេល​និយាយ​ការ​ដល់​សិក្សា​រៀន​សូត្រ ច្បាស់​ជា​យើង​ត្រូវ​គិត​ដល់​ខួរក្បាល និងភ្នែក​មុន​ដំបូង​គេ​ហើយ ព្រោះ​កាល​ណា​តែ​ភ្នែក​ភ្លឺ​ច្បាស់ ខួរក្បាល​ល្អ ងាយ​នឹង​ចង​ចាំ រៀន​ក៏​ឆាប់​ចេះ​ដែរ។ ចុះ​ធ្វើ​ម៉េច​ឲ្យ​ខួរ​ក្បាល និង​ភ្នែក វ័យ​ជំទង់​ដែល​កំពុង​ពេញ​រៀន​នេះ​លូតលាស់​បាន​ល្អ​? តាម​រយៈ​ការ​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពេល​កន្លង លោក​បាន​បញ្ជាក់ថា ការ​សិក្សា​ស្រាវ​ជា​ច្រើន​រក​ឃើញ​ថា អាហារ ឬ​វីតាមីន ដែល​មាន​សមាសធាតុ DHA ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​រំញោច​ដល់​ខួរក្បាល ធ្វើ​ឆ្លាត​វាង​វៃ ឯ​ភ្នែក​ក៏​ភ្លឺ​ច្បាស់។ ក្នុង​ការ​សិក្សា​ទាំង​នោះ​ក៏​បាន​បញ្ជាក់ទៀត​ថា អាស៊ីដ​ខ្លាញ់ល្អ Omega-3 ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ហើយ​វា​សម្បូរ​នៅ​ក្នុង​សាច់​ត្រី​សមុទ្រ ដូចជា​ត្រី​សាលម៉ុន ត្រីធូណា ឬបង្គាធំៗ និង​មួយ​ផ្នែក​តូច​មាន​ក្នុង​សាច់ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិជាដើម។ ទាក់ទង​នឹង​អត្ថ​ប្រយោជន៍​វិញ DHA ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់​វ័យ មិនថា កូនក្មេង វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​មនុស្ស​ចាស់​នោះ​ទេ តែ​ទោះ​ជា​បែប​នេះ​ក្តី ដោយសារ​តែ​វ័យ​ជំទង់​ជា​វ័យ​ដែល​ខួរក្បាល​សកម្ម​នោះ យើង​ជា​ឪពុកម្តាយ គួរ​តែ​គិតគូរ​បំពេញ DHA ឲ្យ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់។ ផ្ទុយទៅវិញបើវ័យជំទង់ខ្វះ DHA បញ្ញា​ស្មារតី​សម្រាប់​ផ្ចង់​លើ​សិក្សា​នឹង​ចុះ​ខ្សោយ​ជា​លំដាប់។ ក្រៅ​ពី​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ភ្នែក អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ប្រយោជន៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត […]


របបអាហារសម្រាប់មនុស្សចាស់

ញ៉ាំសាច់ត្រីអាចជួយ​ស្រ្តី​វ័យចំណាស់ ការពារខួរក្បាល​ពី​បញ្ហា​បង្កដោយ​ខ្យល់ពុលបាន​

ការ​សិក្សា​មួយ​បានបញ្ជាក់ថា​​ការ​ញ៉ាំសាច់​ត្រី ឬ​សាច់​សត្វ​ដែល​មាន​សំបក​អាច​ជួយ​ដល់​ស្ត្រី​វ័យ​ចំណាស់​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​ ៣ ​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់ដោយ​ខ្យល់​ពុល​មក​លើ​ខួរក្បាល​។ បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​នៅ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ផ្នែក​សរសៃប្រសាទ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា បញ្ជាក់ថា​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​អាច​ប្រឆាំង​នឹង​ការ​រលាក និង​រក្សា​រចនាសម្ព័ន្ធ​ខួរក្បាល​នៅ​ពេល​ចាស់​ទៅ។ អាស៊ីដ​ខ្លាញ់​នេះ​ក៏​ជួយ​កាត់បន្ថយ​ការ​ខូចខាត​ខួរក្បាល​បណ្ដាល​មកពី neurotoxin ដូចជា​ជាតិ​សំណ និង​បារត​ជាដើម ។ អ្នក​វិទ្យាសាស្ត្រ​បាន​​សិក្សា​​ថា​​តើ​​អាស៊ីដ​​ខ្លាញ់​​អូមេហ្គា​៣​​អាច​​មាន​​ប្រសិទ្ធ​ភាព​​ប្រឆាំង​​នឹង​​ neurotoxin ដែល​​ជា​​បំណែក​​តូចៗ​​មាន​ក្នុង​ខ្យល់​ពុល និង​​បាន​​រក​ឃើញ​​ពី​អត្ថប្រយោជន៍​​​អាស៊ីដ​​ខ្លាញ់​អូមេហ្គា​៣​​មក​ពី​ការ​ញ៉ាំ​ត្រី​​អាច​​រក្សា​ចំណុច​ពណ៌ស​របស់​ខួរក្បាល និង​ទំហំ hippocampus នៅ​ពេល​ស្ត្រី​ចាស់​ទៅ និង​អាច​ការពារ​ពី​ឥទ្ធិពល​ជាតិ​ពុល​នៃ​ខ្យល់​ពុល។ ការសិក្សា​នេះ​គឺ​សង្កេត​លើ​ស្ត្រី​ជាង​៧០​នាក់​ដែល​រស់នៅ​តំបន់​មាន​ការ​បំពុល​ខ្យល់​កម្រិត​ខ្ពស់ ហើយ​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ក្នុង​ឈាម​ទាប​មាន​ការ​ថយ​ចុះ​ថាម​ពល​​ខួរក្បាល​ច្រើន។ ដើម្បី​ធ្វើ​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ​បាន​គណនា​ទៅ​លើ​បរិមាណ​ត្រី​ដែល​ស្ត្រី​បាន​ញ៉ាំ​ជា​មធ្យម​រាល់​សប្ដាហ៍ ពិនិត្យ​មើល​បរិមាណ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ខ្លាញ់ និង​កំណត់​ចំនួន​ជា​មធ្យម​ដែល​ស្ត្រី​ទាំង​នោះ​ស្រូប​យក​ខ្យល់​ពុល​ក្នុង​រយៈពេល​៣​ឆ្នាំ។ បន្ទាប់​ពី​នេះ​គេ​បាន​ស្កេន​មើល​ខួរក្បាល​អ្នក​ចូលរួម​ដើម្បី​វាស់​ទំហំ​តំបន់ hippocampus ដែល​ជា​ផ្នែក​របស់​ខួរក្បាល​ទាក់ទង​ទៅ​នឹង​ការ​ចងចាំ និង​ចំណុច​ពណ៌ស​ (White matter) នៃ​​ខួរក្បាល​ដែលជា​ទីតាំង​ជួយ​បញ្ជូន​សញ្ញា​ឆ្លង​កាត់​ខួរក្បាល។ លោក Cheng Chen អ្នក​ដឹកនាំ​ការ​សិក្សា​នេះ​បាន​លើក​ឡើង​ថា​ស្ត្រី​វ័យ​ចំណាស់​រស់នៅ​តំបន់​ដែល​មាន​ការ​បំពុល​ខ្យល់​ខ្លាំង​មាន​ចំណុច​ពណ៌​ស​នៃ​ខួរក្បាល​តិច។ ការ​បាត់បង់​ទំហំ​ខួរក្បាល និង​ចំណុច​ពណ៌​ស​ទាំង​នេះ​គឺជា​រឿង​ធម្មតា​នៅ​ពេល​ចាស់​ទៅ ប៉ុន្តែ​ការ​បំពុល​បរិស្ថាន​ក៏​អាច​ជា​មូលហេតុ​បង្ក​បញ្ហា​នេះ​ដូច​គ្នា។ នេះ​មក​ពី​បំណែក​តូចៗ​ក្នុង​ខ្យល់​គឺ​ជា​ neurotoxin ដែល​មិន​ល្អ​សម្រាប់​ខួរក្បាល។ ទោះបីជា​គេ​មិន​ដឹង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ខ្យល់ពុល​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល ប៉ុន្តែ​ការ​សិក្សា​ពី​មុន​បាន​រក​ឃើញ​ថា​ក្រោយ​ពី​ចូល​ទៅ​ក្នុង​សួត ជាតិ​ពុល​ទាំង​នោះ​អាច​នឹង​បញ្ជូន​ទៅ​កាន់​ខួរក្បាល​តាមរយៈ​លំហូរ​ឈាម។ ជាតិពុល​ទាំង​នេះ​អាច​ចូល​ទៅ​កាន់​ខួរក្បាល​ទោះបីជា​ខួរក្បាល​មាន​របាំង​ការពារ​ជាតិពុល​មាន​ក្នុង​លំហូរ​ឈាម​ក៏ដោយ​ ដែល​នេះ​មក​ពី​បំណែក​ជាតិ​ពុល​​ទាំង​នោះ​មាន​ទំហំ​តូច​ និង​ពេល​ចូល​ទៅ​ខួរក្បាល​អាច​បង្ក​ឲ្យ​មាន​ការ​​រលាក​សរសៃប្រសាទ ឬ​ការ​ធ្លាក់ចុះ​នៃ​ការ​គិត។ សាច់ត្រី​ដែល​ដុត ឬ​អាំង​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន ត្រីធូណា ឬ​ត្រី mackerel គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​។ យ៉ាង​ណា​មិញ ការ​សិក្សា​ពី​មុន​បាន​ឲ្យ​ដឹង​ថា​​សាច់ត្រី​បំពង​អាច​បំផ្លាញ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​បាន។​


របបអាហារសម្រាប់មនុស្សចាស់

អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង

កង្វះ​​ខាត​​​វីតាមីន​​ D ក្នុង​រាង​កាយ​​ អាច​បង្ក​ឱ្យ​សាច់​ដុំ​ចុះ​ខ្សោយ​​បាន ពិសេស​សម្រាប់​អ្នក​វ័យ​ជ្រេ​ ខ្ទង់​វ័យ​៦០​ឆ្នាំ​។ តាម​ការ​សិក្សា​​ថ្មី​មួយ ដែល​បាន​ពិនិត្យ​មើល​លើ​ មនុស្ស​ចាស់​​វ័យ​​៦០​ប្លាយ​ប្រមាណ ៤១០០​នាក់​​នៅ​ប្រទេស​អង់គ្លេស រក​ឃើញ​​​​គិត​ជា​​​មធ្យម​​ឃើញ​ថា ៤​នាក់​ក្នុង​ចំណោម​១០​នាក់ មាន​​​វីតាមីន​ D មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ ជា​ហេតុ​ធ្វើ​ឱ្យ​សាច់​ដុំ​​ពួក​គាត់​​ចុះ​ខ្សោយ​ប្រមាណ​ ៣​ដង បើ​​គិត​ជា​ភាគ​រយ​ គឺ​២៥.២% បើ​ធៀប​នឹង​មនុស្ស​ចាស់​ដែល​ទទួល​បាន​ វីតាមីន​ D គ្រប់​គ្រាន់​ ។ ​កត្តា​​​សំខាន់​ធំៗ​ ដែល​​ធ្វើ​ឱ្យ​រាង​កាយ​ពួក​​គេ ខ្វះ​ខាត​​វីតាមីន​D នោះ​គឺ​ ពុំ​​សូវ​​មាន​ពេល​លំហែ​គ្រប់​គ្រាន់ មិន​សូវ​​ត្រូវ​​នឹង​ពន្លឺ​​ធម្មជាតិ (ពន្លឺ​ព្រះ​អាទិត្យ​) ហើយ​គួរ​ផ្សំ​នឹង​​ ការ​ពុំ​សូវ​ធ្វើ​លំហាត់​ប្រាណ​​ផង​ ជា​ហេតុ​ធ្វើ​ឱ្យ​​កម្រិត​វីតាមីន​ក្នុង​ខ្លួន​ធ្លាក់​ចុះ​។ ដោយ​សារ​​បញ្ហា​នេះ វេជ្ជបណ្ឌិត​ជំនាញ​​បាន​ណែ​នាំ​ឱ្យ​ ទទួល​​វីតាមីន​សម្រាប់​រាង​កាយ តាម​រយៈ​ប្រភព​ដូច​ជា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​​យក​​វីតាមីន​ D បាន​មួយ​ចំនួន​។ ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ D មាន​ ដូច​ជា​ ស៊ុត​លឿង ថ្លើម​គោ ផ្លែ​ក្រូច គ្រាប់​ធញ្ញជាតិ ហ្រ្វូ​ម៉ា ខ្លាញ់​ត្រី​-ល- ឬ​អាច​ទទួល​ទាន​ នូវ​ថ្នាំ​បំប៉ន​​វីតាមីន​D និង​ខ្លាញ់​ត្រី ក៏​អាច​ផ្តល់​នូវ​ជាតិ​វីតាមីន​ D បាន​ដូច​គ្នា។ អត្ថបទ​ពាក់ព័ន្ធ៖ វីតាមីន […]


របបអាហារសម្រាប់មនុស្សចាស់

ទាំងនេះជាហេតុផលសមរម្យបំផុត លើកទឹកចិត្តចាស់ៗញ៉ាំទឹកដោះគោ

អាយុ​​​កាន់​​តែ​ជ្រេ សុខភាព​ជា​រឿង​សំខាន់​មួយ ចំពោះ​ប៉ាម៉ាក់ អ៊ំៗ។ ជា​មួយ​គ្នា​នេះ ​ជំនាញ​​សុខភាព​​​ជា​ច្រើន បាន​លើក​ចំណុច​សំខាន់​នៃនូវ​អត្ថប្រយោជន៍ញ៉ាំទឹក​ដោះ​គោ​ស្រស់​​ សម្រាប់ប៉ាម៉ាក់ អ៊ំៗយើង មានវ័យ​ចំណាស់ ដោយ​គុណ​ប្រយោជន៍​នៃ ទឹក​ដោះ​គោ​ស្រស់ មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- ជីវជាតិ​សំខាន់​សម្រាប់​ការ​ចង​ចាំ​ មាន​ទឹក​ដោះ​គោ​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​​​ប៉ាម៉ាក់ អ៊ំៗ វ័យ​ចំណាស់ អាចពន្យឺតបញ្ហា​ភ្លេច​ភ្លាំង​ចាស់ៗបាន នេះ​បើ​តាម​លទ្ធ​ផល​ស្រាវជ្រាវ របស់​សាកលវិទ្យាល័យ​ Maine រដ្ឋ​ Maine សហរដ្ឋអាមេរិក។ គេ​បាន​ពិសោធន៍​មើលលើ​របប​ទឹក​ដោះ​គោ ​ចាស់ៗ ​វ័យ​ ៦០ ​ឆ្នាំ​ឡើង ឃើញ​ថា ការ​ចង​ចាំ​នៅ​ល្អ ចំពោះម៉ាក់ប៉ា អ៊ំៗ បានញ៉ាំ​ទឹក​ដោះ​គោស្រស់​ជា​ប្រចាំ។ ២- ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង​ ឈាន​ដល់​វ័យ ​៥០ ​ឆ្នាំ​ឡើង ស្រីៗប្រមាណ ​៥០​% ជួប​បញ្ហា​​ប្រេះ​​ឆ្អឹង ច្រើន​ជាង​ប្រុសៗ ពិសេស​កើត​ឡើង នៅ​ពេល​​​​ដល់​វ័យ​​អស់​រដូវ។ តែ​យ៉ាង​ណា​ ទឹក​ដោះ​គោ​ស្រស់ អាច​ផ្តល់​​សារធាតុ​សំខាន់​ពីរ​​ចំពោះ​ម៉ាក់​អ៊ំ ​វ័យ​ចំណាស់ ក្នុង​នោះ មាន​ជាតិ​កាល់ស្យូម ​ជួយ​​ប្រឆាំងឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជាតិ​វីតាមីន D ​ជួយ​រាង​កាយ​ឲ្យ​ស្រូប​ជាតិ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ