backup og meta

ទាំងនេះជាហេតុផលសមរម្យបំផុត លើកទឹកចិត្តចាស់ៗញ៉ាំទឹកដោះគោ

ទាំងនេះជាហេតុផលសមរម្យបំផុត លើកទឹកចិត្តចាស់ៗញ៉ាំទឹកដោះគោ

អាយុ​​​កាន់​​តែ​ជ្រេ សុខភាព​ជា​រឿង​សំខាន់​មួយ ចំពោះ​ប៉ាម៉ាក់ អ៊ំៗ។ ជា​មួយ​គ្នា​នេះ ​ជំនាញ​​សុខភាព​​​ជា​ច្រើន បាន​លើក​ចំណុច​សំខាន់​នៃនូវ​អត្ថប្រយោជន៍ញ៉ាំទឹក​ដោះ​គោ​ស្រស់​​ សម្រាប់ប៉ាម៉ាក់ អ៊ំៗយើង មានវ័យ​ចំណាស់ ដោយ​គុណ​ប្រយោជន៍​នៃ ទឹក​ដោះ​គោ​ស្រស់ មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។

១- ជីវជាតិ​សំខាន់​សម្រាប់​ការ​ចង​ចាំ​

មាន​ទឹក​ដោះ​គោ​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​​​ប៉ាម៉ាក់ អ៊ំៗ វ័យ​ចំណាស់ អាចពន្យឺតបញ្ហា​ភ្លេច​ភ្លាំង​ចាស់ៗបាន នេះ​បើ​តាម​លទ្ធ​ផល​ស្រាវជ្រាវ របស់​សាកលវិទ្យាល័យ​ Maine រដ្ឋ​ Maine សហរដ្ឋអាមេរិក។ គេ​បាន​ពិសោធន៍​មើលលើ​របប​ទឹក​ដោះ​គោ ​ចាស់ៗ ​វ័យ​ ៦០ ​ឆ្នាំ​ឡើង ឃើញ​ថា ការ​ចង​ចាំ​នៅ​ល្អ ចំពោះម៉ាក់ប៉ា អ៊ំៗ បានញ៉ាំ​ទឹក​ដោះ​គោស្រស់​ជា​ប្រចាំ។

២- ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង​

ឈាន​ដល់​វ័យ ​៥០ ​ឆ្នាំ​ឡើង ស្រីៗប្រមាណ ​៥០​% ជួប​បញ្ហា​​ប្រេះ​​ឆ្អឹង ច្រើន​ជាង​ប្រុសៗ ពិសេស​កើត​ឡើង នៅ​ពេល​​​​ដល់​វ័យ​​អស់​រដូវ។ តែ​យ៉ាង​ណា​ ទឹក​ដោះ​គោ​ស្រស់ អាច​ផ្តល់​​សារធាតុ​សំខាន់​ពីរ​​ចំពោះ​ម៉ាក់​អ៊ំ ​វ័យ​ចំណាស់ ក្នុង​នោះ មាន​ជាតិ​កាល់ស្យូម ​ជួយ​​ប្រឆាំងឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជាតិ​វីតាមីន D ​ជួយ​រាង​កាយ​ឲ្យ​ស្រូប​ជាតិ​ និង​ប្រើ​ប្រាស់​កាល់​ស្យូម​បាន​ល្អ។

៣- ពង្រឹង​​សាច់​ដុំ​​

ទឹក​ដោះ​គោ​ស្រស់​មួយ​កែវ មាន​ផ្ទុក​​ប្រូតេអ៊ីន​ចិញ្ចឹម​ដល់​ទៅ ៥-៩​ ក្រាម។ ដោយ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​​នេះ ម៉ូលេគុល​ប្រូតេអ៊ីន​ចិញ្ចឹម​ នឹង​ផ្តល់​សារប្រយោជន៍​​ ដូច​ជា​ ជួស​ជុល និង​ស្ថាបនា​កោសិការ​​សាច់​ដុំ​​ ដូច​នេះ ​វា​ផ្នែក​មួយ​​ទ្រទ្រង់​ដល់​រាង​កាយ​អ៊ំៗ​​វ័យ​ចំណាស់​។

អត្ថបទពាក់ព័ន្ធ៖ 

៤- បន្សាប​​​ការ​ឡើង​ជាតិ​អាស៊ីដ​

ដំណើរ​​ចុក​ឆ្អល់​ចុង​ដង្ហើម ឬ​ចុក​ក្រពះ​ គឺដោយ​សារ​​ជាតិ​អាស៊ីដ​ក្នុង​ខ្លួន​កើន​ឡើង តែ​យ៉ាង​ណាទឹក​ដោះ​គោ​ស្រស់​ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ​បាន​ខ្លះ។ សារធាតុ​បំប៉ន​​ក្នុង​ទឹក​ដោះ​គោ អាច​បង្កើន​ការការពារ ដោយ​បន្សាប​ទៅ​ដល់​បំពង់​អាហារ ដែល​រលាក​ដោយ​សារ​អាហារ​ហឹរ ឬ​ជាតិ​អាស៊ីដផ្សេង​ៗ​ នេះ​បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​​នានា​បាន​លើក​ឡើង​ដូច​គ្នា៕ ​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.homecareassistancephoenix.com/benefits-of-drinking-milk-after-65/

https://www.americandairy.com/news-and-events/dairy-diary/dairy-farming/learn-how-drinking-milk-keeps-seniors-moving.stml

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម