backup og meta

ទាំងនេះជាក្បាច់ហាត់ប្រាណល្អៗ សម្រាប់​មនុស្ស​វ័យចំណាស់

វ័យកាន់តែជ្រេ ហាត់ប្រាណក៏មិនអាចដូចក្មេងដែរ។ ក្មេងមានការហាត់របៀបក្មេង ឯមនុស្ស​វ័យចំណាស់​ក៏ដូចគ្នា។ យើងហាត់ខ្លួនឯង ឬមានចាស់ៗក្នុងផ្ទះ ដែលឧស្សាហ៍ហាត់ប្រាណ យើងគួរណែនាំការហាត់ដែលអត់ប៉ះពាល់ ឬលើសកម្លាំង។ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់​គួរជ្រើសការហាត់ណាដែលល្អសម្រាប់បេះដូង ឆ្អឹង ឬអវយវៈ អ៊ីចឹង “Hello គ្រូពេទ្យ” សូមណែនាំឲ្យសាកប៉ុន្មានវិធីនេះ៖

ទាំងនេះជាក្បាច់ហាត់ប្រាណល្អៗ សម្រាប់​មនុស្ស​វ័យចំណាស់

១- ប្រភេទ ឬជម្រើស

លំហាត់ប្រាណសម្រាប់មនុស្សវ័យ​ចំណាស់​មាន ៣ ប្រភេទធំៗ៖

 

-លំហាត់ប្រាណបែបអ៊ែរ៉ូបិក (Aerobic)៖ ល្អសម្រាប់បេះដូង និងសួត

-លំហាត់ប្រាណពង្រឹងរាងកាយ៖ ល្អសម្រាប់ឆ្អឹង និងសាច់ដុំ

-លំហាត់ប្រាណរក្សាតុល្យភាពរាងកាយ៖ ជួយរក្សាតុល្យភាពរាងកាយ ទប់ស្កាត់ការដួល និងរបួសដាច់រលាត់។

 

ភាគច្រើនចាស់ៗទើបចាប់ផ្ដើមហាត់ ច្រើនបារម្ភឈឺខ្លួនខ្លាំង។ បើហាត់ប្រាណបានត្រឹមត្រូវ វាអាចទប់ទល់ស្ទើរតែគ្រប់ជំងឺទាំងអស់។

ហាត់ប្រាណ

២- ហាត់បែបAerobic

 ការហាត់បែបនេះមិនសូវដាក់សម្ពោធលើសន្លាក់ និងឆ្អឹងនោះទេ​។ ការ​ហាត់ប្រាណ​បែប Aerobic មានដូចជា ដើរ រត់តិចៗ ហែលទឹក ឬជិះកង់។ ពេលហាត់ ចង្វាក់បេះដូងដើរលឿនជាងមុន បង្កើនលំហូរឈាមដែលមានអុកស៊ីសែន​ និងសារធាតុចិញ្ចឹមរាងកាយ។ គួរចាប់ផ្ដើមពីជំហាន​តិចៗងាយៗ ទៅលំបាកបន្តិចម្ដងៗ។

 នេះជាតិចនិក៖

 – កំណត់គោលដៅមុនហាត់ ថាតើគួររើសយកការហាត់របៀបណា

– ព្យាយាមហាត់ឲ្យបានយូររៀងរាល់សប្ដាហ៍ ដើម្បីឲ្យរាងកាយអាចទម្លាប់នឹងសកម្មភាពទាំងនោះ។

៣- ហាត់បែបពង្រឹងរាងកាយ

 ពេលរាងកាយខ្សោយ សាច់ដុំក៏ខ្សោយ ឯឆ្អឹងក៏បាត់បង់ទម្ងន់ ហើយសរសៃពួរសន្លាក់ភ្ជាប់ឆ្អឹងនឹងឆ្អឹង និងសរសៃពួរភ្ជាប់សាច់ដុំនឹងឆ្អឹង កាន់តែខ្សោយ។

 

ហាត់ពង្រឹងរាងកាយ អាចជួយឲ្យឆ្អឹងរឹងមាំ ហើយសាច់ដុំខ្លាំងជាថ្មី ហើយជួយពង្រឹងរាងកាយ និងការពារដង់ស៊ីតេឆ្អឹងធ្លាក់ទាប ដែលងាយនឹងបាក់ឆ្អឹងនោះឡើយ។ ហាត់ប្រាណ​បែបពង្រឹងរាងកាយ មិនមែនមានន័យថា ជួយឲ្យក្លាយជាអ្នកលើកទម្ងន់ ឬមានសាច់ដុំធំៗនោះទេ។

 

សកម្មភាពងាយៗ មាន ងើបអង្គុយ អង្គុយងើប​ៗ ដោយមានកាន់ដបទឹក។ បើ​យើង​ជា​មនុស្ស​វ័យចំណាស់​ ធ្វើម៉េចឲ្យហាត់ប្រាណបែបនេះ ហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែមិនមែនហាត់ពីរថ្ងៃជាប់គ្នាទេ សម្រាប់​ពេលដំបូងៗ។ យើងអាចហាត់ញឹក ឬច្រើនថ្ងៃជាងនេះបាន ពេលរាងកាយស៊ាំ។

 

នេះជាតិចនិក៖ គួរប្រើខ្សែទាញពិសេសដែលអាចបត់បែនបាន (Band) ជាជាងលើករបស់ធ្ងន់ផ្សេងៗ។

៤- ហាត់រក្សាតុល្យភាពរាងកាយ

ការ​ហាត់​ប្រាណ​បែបនេះ​ អាចរក្សាតុល្យភាពរាងកាយ និងការពារកុំឲ្យយើង​ងាយដួល។ វ័យកាន់តែច្រើន បើដួលអាចនាំឲ្យមានបញ្ហាសាច់ដុំធ្ងន់។ ការហាត់បែបនេះ មានដូចជា ឈរជើងមួយលាតដៃត្រដាង ឬ​ងើបឈរឡើង​ចុះ​ជា​ដើម​ ។ គួរហាត់ដើម្បីឲ្យសាច់ដុំ និងសរសៃយឺតល្អ អាចកម្ពៅសាច់ដុំ មុន ឬក្រោយពីហាត់បែប Aerobic (ដើរ រត់ ហែលទឹក ជិះកង់)។

 

នេះជាតិចនិក៖

– ហាត់ជិតជញ្ជាំង ឬកៅអី ដើម្បីបង្ការក្រែងលោដួល

– ហាត់ល្មមៗ ឬមធ្យមបានហើយ កុំដាក់សម្ពោធលើរាងកាយខ្លាំងពេក

– គួរមានស្បែកជើងកីឡា កង់ ឬ ឧបករណ៍ហាត់ផ្សេងទៀតឲ្យបានត្រឹមត្រូវ

– បើមានអាការៈឈឺចាប់ ឈឺទ្រូង សន្លាក់ ពិបាកដកដង្ហើម ឬមានអារម្មណ៍ថាមិនស្រួល ហើយខ្សោយ កុំទ្រាំហាត់ទៀត។

 

ភាពសកម្ម គឺល្អសម្រាប់សុខភាព ដូច្នេះគួរមានទម្លាប់ហាត់ប្រាណ និងស្វែងយល់ពីដំបូន្មានល្អៗ ដើម្បីឲ្យមានផលល្អ។

 

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fitness for Life. http://www.webmd.com/healthy-aging/features/keep-exercising?page=3. Accessed January 26, 2017.

Exercise & Physical Activity: Your Everyday Guide from the National Institute on Aging. https://www.nia.nih.gov/health/publication/exercise-physical-activity/introduction. Accessed January 26, 2017.

Exercise for Seniors. https://medlineplus.gov/exerciseforseniors.html. Accessed January 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

01/06/2021

អត្ថបទ​ដោយ TAING Bunchhorng

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណ​មាន​ទំនាក់ទំនងបែបណាជាមួយ​សុខភាពបេះដូង?

ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ 01/06/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម