ទម្លាប់ហាត់ប្រាណជារឿយៗ ញ៉ាំអាហារល្អសម្រាប់សុខភាព កាន់តែយកចិត្តទុកដាក់លើរឿងទាំងនេះបន្តិច នឹងជួយបង្ការពីភាពឆាប់ចុះខ្សោយ ឬជរា នៅវ័យចាស់ អាយុខ្ទង់៦០ប្លាយ។
ការអះអាងនេះ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបាន តាមដានកំណត់ហេតុសុខភាពប្រចាំថ្ងៃរបស់ អ្នកចូលរួមស្ម័គ្រចិត្ត ប្រមាណជិត៩ពាន់នាក់ ដែលមានអាយុជាមធ្យម៥០ ដែលធ្វើឡើងក្នុងរយៈពេល១២ឆ្នាំ។ អាយុជារឿងមួយដែលនាំឱ្យរាងកាយ ឆាប់ឈានដល់ភាពខ្សោយ មិនរឹងមាំ តែយ៉ាងណា លទ្ធផលតាមដាន រកឃើញថា អ្នកចូលរួមដែលបាន ធ្វើលំហាត់ប្រាណ មានរបបអាហារល្អ មានហានិភ័យភាពខ្សោយវ័យជរា ត្រឹមតែ២២% ដោយឡែក អ្នកចូលរួមដែល អសកម្ម ពុំសូវហាត់ប្រាណ មិនមានរបបអាហារល្អ ជួបបញ្ហាខ្សោយរាងកាយ រហូតដល់៧៩% នៅអាយុត្រឹម៦៧ និងចុះខ្សោយខ្លាំង នៅត្រឹមវ័យ៧០ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- អាហារចៀន និងនំជាតិក្រែម អត់ល្អទេ បើញ៉ាំញឹកញាប់ អាចនាំឱ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេរបន្តិច
- បញ្ហាភ្នែកមនុស្សចាស់មានច្រើនណាស់ ជួយយ៉ាងម៉េចបាន?
បញ្ហាកើតឡើង លើអ្នកស្ម័គ្រចិត្តចូលរួម មានដូចជា មិនអាចធ្វើការងារស្រាលៗបាន សូម្បីតែការ លាងសម្អាតរបស់របរប្រើប្រាស់ ឬការស្លៀកពាក់ដោយខ្លួនឯង។ ហេតុផលដូចនេះ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ De Montfort ក្រុង Leicester នៃប្រទេសអង់គ្លេស បានលើកទឹកចិត្តឱ្យ មនុស្សវ័យចំណាស់ បង្កើតទម្លាប់ល្អ ដោយការហាត់ប្រាណ និងយកចិត្តទុកដាក់លើរបបអាហារ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]