ធម្មជាតិបង្កើតសេរីរាង្គខួរក្បាលមកសម្រាប់គិតពិចារណារ បន្ថែមពីនោះ ក៏មានទំនាក់ទំនងខ្លាំង (បញ្ជា) ទៅកាន់រាងកាយរបស់យើងផងដែរ ពោលគឺមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ជាមួយនឹង កត្តាឥទ្ធិពលតាមធម្មជាតិនេះ ការថែរក្សា តាមបែបផែនជីវិតរស់នៅ ប្រកបដោយសុខភាព និងជួយដល់សុខភាពខួរក្បាលឱ្យនៅល្អ មិនឆាប់ទោរទន់រក ការបាត់បង់សមត្ថភាពទៅតាមវ័យ។ តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញ ក៏បានបង្ហាញនូវ ចំណុចមួយចំនួនជាប្រយោជន៍ជួយដល់ខួរក្បាល ដូចខាងក្រោម៖
១. អាហារមានតម្លៃសម្រាប់ខួរក្បាល
អាហារមួយចំនួន ដែលសំបូរសារធាតុចិញ្ចឹម និងប្រូតេអ៊ីន ដូចមានជា បន្លែបៃតង ពិសេសបន្លែស្លឹក និងផ្កាបៃតងពពួក (Spinach) និងប្រូខូលី (Broccoli) ពពួកសណ្តែក សាច់ត្រី និងប្រេងអូលីវ ជាដើម។ ទាំងនេះសុទ្ធសឹងប្រភពផ្តល់នូវសារធាតុទ្រទ្រង់ដល់ខួរក្បាល បេះដូង និងសរសៃឈាម នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត Gary Small ផ្នែកវិទ្យាសាស្រ្តខួរក្បាល នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
២. ស្វែងរកពេលទៅទីកន្លែងស្ងប់ស្ងាត់ខ្លះ
មានពេលខ្លះ យើងគួរស្វែងរកទីកន្លែងធម្មជាតិ ឬទីកន្លែងស្ងប់ស្ងាត់ ដើម្បីឱ្យខួរក្បាលគេចចេញពីស្រ្តេស និងសម្រាកលំហែខ្លះ។ លោកវេជ្ជបណ្ឌិតឯកទេសខួរក្បាល លោក Gary Small ដដែលបានលើកឡើងថា ភាពស្រេ្តសគឺជាប្រភពចម្បងដែល ធ្វើឱ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះ។ ដូចនេះ ការដកឃ្លា ទុកពេលសម្រាកសម្រាប់ខួរក្បាល ឬការធ្វើសម្មាធិ អាចជួយឱ្យខួរក្បាល និងអារម្មណ៍បានប្រសើរឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
៣. ដើរហាត់ប្រាណត្រឹម២០នាទី/ថ្ងៃ ក៏ជួយបានដែរ
សកម្មភាពផ្នែករាងកាយជាវិធីល្អបំផុតមួយដែលជួយដល់រាងកាយផង និងខួរក្បាលផង។ ផ្អែកតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា អំឡុងពេលធ្វើលំហាត់ប្រាណ ខួរក្បាលនឹងបញ្ចេញម៉ូលេគុល សំខាន់មួយឈ្មោះថា BDNF ដែលជួយជួសជុលកោសិកាខួរក្បាលខ្លួនឯង។ មិនតែប៉ុណ្ណោះ សកម្មភាពលំហាត់ប្រាណ ជួយជំរុញអ័រម៉ូន Endorphins ដែលជួយដល់អារម្មណ៍យើងឱ្យរីករាយស្រស់ស្រាយ ចរន្តឈាមរត់ល្អ ជួយឱ្យលំហូរអុកហ្ស៊ីសែនទៅដល់ខួរក្បាល និងធ្វើឱ្យខួរក្បាលធ្វើការបានល្អ។
៤. សកម្មភាពជំរុញឱ្យខួរក្បាលគិតអ្វីថ្មីៗ
ហ្វឹកហាត់ខួរក្បាលដោយការរៀននូវអ្វីថ្មីៗ ប្រៀបដូចជាធ្វើលំហាត់ប្រាណឱ្យខួរក្បាលមានសុខភាពល្អ។ ស្វែងរកពេលមួយចំនួន សម្រាប់រៀន គិត និងពិចារណារគំនិតថ្មីៗ មិនថារៀនភាសាបរទេស រៀនពីវប្បធម៌ ឬសកម្មភាពផ្សេងៗដែលជួយហ្វឹកហាត់ខួរក្បាល នឹងធ្វើឲ្យសមត្ថភាពគិតពិចារណារបស់ខួរក្បាលកើនឡើង និងមិនងាយបាត់បង់។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា
- ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ
- ផឹកតែ ជួយដល់សុខភាពខួរក្បាល
៥. បង្កើតទំនាក់ទំនងជុំវិញខ្លួន
ការប្រាស្រ័យទាក់ទងល្អក្នុងសង្គម ជាមួយមនុស្សជុំវិញខ្លួន នឹងជួយឱ្យខួរក្បាលចងចាំភាពរីករាយ និងធ្វើការបានល្អ។ ការសិក្សាផ្នែកចិត្តសាស្រ្តបានបង្ហាញថា ការបង្កើតទំនាក់ទំនងសង្គមល្អ ប្រៀបដូចជាអាហារល្អមួយចំណែកសម្រាប់ផ្លូវចិត្ត។ នៅក្នុងទំនាក់ទំនងសង្គមល្អទាំងនោះ សម្តៅលើ ការបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ដែលធ្វើឱ្យខួរក្បាលទទួលបានការចងចាំដ៏រីករាយ។
៦. គេងជាថ្នាំទិព្វ មិនគួរមើលរំលង
គេងបានគ្រប់គ្រាន់ ជាគ្រឹះសំខាន់ជួយឱ្យខួរក្បាល មានថាមពល និងគំនិតច្នៃប្រឌិតថ្មីៗឡើងវិញ។ បន្ថែមពីនោះ តាមការឱ្យដឹងពីលោក Sandra Bond ប្រធានមជ្ឈមណ្ឌលសិក្សាផ្នែកសុខភាពខួរក្បាលនៃសាកលវិទ្យាល័យ តិចសាស់ សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រៅតែពីការរវល់ពេញមួយថ្ងៃៗ ឬពេញមួយខែៗ ការធ្វើសម្មាធិ និងការដាក់ចន្លោះផែនការសម្រាកខ្លះ នឹងជួយឱ្យសុខភាពខួរក្បាលបានរឹងមាំឡើងវិញ ពិសេសវានឹងធ្វើឱ្យសមត្ថភាពចងចាំ បានប្រសើរឡើងវិញ៕
អត្ថបទពាក់ព័ន្ធ៖
- ប្រើប្រេងកូឡាលាបលើបង្ហើយក្មេងទើបកើត អាចប៉ះពាល់ខួរក្បាល
- ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ
- ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាចដាច់សរសៃឈាមខួរក្បាល
- ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
- ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបានផលល្អច្រើនដល់សុខភាព
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]