ការសិក្សារកឃើញថារបបអាហារសម្បូរប្រូតេអ៊ីន និងមានកាឡូរីទាបជួយមនុស្សវ័យចំណាស់ដែលធាត់ឲ្យស្រកគីឡូ តែនៅអាចរក្សាម៉ាស់សាច់ដុំ និងបង្កើនកំហាប់ឆ្អឹងបានល្អ។
ការសិក្សារកឃើញថារបបអាហារសម្បូរប្រូតេអ៊ីន និងមានកាឡូរីទាបជួយមនុស្សវ័យចំណាស់ដែលធាត់ឲ្យស្រកគីឡូ តែនៅអាចរក្សាម៉ាស់សាច់ដុំ និងបង្កើនកំហាប់ឆ្អឹងបានល្អ។

មនុស្សវ័យចំណាស់តែងតែបាត់បង់កំហាប់ឆ្អឹង និងម៉ាស់សាច់ដុំនៅពេលអ្នកទាំងនោះព្យាយាមសម្រកទម្ងន់។ ការបាត់បង់កំហាប់ឆ្អឹង និងម៉ាស់សាច់ដុំនេះអាចបង្កឲ្យមានបញ្ហាដល់ការធ្វើចលនា និងអាចថែមទាំងបង្កើនហានិភ័យនៃការមានរបួសផ្សេងៗផង។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Wake Forest នៅសហរដ្ឋអាមេរិក បានបង្ហាញថារបបអាហារមានប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាប អាចជួយមនុស្សវ័យចំណាស់រួចផុតពីបញ្ហាទាំងនេះ។

ការសិក្សាបានធ្វើឡើងលើមនុស្សវ័យចំណាស់ចំនួន៩៦នាក់ និងមានអាយុចាប់ពី៦៥ឆ្នាំឡើង។ ការសិក្សាបានរកឃើញថាអ្នកមានរបបអាហារសម្បូរប្រូតេអ៊ីន និងកាឡូរីទាប មិនត្រឹមតែអាចស្រកគីឡូទេ តែថែមទាំងបានបង្កើនសុខភាពឆ្អឹងទៀតផង។ ក្រៅពីនេះនៅអាចកាត់បន្ថយកត្តាប្រឈមកើតជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។
មនុស្សវ័យចំណាស់មានតម្រូវការសារធាតុចិញ្ចឹមច្បាស់លាស់ ហើយក៏អាចត្រូវផ្លាស់ប្ដូររបបអាហារនៅវ័យកាន់តែច្រើនថែមទៀត។ ម៉ាស់សាច់ដុំអាចថយចុះទៅតាមវ័យរបស់មនុស្សយើង ហើយការដុតកាឡូរី ក៏មិនអាចធ្វើទៅបានតាមកម្រិតដែលធ្លាប់មានកាលពីក្មេងដែរ។
អាហារដែលល្អសម្រាប់មនុស្សវ័យចំណាស់មានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ អាហារសមុទ្រ ស៊ុត និងផលិតផលធ្វើពីទឹកដោះមានជាតិខ្លាញ់ទាប។ ដូចគ្នាដែរ ការញ៉ាំអាហារទាំងនេះក៏ត្រូវមានចំនួនជាក់លាក់ដែរ ព្រោះថាមនុស្សខ្លះញ៉ាំអាហារលើសពីតម្រូវការ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.medicalnewstoday.com/articles/324514#High-protein,-low-calorie
កំណែប្រែបច្ចុប្បន្ន
15/03/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ