backup og meta

​បង្កើត​ទម្លាប់​ល្អ​ៗ​ ក្រោយ​វ័យ​៦៥​ឆ្នាំ​ ជាមួយ​នឹង​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    ​បង្កើត​ទម្លាប់​ល្អ​ៗ​ ក្រោយ​វ័យ​៦៥​ឆ្នាំ​ ជាមួយ​នឹង​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​

    ​ក្រោយ​ឈាន​ចូល​ដល់​វ័យ​៦៥​ឆ្នាំ​ ការ​ថែទាំ​សុខភាព​គឺ​ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​នៅ​វ័យ​នេះ​ ​សុខភាព​របស់​យើង​ងាយ​នឹង​មាន​ការ​ចុះ​ខ្សោយ​ និង​ទ្រុឌទ្រោម​ ប្រសិនបើ​មិន​មាន​ការ​ថែទាំ​ឲ្យ​បាន​ដិតដល់​។​ យ៉ាង​ណា​មិញ​ ​យើង​អាច​អនុវត្ត​តិចនិក​កំពូល​ៗ​ទាំង​នេះ​ ដើម្បី​ធានា​ថា​យើង​​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ​។

    ១. ​អនុវត្ត​តាម​កាលវិភាគ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​

    ​ទោះ​បី​ជា​យើង​មាន​ពេល​ទំនេរ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​​ប្រសិនបើ​យើង​មិន​សូវ​ធ្វើ​អ្វី​សោះ​ យើង​អាច​នឹង​មាន​អារម្មណ៍​អសកម្ម​ និង​ខ្ជិល​ច្រអូស​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​​កំណត់​កាលវិភាគ​ប្រចាំ​ថ្ងៃ​ឲ្យ​​បាន​ច្បាស់លាស់​ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​​ដែល​យើង​​ចូលចិត្ត​ទៅ​តាម​កាលវិភាគ​នោះ​។

    ២. ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​ប្រចាំ​

    ​​នៅ​ពេល​ដែល​យើង​មាន​​វ័យ​កាន់​តែ​ច្រើន​ យើង​ងាយ​នឹង​កើត​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង​ និង​ជំងឺ​ចាស់វង្វាន់​ (Alzheimer’s)។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​ប្រចាំ​ ​យើង​អាច​នឹង​ដោះស្រាយ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន​ទាន់​ពេលវេលា​ ក៏​ដូចជា​រក្សា​សុខភាព​ឲ្យ​នៅ​រឹងមាំ​​ល្អ​។

    ៣. តាមដាន​មុខងារ​រាងកាយ​ឲ្យ​បាន​ដិតដល់​

    ចូរ​​​កត់​សម្គាល់​​នូវ​អ្វី​ដែល​​មាន​ភាព​ខុស​ប្លែក​ ព្រម​ទាំង​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​​ ប្រសិនបើ​យើង​​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​​ណាមួយ​ ក៏​ដូចជា​​អនុវត្ត​វិធានការ​សុខភាព​​ដើម្បី​ការពារ​ខ្លួន​យើង​ឲ្យ​មាន​សុខភាព​ល្អ​។

    ៤. ញ៉ាំ​អាហារ​សុខភាព​​ជា​ទៀងទាត់​

    ​​​ជាមួយ​គ្នា​នេះ​ដែរ ​ការ​ញ៉ាំ​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​យើង​ ក្រោយ​ឈាន​ដល់​អាយុ​៦៥​ឆ្នាំ​។​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ផ្លែឈើ​ បន្លែ​ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ អាច​ផ្ដល់​ថាមពល​ដល់​យើង​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​។​ នៅ​ពេល​ដែល​យើង​​មាន​អាយុ​ច្រើន​​ ផ្លែឈើ​ស្រស់​ និង​បន្លែ​គឺ​ជា​អាហារ​ដែល​ផ្ដល់​ជាតិ​សរសៃ​ខ្ពស់​ដែល​យើង​ត្រូវការ​ជា​ចាំបាច់​។

    សុខភាពមនុស្សចាស់២

    ៥. ធ្វើ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​ឲ្យ​បាន​ទៀងទាត់​

    ការ​ធ្វើ​លំហាត់​ប្រាណ​ជំនួយ​ដល់​សរសៃ​ឈាម​បេះដូង ដូចជា​ការ​ដើរ​ រត់​ ហែល​ទឹក​។ល។​ អាច​​បង្កើត​ចង្វាក់​បេះដូង​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​រាងកាយ​​សមសួន​​ផង​ដែរ​ ប៉ុន្តែ​យើង​គប្បី​រៀបចំ​កម្មវិធី​ហាត់ប្រាណ​ប្រចាំ​សប្ដាហ៍​ ទើប​ជា​ការ​ប្រសើរ​។

    ៦. ធ្វើ​តាម​តម្រូវ​ការ​​របស់​រាងកាយ​

    ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គប្បី​ស្ដាប់​តាម​តម្រូវ​ការ​របស់​រាងកាយ និង​អារម្មណ៍។​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​​មិន​ចង់​​ធ្វើ​​លំហាត់​ប្រាណ​​​ យើង​គប្បី​សម្រាក​មួយ​ថ្ងៃ​​សិន ពីព្រោះ​​វា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ និង​មាន​ភាព​រីករាយ​។ ​បន្ថែម​ពី​នេះ​ ចូរ​គេង​យ៉ាង​ហោច​ណាស់​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម