backup og meta

អាហារ​​​មាន​​​​ពណ៌​ជាប់ធ្មេញ​​មិន​ងាយ​ជ្រះ​ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    អាហារ​​​មាន​​​​ពណ៌​ជាប់ធ្មេញ​​មិន​ងាយ​ជ្រះ​ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​

    ​គ្នា​យើង​មួយ​ចំនួន​​មាន​ការ​អៀន​ខ្មាស​មិន​ហ៊ាន​ញញឹម​ ពីព្រោះ​តែ​ធ្មេញ​មិន​ស្អាត​ និង​មាន​ពណ៌​លឿង​។​ ពិត​ណាស់​ ទោះ​បី​ជា​យើង​តែងតែ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ថែទាំ​ និង​សម្អាត​ធ្មេញ​ជា​ញឹកញាប់​​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ធ្មេញ​លឿង​​នៅ​តែ​មិន​​​បាត់​សោះ​ ដែល​នេះ​គឺ​បណ្ដាល​មកពី​អាហារ​​មួយ​ចំនួន​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​។​។

    មូលហេតុ​​អាហារ​បន្សល់​​ពណ៌​ជាប់​ធ្មេញ​

    ​​កាចា​ធ្មេញ​មាន​សភាព​ទន់​ខ្សោយ​ ដែល​ធ្វើ​ឲ្យ​វា​ងាយ​​ប្រឡាក់​ជាប់​ពណ៌​នៅ​ផ្ទៃ​ខាង​លើ​។​ នេះ​មាន​ន័យ​ថា​ កម្រិត​ពណ៌​នៃ​អាហារ​​​គឺ​ជា​កត្តា​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​ បន្ថែម​ពី​នេះ អាហារ​​ដែល​​មាន​ជាតិ​អាស៊ីដ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ទន់​ខ្សោយ​ និង​ងាយ​ជាប់​ពណ៌​ ហើយ​បម្រែបម្រួល​សីតុណ្ហភាព​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ ក៏​អាច​បំផ្លាញ និង​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ងាយ​ជាប់​ពណ៌​កាន់​តែ​ខ្លាំង​ឡើង។

    ​អាហារ​ចម្បងៗធ្វើ​ឲ្យ​ជាប់​ពណ៌​នៅ​ធ្មេញ​​៖​​៖

    • កាហ្វេ​
    • តែ​
    • ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​​
    • ស្រា​ក្រហម
    • ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
    • ទឹក​ផ្លែឈើ​
    • ស្ករ​គ្រាប់​ដែល​មាន​ពណ៌​
    • ទឹក​ស៊ីអ៊ីវ​
    • អាហារ​ជ្រក់​
    • ទឹក​ប៉េងប៉ោះ​
    • ពពួក​ផ្លែ​ប៊ឺរី​ ដូចជា​ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី​ជា​ដើម​
    • សម្ល​ការី

    ខណៈ​ដែល​អាហារ​មួយ​ចំនួន​មាន​គុណប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ និង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ វា​ក៏​អាច​​ធ្វើ​ឲ្យ​​ប្រឡាក់​ពណ៌​ជាប់​​​ធ្មេញ​ផង​ដែរ​ ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​។​ យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​បោះបង់​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ទាំង​ស្រុង​ឡើយ​ ​ដោយ​​​ងាក​មក​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​អាហារ​ជំនួស​វិញ​​។​​​​​

    ធ្មេញលឿង២

    ​​តិចនិក​ជួយ​ឲ្យ​ស្នាម​ញញឹម​មាន​ភាព​​ស្រស់​ស្អាត

    • ប្រើ​បំពង់​បឺត​ជា​និច្ច​ នៅ​ពេល​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ពណ៌​
    • ដុស​ធ្មេញ​ក្នុង​រង្វង់​៣០​នាទី​ ក្រោយពី​ញ៉ាំ​អាហារ​ដូចជា​ផ្លែប៊ឺរី ឬ​កាហ្វេ​។
    • ប្រើប្រាស់​ថ្នាំ​ដុសធ្មេញ​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ភ្លឺ​
    • ​ត្រួតពិនិត្យ​ និង​​សម្អាត​មាត់​ធ្មេញ ​ដោយ​គ្រូពេទ្យ​ធ្មេញ​​ជា​ប្រចាំ។

    ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​

    ​​​​ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​ក៏​ជា​ភ្នាក់ងារ​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​បែប​ធម្មជាតិ​​ ដែល​រួម​មាន​ ផ្លែ​ប៉ោម​ ស្ពៃ​ពួយ​ឡេង​ ​ផ្កា​ខាត់​ណា​ខៀវ​ ​ម្នាស់​ ​ស្ត្រប៊ឺរី និង​ជា​ពិសេស​ គឺ​ឈីស​ ដែល​អាច​​ជួយ​ប្រឆាំង​នឹង​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ ព្រម​ទាំង​ជួយ​ដល់​កម្រិត​pH​នៅ​​ក្នុង​មាត់​របស់​យើង​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម