១- តើអ្វីទៅគឺជាជំងឺរលាកសាច់អញ្ចាញគ្របធ្មេញ?
ជំងឺរលាកសាច់អញ្ចាញគ្របធ្មេញគឺជាការរលាកជាលិកាអញ្ចាញដែលគ្របពីលើធ្មេញថ្គាមទ័លដែលចេញមកបណ្ដាលឲ្យហើមនិងបង្ករោគនៅជុំវិញធ្មេញហើយភាគច្រើនកើតឡើងចំពោះក្មេងជំទង់ដែលឈានចូលយុវវ័យ ឬអ្នកដែលមានអាយុខ្ទង់២០ឆ្នាំឡើង។
រលាកសាច់អញ្ចាញគ្របធ្មេញគឺមានភាពខុសគ្នាពីជំងឺរាក់ស៊ីធ្មេញព្រោះវាកើតឡើងតែនៅលើសាច់អញ្ចាញធ្មេញដែលដុះគ្របពីលើធ្មេញថ្គាមទាល់មួយកំណាត់តែប៉ុណ្ណោះ។ ចំណែកការបង្ករោគរបស់គឺជំងឺនេះគឺស្រដៀងទៅនឹងការឡើងខ្ទុះនៅអញ្ចាញធ្មេញដូចទៅនឹងជំងឺរាក់ស៊ីធ្មេញដែរ ព្រោះមានកម្ទេចចំណីអាហារជាប់ក្រោមសាច់អញ្ចាញធ្មេញ។
២- តើរោគសញ្ញានៃជំងឺរលាកសាច់អញ្ចាញគ្របធ្មេញមានអ្វីខ្លះ?
- ឈឺចាប់
- មានការរលាកបង្ករោគ
- ហើមសាច់អញ្ចាញធ្មេញ(ដោយសារមានខ្ទុះខាងក្នុង)
- មានក្លិនមិនល្អ(ដោយសារខ្ទុះហៀរចេញពីអញ្ចាញ)
- ហើមកូនកណ្ដុរនៅក
- ពិបាកហាមាត់
ក្រៅពីនេះនៅអាចមានរោគសញ្ញាមួយចំនួនទៀតដែលមិនបានរៀបរាប់ក្នុងចំណុចខាងលើ ហេតុនេះប្រសិនបើគ្នាយើងមានសំណួរ ឬចម្ងល់សូមទៅពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
៣- ការព្យាបាលជំងឺរលាកសាច់អញ្ចាញគ្របធ្មេញ
តើគួរធ្វើបែបណា?
ជួនកាលនៅពេលមានការរលាកសាច់អញ្ចាញគ្របពាក់កណ្ដាលធ្មេញដែលមានលក្ខណៈស្រាលយើងអាចព្យាបាលដោយខ្លួនឯងបានដោយមិនចាំបាច់ប្រើថ្នាំផ្សះនោះទេ រួមមានការដុសសម្អាតធ្មេញជាមួយសរសៃច្រាសទន់ដែលមានចុងសរសៃស្ដើងយ៉ាងយកចិត្តទុកដាក់នៅកន្លែងដែលរលាកដើម្បីសម្អាតចេញនូវកាកសំណល់អាហារដែលជាប់ស្ទះនិងប្រើប្រាស់ទឹកខ្ពុលមាត់ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។
ការខ្ពុរមាត់ដោយទឹកអំបិលក៏អាចជួយព្យាបាលកន្លែងរលាកបានដែរ និងបន្ថែមពីនេះទៀតការខ្ពុរមាត់ជាមួយសារធាតុអ៊ីដ្រូហ្សែនពីរុកសាយលាយជាមួយទឹកគឺមានប្រសិទ្ធភាពកាត់បន្ថយនូវបាក់តេរីដែលមាននៅកន្លែងបង្ករោគ។
តើគួរទៅជួបគ្រូពេទ្យធ្មេញពេលណា?
បើសិនជាយើងឈានដល់រលាកអញ្ចាញគ្របធ្មេញពាក់កណ្ដាលមានលក្ខណៈធ្ងន់ធ្ងរដូចជាមានហើម និងគ្រុនក្ដៅគួរតែទៅធ្វើការព្យាបាលជាមួយអ្នកជំនាញ(គ្រូពេទ្យធ្មេញ)ប្រសើរជាងរកវិធីដោះស្រាយដោយខ្លួននៅផ្ទះ។
៤- វិធីបង្ការជំងឺរលាកសាច់អញ្ចាញគ្របធ្មេញ
វិធីបង្ការកុំឲ្យមានជំងឺនេះ គឺត្រូវមានអនាម័យមាត់ធ្មេញឲ្យល្អជាពិសេសជាមួយនឹងធ្មេញថ្គាមទ័លដែលទើបដុះចេញមកថ្មីៗ ដោយមិនត្រូវឲ្យមានកម្ទេចចំណីអាហារដក់ជាប់នាំឲ្យមានបាក់តេរីកើតឡើងនោះទេ។ យ៉ាងណាមិញប្រសិនបើវិធីនេះមិនមានប្រសិទ្ធភាពហើយការរលាកសាច់អញ្ចាញគ្របធ្មេញត្រលប់មកវិញ គឺយើងប្រហែលជាចាំបាច់ត្រូវធ្វើការកាត់ចេញ ឬក៏ត្រូវធ្វើការវះថ្គាមទ័លចេញ។
អត្ថបទពាក់ព័ន្ធ៖
- មិនមែនរឿងតូចទេ រលាកអញ្ចាញធ្មេញប៉ះពាល់សុខភាពច្រើនមុខណាស់
- ទម្លាប់អាក្រក់ ១៥នេះ បំផ្លាញធ្មេញមិនដឹងខ្លួន
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]