backup og meta

មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន

    គ្នាយើង យុវវ័យ​អ្នកមាន​លុយកាក់ នាំគ្នា​សម្រុក​ដាក់​ដែក​ពត់​ធ្មេញ ដោយ​ចង់​បាន​ធ្មេញ​ស្អាត​ទាន់​សម័យ​នឹង​គេ។ យ៉ាង​ណា​ក៏​ដោយ មុន​សម្រេច​ពត់​ធ្មេញ មាន​រឿង​មួយ​ចំនួន​ត្រូវ​ដឹង។ “Hello គ្រូពេទ្យ” មាន​បកស្រាយ​ខាង​ក្រោម៖

    ១- ហេតុផលពត់ធ្មេញ

    អាយុ​កាន់​តែ​ច្រើន អ្វីៗ​ក៏​ប្រែប្រួល សូម្បី​ធ្មេញ​ក៏​ផ្លាស់​ប្ដូរ​ដែរ ដូចជា ធ្មេញ​ដុះ​ខុស​ជួរ ច្រពើស សឹក បែក ទៅ​តាម​ពេល​វេលា ខណៈ​ធ្មេញ​មាន​បញ្ហា​របួស​ផ្សេងៗ ដោយសារ​ទម្លាប់​ញុំា​របស់​រឹង និង​បញ្ហាអណ្ដាត​ទល់​ធ្មេញ។

    ធ្មេញ​ច្រពើស ពិតជា​ពិបាក​ដុស​សម្អាត និង​បង្ក​ការ​ឈឺ​ចាប់​ដល់​ថ្គាម មាន​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ដែល​ធ្វើ​ឲ្យ​ស្នាម​ញញឹម​មិន​ស្អាត​ទាក់​ទាញ។ មាន​តែ​ការ​ពត់​ធ្មេញ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង។

    ២- ពត់ធ្មេញប៉ះពាល់អីខ្លះ?

    ពត់​ធ្មេញ​ជា​ជម្រើស​ល្អ បើ​ចង់​បាន​ស្នាម​ញញឹម​ស្អាត។ ប៉ុន្តែ វ័យ​ស័ក្ដិសម​ជាង​គេ គឺ​ពេល​យុវវ័យ​នេះ​ឯង ដោយសារ​តែ​ឆ្អឹង​ធ្មេញ នៅ​កំពុង​លូតលាស់ ដូច្នេះ​ដំណាក់កាល​ពត់​ធ្មេញ នឹង​មាន​ការវិវត្តលឿន។ អ្វី​ដែល​អ្នក​ពត់​ធ្មេញ​ភាគ​ច្រើន​រអ៊ូ គឺ​តម្លៃ​ថ្លៃ។

    ៣- រឿងត្រូវដឹងមុនពត់ធ្មេញ

    ដាក់​ដែក​ពត់​ធ្មេញ មាន​តួនាទី​សម្រាប់​កែ​សម្រួលធ្មេញ​ដែល​ច្រពើស ឬ​ធ្វើ​ឲ្យ​បិទ​ជិត​ធ្មេញ​ដែល​ឃ្លាត​គ្នា។ មុន​សម្រេច​ចិត្ត​ពត់​ធ្មេញ គួរ​យល់​ដឹង​ពី​ផលវិបាក​មួយ​ចំនួន៖

    – ជំងឺអញ្ចាញធ្មេញ៖ បើ​មាន​ជំងឺ​នេះ ទាមទារ​ព្យាបាល​សិន ព្រោះ​ដើម្បីពត់​ធ្មេញ​ត្រូវ​មាន​អញ្ចាញ និង​ធ្មេញ​រឹងមាំ។

    – អាហារមិនចេះតែញ៉ាំតាមចង់៖ ត្រូវ​ប្រុង​ប្រយ័ត្នខ្ពស់ ចៀសវាង​អាហារ​ស្អិត និង​រឹង ព្រោះ​អាច​ធ្វើ​ឲ្យ​ដែក​បិទ​លើ​ធ្មេញ (bracket) របូត​បាន។

    – ស៊ីពេលសម្អាត៖ ត្រូវ​សម្អាត​ធ្មេញ ក្រោយ​ញ៉ាំ​អី​ច្រើន ព្រោះ​ជាប់​ដែក​ក្នុង​មាត់ ហើយ​ពេល​ពត់ ពេទ្យ​តែង​ប្រាប់​មិន​ត្រូវ​មាន​ចំណី​ជាប់​តាម​ចន្លោះ​ធ្មេញ។ ហេតុផល គឺ​ងាយ​បង្ក​រោគ​ពុក​ធ្មេញ និង​អន្តរាយ​គម្រោង​ពត់ធ្មេញ ព្រោះ​អាច​ប៉ះពាល់​ដល់​ដែក​ស្រោប​ផ្អោប​ធ្មេញ។

    – ចំណាយពេលណាត់ប្រចាំ៖ ត្រូវ​ណាត់​ជួប​ពេទ្យ​ជា​ប្រចាំ ព្រោះ​ការ​ព្យាបាល​នេះ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​មើល​ទៅ​តាម​ស្ថានភាព​ធ្មេញ​ច្រើន។

    ដោយ​ផ្អែក​លើ​តម្រូវ​ការ និង​ស្ថានភាព​ធ្មេញ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​ជម្រើស​មួយ​ដែល​ស័ក្ដិសម ព្រោះ​អ្នក​ជំងឺ​ខ្លះ​តម្រូវ​ឲ្យ​ធ្វើការ​ពត់​ធ្មេញ ឯ​អ្នកខ្លះ​ទៀត​តម្រូវ​ឲ្យ​បិទ​សន្លឹក veneers វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម