backup og meta

មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់

មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់

រលាក​អញ្ចាញ​ធ្មេញ​ច្បាស់​ជា​ម្នាក់ៗ​គិត​ថា​ជា​រឿង​តូច​តាច​ប៉ុណ្ណោះ មិន​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​នោះ​ទេ។ តែ​តាម​ពិត បើ​យើង​មាន​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ហើយ​វា​អាច​ឈាន​ទៅ​បំផ្លាញ​សុខភាព​ទូទៅ​យើង​ច្រើន​មុខ​ទៀត​ដោយ​មិន​ដឹង​ខ្លួន។

យោង​តាម​ការ​រៀបរាប់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ទូទៅ ដូចជា​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល រលាកសួត ទឹកនោមផ្អែម ពុកឆ្អឹង រលាក​សន្លាក់ មហារីក ចំណែក​ឯ​ស្រីៗ​មាន​ផ្ទៃពោះ​វិញ អាច​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ។

ហេតុអ្វី​បាន​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ម្ល៉ឹង?

តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ក្នុង​មាត់​មាន​មេរោគ​ប្រហែល ៦ ប៊ីលាន ដូច្នេះ​ហើយ​នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្វើ​ឲ្យ​មេរោគ​ងាយ​ឆ្លង​ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង សួត ខួរក្បាល និង​បម្រែ​បម្រួល​សរីរាង្គ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖ 

អញ្ចាញធ្មេញ សុខភាពមាត់ធ្មេញ

មូលហេតុ​ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ មក​ពី​ពពួក​បាក់តេរី​ដែល​មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំវិញ​ធ្មេញ ក្នុង​រយៈពេល​យូរ ឬ​ការ​ប៉ះ​ទង្គិច សារធាតុ​គីមី ការ​ដាក់​ធ្មេញ ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ការ​ធ្វើ​អនាម័យ​ធ្មេញ​មិន​ទៀងទាត់ ទៅ​ជា​ហើម​អញ្ចាញ​ធ្មេញ មាន​ខ្ទុះ និង​ក្លិន​មាត់។

ចំពោះ​វិធី​ការពារ​កុំ​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ​វិញ យើង​ត្រូវ​ធ្វើ​អនាម័យ​ជា​ប្រចាំ និង​ត្រូវ​ដុស សម្អាត​ហោច​ណាស់ ១ថ្ងៃ/២ដង ប្រើ​ច្រាស​ដុស​ធ្មេញ​សរសៃទន់ៗ ប្រើទឹកថ្នាំខ្ពុលមាត់ សរសៃអំបោះទាក់សម្អាត​ធ្មេញ និង​ត្រូវ​ណាត់​ជួបពេទ្យ​ធ្មេញ ៦ខែ/ម្តង ដើម្បី​ពិនិត្យ និង​លាង​សម្អាត​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម