backup og meta

អណ្ដាតមាន​បញ្ហា មក​ស្វែងយល់ និង​របៀបដោះស្រាយ

អណ្ដាតមាន​បញ្ហា មក​ស្វែងយល់ និង​របៀបដោះស្រាយ

អណ្ដាត ឡើង ពង បែក ច្រាំង ដំបៅ សុទ្ធ តែ ជា បញ្ហា ដែល គ្នា យើង មិន តិច ទេ ឧស្សាហ៍ ជួប ប្រទះ។ បើ មាន អារម្មណ៍ ថា អណ្ដាត ក្រហាយ ឬ ឈឺ ចាប់ ដោយ មិន បាន ខាំ ប៉ះ ឬ ញ៉ាំ អីក្ដៅៗ ឲ្យ រលាក ទេ អាច ជា បញ្ហា ដែល ទាមទារការ ពិនិត្យ ឲ្យ បាន ច្បាស់ហើយ។ ស្វែងយល់ បញ្ហា អណ្ដាត ដែល បង្ក បញ្ហា ញឹកញាប់ ជាមួយ “Hello គ្រូពេទ្យ”។

១- ផ្ទៃអណ្ដាតមិនស្មើ

អណ្ដាត ផែនទី ឬ ហៅ ថា ផ្ទៃ អណ្ដាត មិន រាប ស្មើ មាន ចំណុច ក្រហម មួយ ដុបៗ ហ៊ុម ព័ទ្ធ ដោយ គែម ស នៃ អណ្ដាតដែលដូច ទៅ នឹង ឈ្មោះ របស់ វា ដែល ធ្វើ ឲ្យ រោគ សញ្ញា ដែល មាន នៅ លើ អណ្ដាត មាន សណ្ឋាន ដូច ទៅ នឹង រូបរាង ផែនទី។

សម្រាប់ អ្នក ដែល មាន អណ្ដាត ផែនទី នេះ មួយ ចំនួន អាច មាន ការ ឈឺ ចាប់ ឬ ក្រហាយ នៅ ពេល ប្រភេទ អាហារ ខ្លះ។ ទៅ តាម លក្ខខ័ណ្ឌ សុខភាព របស់ មនុស្ស ម្នាក់ៗ ធ្វើ ឲ្យ អណ្ដាត អ្នក ខ្លះ មាន ភាព ប្រសើរ ជាង មុន ទៅ តាម ពេល វេលា រី ឯ អ្នក ខ្លះ ទៀត នៅ តែ បន្ដ ជាមួយ ស្ថានភាព ដ៏ អាក្រក់ នេះ។ ដោយ សារ តែ មិន ទាន់ រក ឃើញ មូលហេតុ ច្បាស់លាស់ នៃ ការ កើត អណ្ដាត ផែនទី ហេតុនេះ មិន ទាន់ អាច ព្យាបាល បាន ទេ ប៉ុន្តែ គ្រូពេទ្យ អាច ឲ្យ ថ្នាំ បំបាត់ ការ ឈឺ ចាប់ ដល់ អ្នក។ក្រៅ ពី នេះ ទៀត គួរ ជៀសវាង បរិភោគ អាហារ ក្ដៅ ហិរ ឬ អាហារ មាន ជាតិ ជូរ ដើម្បី កុំ ឲ្យ ស្ថានភាព អណ្ដាត កាន់ តែ អាក្រក់ ឡើង។

ពិនិត្យអណ្ដាត

២- ច្រាំងអណ្ដាត

ជា ការ បង្ក រោគ ដោយ ពពួក ផ្សិត (Candida) ដែល មាន រោគ សញ្ញា គួរ ឲ្យ កត់ សម្គាល់ ដូច ជា មាន ចំណុច ពណ៌ ស ដៅ លើ អណ្ដាត ហើយ មិន ឃ្លាន អាហារ និង មានអារម្មណ៍ ថា បាត់បង់ រសជាតិ(ញ៉ាំ អី មិន ដឹង ឆ្ងាញ់ ឬ ម្ហូប អី ក៏ អត់ ជាតិ)។ បើ មាន ជំងឺ ច្រាំង អណ្ដាត វា អាច ងាយ កើត ជំងឺបាត់បង់ រោម នៅគល់ អណ្តាត (កន្លែង ដឹង ជាត អាហារ) (median rhomboid glossitis ) ដែល មាន រោគ សញ្ញា ដូចជា ចំណុច ក្រហម រលោង ឬ ដុំ ពក នៅ ផ្នែក កណ្ដាល ខាង លើ អណ្ដាត។

-ការព្យាបាល៖ សម្រាប់ ការ ព្យាបាល ច្រាំង អណ្ដាត អាច ប្រើ ថ្នាំ លាប ប្រឆាំង ពពួក ផ្សិត រយៈ ពេល រហូត ដល់ ១៤ ថ្ងៃ ទើប អាច កម្ចាត់ មេរោគ ផ្សិត នេះ ចេញ បាន។

៣- ពងបែកមាត់

ពងបែក មាត់ Apthous មាន រោគ សញ្ញា ដំបៅ រាង មូល ឬ កោន ហើយ ឈឺ ចាប់ និង អាច កើត មាន គ្រប់ កន្លែង ក្នុង មាត់។ ពងបែកមាត់ ប្រភេទ នេះ ច្រើន កើត ក្រោម អណ្ដាត ហើយ ពងបែក នឹង កាន់ តែ ធំ ឡើង។ សម្រាប់ អ្នក ដែល នៅ តែ មាន ពងបែក នេះអាច បណ្ដាល មក ពី ស្ត្រេស គិត ច្រើន បារម្ភច្រើន ទម្លាប់ ការ ញ៉ាំ អាហារ ការ ផ្ដាច់ ថ្នាំ ជក់ និង បម្លាស់ ប្ដូរ អ័រម៉ូន។ ពងបែក មាត់ ភាគ ច្រើន តែ ង តែ បាត់ ទៅ វិញ ដោយ ខ្លួន ឯង ចន្លោះ ពី ២ – ៣ សប្ដាហ៍ ប៉ុន្តែ ប្រសិន បើ មាន ការ ឈឺ ចាប់ នៅ ពេល មាន ដំបៅ យើង អាច លាប ថ្នាំ បំបាត់ ការ ឈឺ ចាប់ បាន។ ក្រៅ ពី នេះ គួរ ជៀសវាងចំណី ហឹរ ប្រសិន បើ ដំបៅ មិន បាត់ សោះ ឬ ឧស្សាហ៍ ធ្វើ ទុក្ខ គួរ ទៅ ជួប ពេទ្យ ពិនិត្យ។

៤- ហេតុផលបង្កជំងឺអណ្ដាត

អណ្ដាត ដែល មាន ការ ឈឺ ចាប់ អាច បង្ក បាន ដោយ បញ្ហា ជា ច្រើន ដូចជា៖

-មហារីក អណ្ដាត

-ការ បង្ក រោគ ដោយ វីរុស

-រលាក អណ្ដាត (Moeller’s glossitis)

-មាន ជំងឺ ក្ដៅ ក្នុង មាត់ (glossodynia)

-ខ្វះ វីតាមីន ឬ ជាតិ ដែក ក្នុង ឈាម មិន គ្រប់គ្រាន់

-មាន ជំងឺ Behçet’s disease (រលាក សរសៃ ឈាម ក្នុង មាត់)

-មាន ជំងឺ Lichen planus ដែល អាច ប៉ះពាល់ លើ អណ្ដាត

-មាន ជំងឺ Pemphigus vulgaris (ពង បែក លើ ស្បែក ក្នុង មាត់ ច្រមុះ បំពង់ ក រន្ធ គូទ និង ប្រដាប់ បន្ដ ពូជ)

-អណ្ដាត ឧស្សាហ៍ ឈឺ ដោយ សារ ការ ប៉ះពាល់ ទៅ លើ សរសៃ ប្រសាទ អណ្ដាត (Glossopharyngeal neuralgia)។

គ្នា យើង ធ្លាប់ ឈឺ អី ខ្លះ រឿង អណ្ដាត?

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sore or painful tongue. http://www.nhs.uk/conditions/tongue-pain/Pages/Introduction.aspx. Accessed May 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

19/03/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យ​ហើមមាត់​ អណ្ដាត បំពង់ក?

សម្អាត អណ្ដាតរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម