backup og meta

ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល

ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល

មនុស្ស​ភាគ​ច្រើន​គិត​ថា ឈឺ​ធ្មេញ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​ជា​សរីរាង្គ​ក្រៅ តែ​តាម​ពិត​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​ពី​ធ្មេញ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់។

នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បង្ក​រោគ​ពី​ធ្មេញ​ដែល​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​ថា កាលណា​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​មុខ​ហើម​មាត់ លឹប​ភ្នែក ចង្កា ឬ​ក្រោម​ថ្គាម និង​មាន​ចេញ​ខ្ទុះ​នៅ​តាម​អញ្ចាញ​ធ្មេញ​នោះ មាន​ន័យថា​ជំងឺ​ធ្មេញ​បង្ក​រោគ​ធ្ងន់ធ្ងរ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជំនាញ។

ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា​ទេ​នោះ មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​ករ​ខ្ទុះ​ អាច​រីករាល​ដាល​ពី​ធ្មេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ដូចជា ផ្នែក​ធ្មេញ​ខាង​លើ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់​សរសៃ​ប្រសាទ​ក្នុងរន្ ធSinus) និង​អាច​ឆ្លង​ចូល​ទៅ​ខួរក្បាល។

ឈឺធ្មេញ

ចំណែក​ផ្នែក​ធ្មេញ​ខាងក្រោម​វិញ នាំ​ឲ្យ​ហើម​ម្តុំ​ក្រោម​ចង្កា និង​ឆ្អឹង​ថ្គាម​ក្រោម ធ្វើ​ឲ្យ​ពិបាក​លេប​ទឹក​មាត់ និង​ស្ទះ​ផ្លូវ​ដង្ហើម ហើយ​អាច​រាល​ដាល​ដល់​ទ្រូង និង​មេរោគអាច​ចូល​ទៅ​ក្នុង​ឈាម។

អត្ថបទពាក់ព័ន្ធ៖ 

ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិត បើ​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​​មាត់ មាន​ចេញ​ខ្ទុះ ដាច់ខាត​យើង​មិន​ត្រូវ​ទិញ​ថ្នាំ​មក​ព្យាបាល​ដោយ​ខ្លួន​ឯង​នោះ​ទេ ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​គ្រូពេទ្យ​ចោះ​បង្ហូរ​ខ្ទុះ រួច​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រក​មូលហេតុ​នៃ​ការ​បង្ករោគ រួច​ព្យាបាល ឬ​ដក​ធ្មេញ​នោះ​ចេញ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កំហុសទាំង៦ អាចកើតឡើងទាក់ទងនឹង​ការថែទាំធ្មេញ

មូលហេតុ​ទាំង​នេះ​ បណ្ដាល​ឲ្យ​សឹក​កាចា​ធ្មេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម