៤. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនគឺជាសាច់ត្រីដែលមានផលល្អសម្រាប់សុខភាព។ ត្រីសាល់ម៉ុនសំបូរដោយអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលជួយប្រឆាំងការរលាក និងការពារឆ្អឹង។ អ្នកជំនាញណែនាំថាការញ៉ាំសាច់ត្រីជំនួសឲ្យសាច់ក្រហមមានផលល្អសម្រាប់សុខភាព។ សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រីសាល់ម៉ុនអាចជួយដល់ទារកច្រើន។ ការសិក្សាមួយបានឲ្យដឹងថាស្ត្រីដែលញ៉ាំសាច់ត្រីតិចអាចនឹងមានហានិភ័យក្នុងការសម្រាលកូនមុនគ្រប់ខែ និងទារកមិនគ្រប់គីឡូ។
៥. គ្រាប់ Pistachios
ការញ៉ាំគ្រាប់ Pistachios មួយអោន (៤៩គ្រាប់) ផ្តល់វីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើន។ ការសិក្សាបានលើកឡើងថា ការញ៉ាំគ្រាប់ Pistachios ១,៥អោន ក្នុងមួយថ្ងៃ អាចជួយបន្ថយហានិភ័យជំងឺបេះដូងដោយសារមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលទាប។ គ្រាប់នេះក៏ជួយរក្សាទម្ងន់ដែរ ដោយមានកាឡូរីត្រឹមតែ១៦០កាឡូរីក្នុងមួយអោន (៤៩គ្រាប់)។ ក្រៅពីនេះ គ្រាប់នេះក៏សំបូរប្រូតេអ៊ីន និងជាតិសរសៃដែរ។
អត្ថបទពាក់ព័ន្ធ៖