ស្រីៗយើងខ្លះទំនងជាធ្លាប់ដឹងហើយថាពេលមានអីៗ ភាគីខាងប្រុសច្បាស់ជាធ្លាប់ចង់ជ្រមុជក្បាលចុះមកខាងក្រោមហើយ។ ប៉ុន្តែប្រសិនបើកន្លែងសម្ងាត់របស់ដៃគូមានក្លិនមិនល្អ ក្លិនឆ្អាបដូចត្រីទើបទិញពីផ្សារ ដៃគូខាងប្រុសច្បាស់ជាលែងនឹកចង់ទៅក្បែរកន្លែងនោះជាមិនខាង។ ពេលខ្លះក្លិនខ្លាំងពេក អាចឲ្យដៃគូមានអារម្មណ៍មិនល្អផងក៏ថាបាន។ ដូចនេះ តើក្លិនឆ្អាបនោះមានប្រភពមកពីណា?
១-បញ្ហាបាក់តេរីនៅលើប្រដាប់ភេទស្ត្រី (Bacterial Vaginosis)
ក្លិនឆ្អាបនៅប្រដាប់ភេទរបស់មនុស្សស្រី ភាគច្រើនគឺជាសញ្ញារបស់បញ្ហាបាក់តេរីនៅលើប្រដាប់ភេទ ឬហៅកាត់ថា BV។ សម្រាប់ស្រីៗយើងមានសុខភាពធម្មតា ក្នុងទ្វារមាសមានវត្ដមានពពួកបាក់តេរី អាស៊ីតឡាក់ទិច (Lactobacillus spp) ដែលវាជាប្រភេទបាក់តេរីស្លូត និងដើរតួយ៉ាងសំខាន់ក្នុងការរក្សាសុខភាពផ្លូវភេទរបស់ស្ត្រីយើង។ បាក់តេរីទាំងនោះ ទៅរក្សាតុល្យភាពនៃកម្រិតជាតិអាស៊ីត pH របស់ទ្វារមាស ដែលជួយការពារកុំឲ្យបាក់តេរីមិនល្អទៅមានវត្ដមានក្នុងនោះ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ក្រៅពីនេះទៀត បាក់តេរីល្អទាំងនោះក៏ទៅផលិត hydrogen peroxide ដែលនឹងទៅសម្លាប់ពពួកបាក់តេរីមិនល្អ និងការពារកុំឲ្យបាក់តេរីអាក្រក់ទាំងអស់នោះទៅផ្ដុំគ្នាក្នុងទ្វារមាសរបស់ស្រីៗបាន។ សម្រាប់ស្រីៗយើងជួបបញ្ហា BV នឹងធ្វើឲ្យកម្រិតជាតិ pH ក្នុងទ្វារមាសរបស់មនុស្សស្រីប្រែប្រួល ដែលនេះជាហេតុធ្វើឲ្យបាក់តេរីប្រភេទមួយចំនួនដែលមិនធ្លាប់បង្កបញ្ហាពីមុន កើនឡើងចំនួនយ៉ាងច្រើនខុសធម្មតា ។ ជាទូទៅ BV គឺកើតឡើងដោយសារតែវត្ដមាននៃបាក់តេរី Gardnerella vaginalis ច្រើនខ្លាំងពេក។
អត្ថបទពាក់ព័ន្ធ:
- ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា
- រលាកទ្វារមាសពេលកំពុងពពោះ អាចប៉ះពាល់កូនក្នុងផ្ទៃឬអត់?
- ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ
- ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?
- បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!
២-ធ្វើដូចម្ដេចទើបដឹងថាស្រីៗយើងមានកើត Bacterial Vaginosis?
BV គឺជាជំងឺមួយប្រភេទកើតលើទ្វារមាសរបស់ស្ត្រីច្រើនជាងគេ ដែលអាចកើតលើស្ត្រីប្រហែល ៥នាក់ ក្នុងចំណោម១០០នាក់។ ប៉ុន្តែក្នុងចំណោមពាក់កណ្ដាលនៃស្រ្តីដែលកើត BV គឺមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ដែលអ្នកកើតមិនដឹងថាខ្លួនកើតជំងឺនេះផង។ ប៉ុន្តែសម្រាប់អ្នកមានរោគសញ្ញាវិញនឹងសង្កេតឃើញសញ្ញាមួយចំនួនដូចជា៖
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
- សញ្ញានៃការរលាក៖ ដោយសារតែមានវត្ដមានបាក់តេរីមិនល្អ នោះវាអាចធ្វើឲ្យមានការរលាកទៅលើទ្វារមាស ដែលសញ្ញារមានដូចជា រមាស់ ក្ដៅ ឬក្រហាយ និងស្ងួតទ្វារមាស។ ក្នុងករណីនេះស្រទាប់សន្ធិលរបស់ទ្វារមាសឡើងហើម និងឡើងក្រហម។ ស្រ្តីមួយចំនួនមានបញ្ហានេះ ច្រើនរអ៊ូមានការឈឺចាប់ពេលរួមភេទ។
- ក្លិនឆ្អាប៖ ក្លិនអាក្រក់មួយនេះកើតឡើង ដោយសារតែបម្រែបម្រួលរបស់អាមីន (amines) ផលិតដោយបាក់តេរីមិនត្រូវការខ្យល់មានក្នុងទ្វារមាសរបស់ស្ត្រី។ បម្រែបម្រួលរបស់អាមីននឹងកើនឡើងកាន់តែខ្ពស់ ជាមួយនឹងការកើនឡើងជាតិ pH ដែលនេះជាហេតុធ្វើឲ្យក្លិនមានកាន់តែខ្លាំងក្រោយពេលរួមភេទ (ដោយសារតែវត្ដមានរបស់ទឹកកាម) ឬនៅពេលមករដូវ (ដោយសារវត្ដមានឈាម)។
ស្រ្តីដែលមានបញ្ហា BV នឹងសង្កេតឃើញមានធ្លាក់សមកស្ដើងៗ ពណ៌សប្រផេះ តែបញ្ហាទាំងនេះមិនប្រាកដជាសញ្ញារបស់ BV តែមួយមុខនោះទេ។
[embed-health-tool-ovulation]
ប្រសិនបើស្រីៗយើងសង្កេតឃើញមានបម្រែបម្រួលដូចខាងលើ គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងដើម្បីរកមើលជំងឺឆ្លងនៅទ្វារមាសដទៃផ្សេងទៀត។
៣- ហេតុអ្វីបានជាយើងកើត BV?
ការសិក្សាបានបង្ហាញថា ស្ត្រីងាយកើត BV ជាស្ត្រីដែលរួមភេទច្រើន មានដៃគូរច្រើន ប្ដូរដៃគូរញឹកញាប់ ប៉ុន្តែក៏មិនបានន័យថាមានតែស្ត្រីទាំងនេះ ដែលកើត BV នោះទេ។ ការសិក្សាក៏បានបង្ហាញដែរថា ទោះបីជាស្ត្រីនោះមិនធ្លាប់រួមភេទសោះ ក៏អាចកើត BV បានដែរ ដែលវាទាក់ទងជាមួយការរក្សាអនាម័យ និងបម្រែបម្រួលអ័រម៉ូនក្នុងទ្វារមាស ដែលធ្វើឲ្យបាក់តេរីល្អៗក្នុងទ្វារមាសអតុល្យភាព។
៤- តើBVអាចបង្កឲ្យស្លាប់បានទេ?
ប្រាកដហើយ គ្រាន់តែមិនមែនស្លាប់ដោយសារបញ្ហាបាក់តេរីនៅលើប្រដាប់ភេទនេះទេ។ ការរលាកកើតក្នុងទ្វារមាស នឹងត្រូវសម្អាតដោយខ្លួនឯងនៅលើស្រ្តីប្រហែលមួយភាគបីនៃអ្នកលេចចេញរោគសញ្ញា និងស្រ្តីដែលទទួលការព្យាបាលត្រឹមត្រូវ ដោយមានប្រើថ្នាំផ្សះ។ ការព្យាបាលមានជាលក្ខណៈថ្នាំគ្រាប់ និងថ្នាំសុល ឬគ្រីមលាបផ្ទាល់លើទ្វារមាស។ វាផ្ទុយពីការគិតរបស់យើងគ្រប់គ្នា ដោយជំងឺមួយនេះ យើងមិនចាំបាច់ត្រូវព្យាបាលដៃគូរយើងដែរនោះទេ ដោយសារតែជំងឺមួយនេះមិនងាយលាប់ឡើងវិញឡើយ។
អ្វីដែលយើងចង់បញ្ជាក់ម្ដងហើយម្ដងទៀតនោះគឺ ការព្យាបាលពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែអត្រានៃការស្លាប់ដោយសារជំងឺទាក់ទងជាមួយ BV អាចកើតឡើងមានដូចជា៖
- ធ្វើឲ្យស្រីៗយើងងាយកើតជំងឺកាមរោគដទៃផ្សេងទៀត (ជំងឺអេដស៍, Gonorrhoea)
- ពាក់ព័ន្ធជាមួយបញ្ហាផ្ទៃពោះរបស់ស្រ្តី (កូនកើតមិនគ្រប់ខែ កើតមកមិនគ្រប់គីឡូ ឆាប់បែកថង់ទឹកភ្លោះ ឬមានការចម្លងរោគក្នុងទឹកភ្លោះ)។