backup og meta

ពេលមករដូវម្តងៗ ស្រីៗអាចផឹកកាហ្វេបានអត់?

ពេលមករដូវម្តងៗ ស្រីៗអាចផឹកកាហ្វេបានអត់?

ស្រីៗ​គ្នា​យើង​ពេល​មាន​រដូវ​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្សេងៗព្រោះ​បារម្ភ​ថា​អាច​នឹង​បង្ក​អាការៈ​​ឈឺចាប់​ក្នុង​អំឡុង​ពេលនេះឬយ៉ាងណា​​ ជាពិសេស​សម្រាប់​ស្រីៗ​ដែល​ចូលចិត្ត​ផឹក​ភេសជ្ជៈ​មាន​ជាតិ​​កាហ្វេអ៊ីន​​ដូច​ជា​កាហ្វេ​ជាដើម។ តើ​ពេល​មក​រដូវ​អាច​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​បាន​ដែរ​ឬ​ទេ?​

ស្រី​ៗដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បណ្ដុំរោគសញ្ញា​អាការៈមុន​មក​រដូវ (PMS) ​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន។ អាការៈ​ទាំង​នោះ​រួមមាន​ឈឺពោះ ឈឺក្បាល ឈឺសុដន់ ឈឺខ្នង អារម្មណ៍​ឡើង​ចុះ​មិន​នឹង​ន អស់កម្លាំង និង​ឆេវឆាវ​ជាដើម។

[embed-health-tool-ovulation]

អាការៈ​ឈឺចាប់​ពេល​មក​រដូវ​គឺជា​អាការៈ​ទូទៅ​មួយ​ដែល​ស្រី​ៗភាគច្រើន​តែង​ជួប​ប្រទះ​អំឡុង​ពេល​មករដូវ ហើយ​កាហ្វេអ៊ីន​​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យអាការៈ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​កាហ្វេអ៊ីន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ ​បង្ក​ឲ្យ​មាន​អាការៈ​ឈឺក្បាលកាន់​តែ​ខ្លាំង។ ម៉្យាងទៀត ភេសជ្ជៈ​មាន​​ជាតិ​​កាហ្វេ​អ៊ីន​​ដូច​ជា​​កាហ្វេ​ គឺ​​មាន​​ជាតិ​​ប្រេង​​ដែល​​អាច​​បង្ក​​ការ​​រលាក​ពោះវៀន និង​ការ​ឈឺចាប់។

ផឹកកាហ្វេ

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

យោង​តាម​ការ​សិក្សា​ធ្វើឡើង​ដោយ​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​ សិក្សា​លើ​ឥទ្ធិពល​កាហ្វេអ៊ីន​ទៅលើ​វដ្ដ​រដូវ​របស់​ស្ត្រី​បាន​​ឲ្យ​ដឹង​ថា​ស្រីៗ​ដែល​ផឹក​ភេសជ្ជៈ​កាហ្វេអ៊ីន​ច្រើន​មាន​វដ្ដ​រដូវ​ខ្លី។ នេះ​មក​ពី​កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច និង​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្បួន។ ជា​លទ្ធផល​ធ្វើឲ្យ​មាន​ឈាម​រដូវ​តិច និង​វដ្ដ​រដូវ​ខ្លី​ជាង​មុន​ ហើយ​​នេះ​​អាច​បណ្ដាល​ឲ្យ​មាន​ការប្រែប្រួល ឬ​រដូវ​មិន​ទៀងទាត់​ជាដើម។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

សម្រាប់​ស្រីៗ​ដែល​ផឹក​កាហ្វេ​ច្រើន​រហូត​ដល់​បី​ពែង​ក្នុង​មួយ​ថ្ងៃ​​គួរ​កាត់បន្ថយ​មក​ត្រឹម​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ យក​ល្អ​ស្រីៗ​គួរ​ចៀសវាង​ផឹក​ពពួក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើន​មុន​ថ្ងៃមក​រដូវ​ និង​អំឡុង​ពេល​មក​​រដូវ​ ព្រោះ​ដូច​បាន​លើក​ឡើង​ខាង​លើ​ភេសជ្ជៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ។ ជំនួស​​ឲ្យ​​កាហ្វេ ស្រីៗយើង​​ក៏​អាច​ផឹក​តែ​ជំនួស​ដែរ​ព្រោះ​តែ​មាន​ជាតិ​កាហ្វេអ៊ីន​តិច​ដែល​មាន​ផល​ប៉ះពាល់​តិច​តួច​​ទៅ​​លើ​អាការៈ​ឈឺចាប់​ពេល​មាន​រដូវ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does Caffeine Affect Your Period? It’s Complicated

https://www.livestrong.com/article/96768-effects-caffeine-womans-menstrual-cycle/

7 Foods To Avoid If You’re On Your Period

https://www.bustle.com/p/7-foods-that-may-make-your-period-worse-6907368

Caffeine consumption and menstrual function

https://pubmed.ncbi.nlm.nih.gov/10084244/

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

៤ ចំណុចសំខាន់ៗស្រីៗគួរដឹង​ បើ​មានអាការៈឈឺចាប់ពេលមករដូវ

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម