ចំពោះស្រីៗ ស្បូនគឺជាអវយវៈសំខាន់មួយនៃរាងកាយ ប៉ុន្តែវាក៏អាចប្រឈមមុខខ្ពស់ក្នុងការកើតជំងឺកាចៗសាហាវដែរដូចជា ដុំំស្បូន គីសក្នុងស្បូន និងជំងឺមហារីកស្បូន ឬមហារីកភ្នាសស្បូនជាដើម។ ទាក់ទងនឹងជំងឺមហារីកភ្នាសស្បូន លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានបកស្រាយឲ្យដឹងពីជំងឺនេះខ្លះៗ កត្តាប្រឈម និងរោគសញ្ញាផ្សេងៗ។