គ្នាយើងធ្លាប់ឆ្ងល់អត់ថាក្រោយសម្រាលកូនដោយវះកាត់ ត្រូវការរយៈពេលប៉ុន្មានទើបអាចរួមភេទវិញបាន? ជាការពិត ការរួមភេទឡើងវិញបាននៅពេលណានោះ គឺមិនដូចគ្នាទេពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់នោះ។
មានគ្នាយើងខ្លះទំនងជាគិតថាការសម្រាលកូនដោយវះកាត់ ប្រហែលជាអាចវិលទៅរកការរួមភេទបានលឿនជាងការសម្រាលកូនតាមធម្មជាតិ តែការគិតបែបនេះមិនត្រឹមត្រូវនោះទេ។ បើអ៊ីចឹងតើក្រោយសម្រាលកូនដោយវះកាត់រយៈពេលប៉ុន្មានទើបអាចវិលទៅរករឿងលើគ្រែវិញបាន?
អត្ថបទពាក់ព័ន្ធ៖
- រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យបារម្ភអត់?
- រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងគ្នាយើងគួរដឹង
- រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?
យើងមិនអាចនិយាយជារួមថារយៈពេលប៉ុន្មានក្រោយសម្រាលដោយវះកាត់អាចវិលទៅរកការរួមភេទវិញបាននោះទេ ប៉ុន្តែស្រ្តីសម្រាលកូនដោយវះកាត់ភាគច្រើនអាចវិលទៅរកការរួមភេទវិញបានពី៤ទៅ៦សប្ដាហ៍ក្រោយសម្រាល។
ទោះបីជាយើងអាចមានឈាមធ្លាក់តិចតួចក្រោយសម្រាលដោយវះកាត់មែនក៏ដោយ តែមាត់ស្បូនរបស់យើងក៏ត្រូវការពេលប្រហែលជា៦សប្តាហ៍ដើម្បីវិលទៅរកសភាពដើមវិញ។ ស្រ្តីមួយចំនួនអាចថាវិលទៅរកសកម្មភាពផ្លូវភេទនេះវិញបានលឿនជាងនេះ តែយ៉ាងណាយើងត្រូវសួរនាំគ្រូពេទ្យពីរឿងនេះ និងត្រូវច្បាស់ខ្លួនឯងថាយើងអាចទៅរួចដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ការជាសះស្បើយក្រោយសម្រាលដោយវះកាត់
ទោះបីជាយើងមិនសម្រាលកូនដោយធម្មជាតិពិតមែន ការសម្រាលកូនដោយវះកាត់នេះនៅតែអាចមានឈាមធ្លាក់តាមទ្វារមាសយើងខ្លះដែរ ដោយសារស្បូនរបស់យើងកន្ត្រាក់ដើម្បីវិលទៅរកសភាពធម្មតាវិញ ហើយការធ្លាក់ឈាមតិចៗនេះអាចមានរយៈពេលដល់ទៅ៦សប្ដាហ៍។
ជាធម្មតាក្រោយសម្រាល ស្បូនរបស់ស្រីៗយើងត្រូវការពេលប្រហែលជា៦សប្ដាហ៍ដើម្បីវិលទៅរកសភាពដើមវិញ ហើយនិងមាត់ស្បូនវិលទៅរកភាពជិតល្អឡើងវិញដែរ។ មាត់ស្បូនត្រូវការវិលទៅរកការបិទជិតល្អដូចដើមវិញ ដើម្បីធ្វើឲ្យការរួមភេទប្រព្រឹត្តទៅបានដោយសុវត្ថិភាព។
រឿងមួយដែលស្រីៗយើងគួរដឹងដែរនោះគឺ មានស្រ្តីមួយចំនួនជួបបញ្ហាធ្លាក់ចុះនៃចំណង់ផ្លូវភេទក្រោយសម្រាលកូនដោយវះកាត់។ បើស្រីៗយើងមានជួបបញ្ហាខុសប្រក្រតីណាមួយ ដូចជាឈឺចាប់ពេលរួមភេទ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
[embed-health-tool-ovulation]