backup og meta

គ្រូពេទ្យជំនាញថា វះកាត់បង្រួមប្រដាប់ភេទទាល់តែស្ត្រីស្ថិតក្នុងស្ថានភាពទាំងនេះ

គ្រូពេទ្យជំនាញថា វះកាត់បង្រួមប្រដាប់ភេទទាល់តែស្ត្រីស្ថិតក្នុងស្ថានភាពទាំងនេះ

ដំបូន្មាន​របស់​អ្នក​ឯកទេស​ផ្នែក​រោគ​ស្ត្រី​​បាន​ឲ្យ​ដឹង​ថា តំបន់​ទ្វារមាស​មិន​គួរ​ប្រើប្រាស់​ផលិតផល​ផ្ដេសផ្ដាស​ឡើយ ហើយ​ចំពោះ​ការ​វះកាត់​បង្រួម​ខ្លះ​រឹតតែ​គ្រោះថ្នាក់​ទៀត បើ​ជ្រើសរើស​អ្នក​ធ្វើ​មិន​បាន​ត្រឹមត្រូវអាចគ្រោះថ្នាក់ចំពោះ​ខ្លួនឯង។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​លើក​ឡើង​ពី​ការ​វះកាត់​បង្រួម​ប្រដាប់​ភេទ​ឲ្យ​ដូច​ស្ត្រី​ក្រមុំ​ដែល​គេ​ល្បី​ធ្វើ និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ថា មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ពេល​វ័យ​កាន់តែ​ទៅ​មុខ​ សរីរាង្គ​គ្រប់​ផ្នែក​លើ​រាងកាយ​ក៏​វិវត្ត​ទៅ​មុខ​ដែរ មិន​អាច​ត្រឡប់​មក​កាន់​ក្មេង​ឡើង​វិញ​ទេ។

អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំ​ពារ​មាតា និង​ទារក បាន​បន្ត​ទៀត​ថា ការ​ដេរ​បង្រួម​ផ្លូវ​ភេទ​អាច​ធ្វើ​ឡើង​ទៅ​បាន​ទាល់តែ​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ទ្វារមាស​បន្ទាប់​ពី​សម្រាល​កូន​ដោយ​តាម​ធម្មជាតិ​រហែក កើត​កូនមិន​ត្រូវ​តាម​បច្ចេកទេស កើត​ដោយ​ឆ្មប​បុរាណ ឬ​ពេទ្យ​ខ្លះ​មិន​បាន​ពិនិត្យ​មើល​ចំណុច​រហែកដោយសារក្បាលកូនធំពេក ព្រោះ​ពេល​រហែក​ភ្លាម​ៗ ពេទ្យ​ត្រូវ​ពិនិត្យ​មើល និង​ដេរ​ភ្លាម​ដូច​គ្នា​ដែរ។ លោក​បន្ថែម​ទៀត​ថា កន្លែង​រហែក​នោះ ទោះ​មិន​បាន​ដេរ​ក៏​អាច​សះ​មុខ​របួស​ដែរ តែ​មិន​អាច​ជាប់​គ្នា​បាន​ឡើង​វិញ​ទេ។

ចំពោះ​បញ្ហា​ទ្វារមាស​យារ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ សាច់​ឈាម​មនុស្ស​ត្រូវ​តែ​បែប​នោះ សម្រាប់​អ្នក​មាន​គ្រួសារ មាន​កូន។ ការ​វះកាត់​កែ​សម្រួល ទាល់តែ​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ត្រឹមត្រូវ និង​ស្ថានភាព​ចាំបាច់​ដូច​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ ហើយ​ករណី​ដែល​មិន​បាន​ដេរ​ឲ្យ​ផល​វិបាក​ដូចជា ធ្វើឲ្យ​មេរោគ​ឆ្លង​ពី​ទ្វារ​លាមក​មក​រលាក​ទ្វារ​មាស ហើយ​បើ​ករណី​រហែក​ដល់​ទ្វារ​លាមក​តែម្ដង អាច​បណ្ដាល​ឲ្យ​ហៀរ​លាមក​មក​តែម្ដង ដោយសារ​ដាច់​កន្លែង​កន្លែង​ទប់​នោះ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ

កំហុសទាំង ៧ ​ស្រីៗ​ភាគច្រើនតែងធ្វើខុស ពេលសម្អាតទ្វារមាស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម