backup og meta

ដល់ពេលជិត ឬអស់រដូវ ស្ត្រីនឹងជួបការប្រែប្រួលរាងកាយខ្លាំងប៉ុន្មានកន្លែងនេះ

ដល់ពេលជិត ឬអស់រដូវ ស្ត្រីនឹងជួបការប្រែប្រួលរាងកាយខ្លាំងប៉ុន្មានកន្លែងនេះ

វដ្ដ​រដូវ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​មនុស្ស​ស្រី ដែល​ចាំ​បាច់​ត្រូវ​មាន​ជា​រៀងរាល់​ខែ ដើម្បី​ជួយ​សម្រួល​ឲ្យ​ស្រីៗ​គ្នាយើង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​ចូល​កាន់​តែ​ចាស់​ទៅៗ វដ្ដ​រដូវ​ស្ត្រី​ក៏​ចាប់​ផ្ដើម​អស់ ជា​ហេតុ​បណ្ដាល​សុខភាព​វិវត្ត​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា ពេល​ស្ត្រី​ចូល​វ័យ ៥០​ឆ្នាំ​ហើយ​មាន​អាការៈ​ហឹង​ត្រចៀក ចុក​ដៃ​ជើង ស្រវាំង​ភ្នែក ។ជា​ទូទៅ ពេល​ចាស់​ទៅ ស្ត្រី​ខ្មែរ​យើង​មួយ​ចំនួន​ធំ រវល់​មើល​ចៅ គ្មាន​ពេល​សម្រាក​គ្រប់​គ្រាន់ ហាត់​ប្រាណ ឬ​មើល​ថែ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទេ ហើយ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​អស់​រដូវ​រាងកាយ​នឹង​ទ្រុឌ​ទ្រោម។

លោក​ស្រី​បន្ត​ថា ពេល​ស្ត្រី​ចាប់​ផ្ដើម​អស់​រដូវ រាង​កាយ​នឹង​ប្រែ​ប្រួល​ទៅ​តាម​នោះ ហើយ​នឹង​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​កត់​សម្គាល់​ដូចជា៖

– ឧស្សាហ៍​ឈឺ​ក្បាល

– ពុក​ធ្មេញ និង​មាន​បញ្ហា​អញ្ចាញ​ធ្មេញ

– សុដន់​ធ្លាក់ និង​សំប៉ែត

– បាត់​បង់​សាច់​ដុំ

– ក្បាល​សុដន់​រួម​តូច

– ទា្វរ​មាស​ស្ងួត និង រមាស់

– ពុក​ឆ្អឹង ងាយ​ផុយ​ស្រួយ

– ជ្រុះ​សក់

– ស្បែក​មាន​សភាព​ស្ងួត

– ប្រឈម​នឹង​បញ្ហា​បេះដូង

– ចុក​ខ្នង

– កើត​ស្ត្រេស​ច្រើន។ល។

ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ណែនាំ​ឲ្យ​ស្ត្រី​ដល់​វ័យ​ជិត ឬ​អស់​រដូវ ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ឧស្សាហ៍​ហាត់​ប្រាណ និង​ត្រូវ​ព្យាយាម​តាម​ដាន​សុខភាព បើ​អាច​គួរ​ប្រើ​ថ្នាំ​វីតាមីន​ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព ចៀសវាង​រាងកាយ​ទ្រុឌទ្រោម​តាម​វ័យ។

វដ្ដរដូវ

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដល់វ័យអស់រដូវ បើស្រ្តី​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ អាច​ប្រឈម​នឹង​កើត​មហារីកឬអត់?

ពេលអស់រដូវ! ស្ត្រីគួរបង្ការខ្លួនបែបនេះទើបល្អ ចៀសវាងសុខភាពទ្រុឌទ្រោម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម