backup og meta

ជំងឺ​អាងត្រគាក កើតមានតែ​លើមនុស្សស្រី? មនុស្សប្រុស​អាចជួបបញ្ហានេះអត់?

ជំងឺ​អាងត្រគាក កើតមានតែ​លើមនុស្សស្រី? មនុស្សប្រុស​អាចជួបបញ្ហានេះអត់?

១- អ្វីទៅជាអាងត្រគាក?

​អាង​ត្រគាក​របស់​មនុស្ស​យើង​ម្នាក់​ៗ​មាន​ផ្ទុក​ដោយ សាច់​ដុំ​អាង​ត្រគាក សរសៃ​ពួរ ជាលិកា​ភ្ជាប់ និង​សរសៃ​ប្រសាទ។ អាង​ត្រគាក​មាន​​តួនាទី​ជា​អ្នក​រក្សា​ប្លោក​នោម ចុង​ពោះ​វៀន​ធំ និង​សរីរាង្គ​ក្នុង​អាង​ត្រគាក​ទាំង​អស់​ឲ្យស្ថិត​នៅ​កន្លែង​ត្រឹម​ត្រូវ និង​ធ្វើ​ការ​បាន​ល្អ។ ​មនុស្ស​ស្រី ​គឺ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​កើត​លើង​បាត​អាង​ត្រគាក​ជាង​មនុស្ស​ប្រុស។

២- តើអ្វីជាជំងឺអាងត្រគាក?

ជំងឺមួយ​នេះ​កើត​ឡើង​នៅពេល​ដែល​​អាង​ត្រគាក​មិន​អាច​ទ្រ​ទ្រង់​សរីរាង្គ​ក្នុង​អាង​ត្រគាក​បាន​។ គេ​ចែក​ជំងឺ​​អាង​ត្រគាក​ចេញ​ជា​បី​មាន​ដូច​ជា៖

  • ហូរ​ទឹក​នោម​ដោយ​មិន​ដឹង​ខ្លួន៖ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់​គ្រង​ទឹក​នោម​បាន ធ្វើ​ឲ្យ​ទឹក​នោម​លេច​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន។
  • ហូរ​លាមក​ដោយ​មិន​ដឹង​ខ្លួន៖ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់​គ្រង​ចលនា​របស់​ពោះ​វៀន​បាន ហើយ​ជា​លទ្ធ​ផល​យើង​នឹង​ជួប​បញ្ហា​លាមក​ហូរ​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន។
  • ស្រុត​សរីរាង្គ​ក្នុង​អាង​ត្រគាក៖ កើត​ឡើង​នៅ​ពេល​ដែល ស្បូន ប្លោក​នោម ឬពោះ​វៀន​ធ្លាក់​ចូល​មក​ក្នុង​ទ្វារ​មាស និង​ធ្វើ​ឲ្យ​ប៉ោង​ក្នុង​ទ្វារ​មាស។

អត្ថបទពាក់ព័ន្ធ៖

៣- ធ្វើដូចម្ដេចទើបយើងអាចដឹងថាមានជំងឺអាងត្រគាកឬអត់?

យើង​​អាច​នឹង​មាន​ជំងឺ​អាង​ត្រគាក​ ប្រសិន​បើ​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

  • មាន​បញ្ហា​ពេល​បត់​ជើង​តូច
  • ទល់​លាមក ឬ​ឈឺ​ចាប់​ពេល​បន្ទោ​បង់
  • ឈឺ​ក្នុង​ទ្វារ​មាស ឬ​តឹង​ក្នុង​ទ្វារ​មាស
  • ឈឺ​រន្ធ​គូទ ឬ​តឹង​ក្នុង​រន្ធ​គូទ
  • មាន​អារម្មណ៍​ថា​ធ្ងន់ ឬ​ប៉ោង​ត្រង់​តំបន់​អាង​ត្រគាក​
  • មាន​កន្ត្រាក់​សាច់​ដុំ​អាងត្រគាក​

៤- តើជំងឺអាងត្រគាក​ កើតតែលើមនុស្សចាស់មែនទេ?

ភាគ​ច្រើន​យើង​អាច​ប្រឈម​មុខ​ជាមួយ​ជំងឺ​អាងត្រគាក​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ​វា​ក៏​មិន​មែន​ទាក់​ទង​ជាមួយ​អាយុ​កាន់​តែ​ចាស់​តែ​មួយ​មុខ​នោះ​ទេ ហើយ​យើង​ក៏​អាច​ដោះ​ស្រាយ​ជំងឺនេះ​តាម​វីធី​វេជ្ជ​សាស្ត្រ​បាន​ដូច​គ្នា។

៥- តើអ្នកណាខ្លះដែលប្រឈមមុខខ្លាំងជាមួយជំងឺអាងត្រគាក?

មនុស្ស​ស្រី​ដែល​ធ្លាប់​សម្រាល​កូន​រ គឺ​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ជំងឺអាង​ត្រគាក ហើយ​អត្រា​មាន​បញ្ហាក៏​កាន់​តែ​ខ្ពស់​ទៅ​តាម​ចំនួន​ដង​ដែល​ស្រីៗ​​ធ្លាប់​សម្រាល​កូន។ ប្រសិន​បើ​យើង​​ធ្លាប់​វះ​កាត់​ត្រង់​អាង​ត្រគាក ឬ​ប្រើ​កាំ​រស្មី​ព្យាបាល​ជំងឺ​អាង​ត្រគាក យើង​​អាច​នឹង​​ជួប​បញ្ហា​ជំងឺ​អាង​ត្រគាក ដោយ​សារ​តែ​ជាលិកា​នៅ​ក្នុង​អាង​ត្រគាក​អាច​ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​ពេល​ទទួល​ការ​ព្យាបាល​។ មួយ​ទៀត​​របៀបរបប​​នៃ​ការ​រស់​នៅ និង​កត្តា​ហ្សែន​ក៏​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ផ្សេង​ទៀត។

៦- តើការព្យាបាលបញ្ហាបាតអាងត្រគាកមានអ្វីខ្លះ?

ការ​ព្យាបាល​ដោយ​មិន​ចាំ​បាច់​វះ​កាត់​មានដូច​ជា៖

  • ហ្វឹក​ហាត់​សាច់​ដុំ​អាង​ត្រគាក​ ដើម្បី​គ្រប់​គ្រង​សាច់​ដុំ​ត្រង់​អាង​ត្រគាក​ឡើង​វិញ
  • ប្រើ​ថ្នាំ​ចាក់​ព្យាបាល​បញ្ហា​ប្លោក​នោម
  • ថ្នាំ​ពេទ្យ​សម្រាប់​គ្រប់​គ្រង​ប្លោក​នោម ឬ​ដើម្បី​ព្យាបាល​បញ្ហា​រាក និង​គ្រប់​គ្រង​ការ​បង់​ជើង​ធំ
  • ដាក់​សន្ទះ​ស៊ក​ចូល​ក្នុង​ទ្វារ​មាស ដើម្បី​ព្យាបាល​ស្រុត​សរីរាង្គ​ក្នុង​អាង​ត្រគាក និង​ជួយ​សរីរាង្គ​ទាំង​អស់​នោះ​កុំ​ឲ្យ​ស្រុត​ចូល​ក្នុង​ទ្វារ​មាស​ម្ដង​ទៀត

ប្រសិន​បើ​វិធី​មិន​វះ​កាត់​ មិ​នអាច​ជួយ​យើង​​បាន គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​​ទទួល​យកការ​វះ​កាត់ ជា​ពិសេស​​គឺ​បញ្ហា​ស្រុត​សរីរាង្គ​ក្នុង​អាង​ត្រគាក ដើម្បី​ជួស​ជុល​សាច់​ដុំ​អាង​ត្រគាក​ឡើង​វិញ។ ការ​វះ​កាត់​គឺ​មាន​សារៈ​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​មិន​អាច​គ្រប់​គ្រង​ប្លោក​នោម និង​ពោះ​វៀន​ធំ​បាន។ ប៉ុន្តែ​ការ​វះ​កាត់​ក្នុង​អាង​ត្រគាក​អាច​ប៉ះ​ពាល់​ដល់​ការ​ចង់​បាន​កូន​ដែរ​។ ដូច​នេះ​យើង​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និ​ងថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់​លាស់​អំពី​គុណសម្បត្តិ​ និង​គុណ​វិបត្ដិ​​ដែល​សម​ស្រប​ជាមួយ​ស្ថាន​​ភាព​របស់​យើង​​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Frequently Asked Questions About Pelvic Floor Disorders. http://www.uchospitals.edu/specialties/pelvic/faq/pelvic-floor-disorders.html. Accessed April 21, 2017.

How are pelvic floor disorders commonly treated? https://www.nichd.nih.gov/health/topics/pelvicfloor/conditioninfo/Pages/treatment.aspx. Accessed April 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

08/09/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំអាហារ Fast Food ញឹកញាប់ អាចខ្សោយមេជីវិត

ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម