១- អ្វីជាបញ្ហារលុងទ្វារមាស?
គ្រូពេទ្យផ្នែករោគស្រ្តី ភាគច្រើនតែងប្រាប់ស្រីៗទើបផ្តល់កំណើតកូនរួចថា ទ្វារមាសយើងនឹងត្រឡប់ទៅដូចដើមវិញក្រោយសម្រាល ប៉ុន្តែគ្រប់យ៉ាងហាក់មិនដូចពេទ្យនិយាយនោះទេ។ ជាទូទៅ ទំហំទ្វារមាសធម្មតារបស់មនុស្សស្រី គឺស្មើគ្នាជាមួយទំហំលិង្គមនុស្សប្រុស។ យ៉ាងណា ទ្វារមាសស្រីៗនឹងប្រែប្រួល ពិសេសក្រោយពីយើងធ្លាប់សម្រាលកូនបានម្តង។
ពេលសម្រាលកូន ទ្វារមាសយើងយឺតធំខ្លាំងលើសពីធម្មតា។ បន្ទាប់ពីជាសះស្បើយពីមុខរបួស សាច់ដុំទ្វារមាសនឹងរឹងជាងមុន ទំហំក៏ធំជាងមុនដែរ ពោលធំជាងទំហំលិង្គប្រុសៗតែម្តង។ សម្រាប់ស្រីៗមួយចំនួន ហៅបញ្ហាមួយនេះថា រោគសញ្ញារលុងទ្វារមាស (VRS)។
២-ធ្វើម៉េចដឹងថាមានបញ្ហារលុងទ្វារមាស?
សញ្ញាទាំងអស់ខាងក្រោម នឹងប្រាប់ថាទ្វារមាសរបស់យើងរលុង ឬយ៉ាងណា៖
– ពេលរួមភេទ មានអារម្មណ៍ថាទ្វារមាសរលុង និងធំជាងមុន
– មិនមានអារម្មណ៍កកិត អំឡុងពេលរួមភេទ
– អារម្មណ៍ពេលរួមភេទខុសប្លែក ពីមុនពេលសម្រាលកូនរួច។
បើយើងមានសញ្ញាទាំងអស់នេះ មានន័យថា យើងមានបញ្ហារលុងទ្វារមាសហើយ។ បញ្ហាទាំងអស់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទយើងទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន
- ស្រីៗកុំទាន់អូសរំលង! មហារីកមាត់ស្បូនគ្រោះថ្នាក់ណាស់ គួរការពារយ៉ាងម៉េច?
- ស្រីៗកុំមើលរំលង មូលហេតុទាំងនេះអាចធ្វើឲ្យមានបញ្ហាបាត់រដូវ
- ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!
៣-ហេតុអ្វីបានជាស្រីៗជួបបញ្ហារលុងទ្វារមាស?
ស្រីៗគ្រប់រូប មិនមែនកើតមកមានបញ្ហារលុងទ្វារមាសទាំងអស់នោះទេ ហើយបញ្ហាក៏មិនមែនបណ្ដាលមកពីការរួមភេទនោះដែរ។ ករណីប៉ះទង្គិចទ្វារមាស គឺជាបញ្ហាចម្បង ហើយមូលហេតុការទង្គិចទាំងនោះ គឺសម្រាលកូននេះឯង។ បើយើងធ្លាប់សម្រាលកូនច្រើនលើក ច្បាស់ជាប្រឈមខ្ពស់ជាមួយការប៉ះទង្គិចទ្វារមាស និងបញ្ហារលុងទ្វារមាស។
ករណីវះកាត់ស្បូនចេញ វះកាត់នៅក្នុងអាងត្រគាក ក៏ជាដើមហេតុធ្វើឲ្យមានរបួសនៅទ្វារមាសដូចគ្នា។ ប៉ុន្តែ មូលហេតុទាំងអស់នោះ កម្រកើតឡើងណាស់ បើធៀបជាមួយស្រីៗធ្លាប់សម្រាលកូនតាមធម្មជាតិ។
៤- កង្វល់មនុស្សស្រីពេលមានបញ្ហារលុងទ្វារមាស
ពេលទ្វារមាសរីកធំជាងមុន មិនមានន័យថា ទ្វារមាសយើងមានបញ្ហាទាំងអស់នោះដែរ ព្រោះមានស្រីៗជាច្រើន នៅអាចតែបន្តរីករាយជាមួយជីវិតផ្លូវភេទ ទោះធ្លាប់សម្រាលកូនដោយធម្មជាតិក្តី។ យ៉ាងណា បញ្ហាមួយនេះនៅតែមាន ហើយអាចនឹងក្លាយជាក្តីបារម្ភធំមួយរបស់ស្រីៗយើងមិនខាន។
យើងប្រហែលជាគិតច្រើន និងបារម្ភខ្លាចប្តីមិនចាប់អារម្មណ៍។ ការពេលគិតបែបនេះ ធ្វើឲ្យយើងប្រហែលប្រឹងខ្ជឹបទ្វារមាសឲ្យតឹងណែនអំឡុងពេលរួមភេទម្តងៗ ដើម្បីធ្វើឲ្យប្តីមានអារម្មណ៍ថា ទ្វារមាសយើងនៅតែតឹងដដែល។ ប៉ុន្តែធ្វើបែបនេះ នឹងធ្វើឲ្យស្រីៗបាត់បង់អារម្មណ៍ស្រើបស្រាលនៅពេលរួមភេទទៅវិញ។
៥- វិធីព្យាបាលបញ្ហារលុងទ្វារមាស
រហូតមកដល់ពេលនេះ វិធីព្យាបាលបញ្ហារលុងទ្វារមាស មានប្រសិទ្ធភាពបំផុតនៅតែជាការវះកាត់កែលម្អ ដោយគ្រូពេទ្យជំនាញនឹងវះកាត់ផ្នែកខាងមុខ និងខាងក្រោយរបស់ទ្វារមាស។ ផលវិបាកអាចកើតឡើង បន្ទាប់ពីការវះកាត់រួច ដោយយើងអាចមានអារម្មណ៍មិនពេញចិត្តជាមួយលទ្ធផលវះកាត់ក៏មាន។
មធ្យោបាយព្យាបាលបញ្ហាស្វិតកោសិកាប្រដាប់ភេទ ដោយសារអស់រដូវ តាមរយៈព្យាបាលដោយអ័រម៉ូន ក៏អាចយកមកព្យាបាលកែខៃបញ្ហារលុងទ្វារមាសដូចគ្នា។
ក្នុងចំណោមវិធីព្យាបាលនានា វិធីព្យាបាលដោយប្រើ IntimaLase គឺមានប្រសិទ្ធភាពជាងគេ គេប្រើឡាសែរបាញ់កម្តៅទៅកាន់កូឡាជែន នៅតាមជញ្ជាំងទ្វារមាស ដើម្បីធ្វើឲ្យកូឡាជែនទាំងនោះរីកលូតលាស់សាជាថ្មី។ លទ្ធផលព្យាបាលដោយវិធីមួយនេះ គឺធ្វើឲ្យជញ្ជាំងទ្វារមាសឡើងក្រាស់ និងតឹងជាងមុន។ វិធីនេះត្រូវចាត់ទុកជាវិធីមានប្រសិទ្ធភាពជាងគេ ដោយវាមានភាពងាយស្រួល មិនតម្រូវឲ្យវះកាត់ និងមិនឈឺចាប់ ពិសេសជាវិធីមានសុវត្ថិភាពជាងគេ។
[embed-health-tool-ovulation]