brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺមួយនេះ អាចធ្វើឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!

យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់​ពី​ជំងឺ​គីស​ដៃ​ស្បូន ដោយឡែក​ជំងឺ​ស្អិត​ស្បូន​វិញ​ប្រហែល​ជា​មិន​សូវ​ឮ​នោះ​ទេ? តែ​តាម​ពិត​ទៅ​ជំងឺ​នេះ​ស្រីៗ​គ្នា​យើង​ក៏​ឧស្សាហ៍​កើត​មាន​ដែរ។ តើ​ជំងឺ​ស្អិត​ស្បូន បណ្តាល​មក​ពី​អ្វី? មាន​ផល​វិបាក​អីខ្លះ?

ជំងឺមួយនេះ អាចធ្វើឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!

តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ស្បូន​ស្អិត​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​តិចតួច រដូវ​មក​មិន​ទៀង ពេល​មក​រដូវ​មក​ម្តងៗ​ចុក​ខ្លាំង មាន​គីស​នៅ​ដៃ​ស្បូន ស្ត្រី​អាច​គ្មាន​កូន ឬ​រលូត​កូន​ញឹក​ញាប់។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

“កាលណា​ស្បូន​ស្អិត ដោយសារ​ការ​កូន​រលូត ឬ​រម្លូត​កូន ស្បូន​គាត់​ស្អិត​អស់​រលីង គាត់​មាន​កូន កូន​អត់​នៅ ហើយ​គាត់​សម្អាត​អស់ ស្បូន​ស្អិត អ៊ីចឹង​ផ្ទៃ​ស្បូន​ស្អិត​អស់​ហើយ នៅ​សល់​តិច ធ្វើ​ឲ្យ​មាន​រដូវ​តិច​តួច”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។

ដុំស្បូន

ក្រៅ​ពី​ការ​រំលូត​កូន​ញឹក​ញាប់ ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ និង​ការ​រលាក​អាង​ត្រគាក ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន​ដែរ។

រោគសញ្ញាជំងឺស្អិតស្បូន៖

– ឈឺអាងត្រគាក

– ចុកពោះខ្លាំងពេកមករដូវ

– មករដូវតិចតួច។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 27/12/2024