យើងធ្លាប់តែឮញឹកញាប់ពីជំងឺគីសដៃស្បូន ដោយឡែកជំងឺស្អិតស្បូនវិញប្រហែលជាមិនសូវឮនោះទេ? តែតាមពិតទៅជំងឺនេះស្រីៗគ្នាយើងក៏ឧស្សាហ៍កើតមានដែរ។ តើជំងឺស្អិតស្បូន បណ្តាលមកពីអ្វី? មានផលវិបាកអីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
យើងធ្លាប់តែឮញឹកញាប់ពីជំងឺគីសដៃស្បូន ដោយឡែកជំងឺស្អិតស្បូនវិញប្រហែលជាមិនសូវឮនោះទេ? តែតាមពិតទៅជំងឺនេះស្រីៗគ្នាយើងក៏ឧស្សាហ៍កើតមានដែរ។ តើជំងឺស្អិតស្បូន បណ្តាលមកពីអ្វី? មានផលវិបាកអីខ្លះ?
តាមរយៈការជួបសម្ភាសជាមួយប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ស្បូនស្អិតជាមូលហេតុធ្វើឲ្យស្ត្រីមានរដូវតិចតួច រដូវមកមិនទៀង ពេលមករដូវមកម្តងៗចុកខ្លាំង មានគីសនៅដៃស្បូន ស្ត្រីអាចគ្មានកូន ឬរលូតកូនញឹកញាប់។
“កាលណាស្បូនស្អិត ដោយសារការកូនរលូត ឬរម្លូតកូន ស្បូនគាត់ស្អិតអស់រលីង គាត់មានកូន កូនអត់នៅ ហើយគាត់សម្អាតអស់ ស្បូនស្អិត អ៊ីចឹងផ្ទៃស្បូនស្អិតអស់ហើយ នៅសល់តិច ធ្វើឲ្យមានរដូវតិចតួច”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ក្រៅពីការរំលូតកូនញឹកញាប់ ការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ និងការរលាកអាងត្រគាក ក៏ជាមូលហេតុធ្វើឲ្យស្ត្រីមានជំងឺស្អិតស្បូនដែរ។
– ឈឺអាងត្រគាក
– ចុកពោះខ្លាំងពេកមករដូវ
– មករដូវតិចតួច។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕